សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចិន​ដាក់ទុន​កសាង​ទីក្រុង​រណប​មួយ​តម្លៃ​៣៨០០​លាន​ដុល្លារ​អាមេរិក​នៅ​ស្រុក​គី​រី​សាគរ​!

កោះកុង​៖ ចិន​កំពុងតែ​សាងសង់​កំពង់ផែ​មួយ អាកាសយានដ្ឋាន​មួយ និង​ទីក្រុង​រណប​មួយ​លើ​ដី​កម្ពុជា​ទំហំ​៤៥០០០​ហិកតា នៅក្នុង​ស្រុក​គិរីសាគរ​ខេត្ត​កោះកុង​។​សមាគម​សំណង់​កម្ពុជា​បាន​ប៉ាន់ស្មាន​ថា គម្រោង​ដែល​ហៅថា «​គម្រោង​សាកល្បង​» ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​៣៨០០​លាន​ដុល្លារ និង​អាកាសយានដ្ឋាន​ដែល​នឹង​ត្រូវ​បាន​សាងសង់ នឹង​ត្រូវ​ទទួល​ស្វាគមន៍​ភ្ញៀវ​ប្រមាណ​១០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​។​

​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ស្រស់ត្រកាល​ដែល​គេ​ស្គាល់​ថា តារា​សាគរ គឺជា​គម្រោង​មួយ​នាំមក​នូវ​វត្តមាន​ប្រជាជន​ចិន​មក​ស្នាក់នៅ​ដែល​នឹង​ក្លាយជា​ទីក្រុង​ចិន​(China Town)​នៅ​ថ្ងៃ​ណាមួយ​។ កាលពី​ឆ្នាំ​២០០៨ ក្រុមហ៊ុន​អភិវឌ្ឍន៍ Tianjin Union របស់​ចិន ដែល​ហៅ​កាត់​ថា UDG ត្រូវបាន​ផ្តល់​សម្បទាន​ចំនួន​៩៩​ឆ្នាំ​លើ​ផ្ទៃដី​ប្រមាណ​២០%​នៃ​តំបន់​ឆ្នេរសមុទ្រ​របស់​កម្ពុជា​ក្នុង​ទឹកប្រាក់​ត្រឹមតែ​៣០​ដុល្លារ​ក្នុង​មួយ​ហិកតា​ប៉ុណ្ណោះ​។​

​ដី​ដែល​ដាក់​ជួល​ឲ្យ​ចិន​មាន​ទំហំ​បី​ដង​ធំ​ជាង​ទំហំ​ដី​ដែល​អនុញ្ញាតឲ្យ​ធ្វើ​សម្បទាន​ក្រោម​ច្បាប់ភូមិ​បាល ដែល​កម្រិត​ត្រឹមតែ​១០០០០​ហិកតា​ប៉ុណ្ណោះ​?​។

​ដី​សម្បទាន​នេះ​ក៏​រួម​បញ្ចូល​ទាំង​ដី​ដែល​កាលពីមុន​ត្រូវបាន​ការពារ​មិន​ឲ្យ​អភិវឌ្ឍ​ក្នុង​ឧទ្យាន​ជាតិបុ​ទ្ទម​សាគរ​ផងដែរ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឯកជនទិ​ញ​បាន​ដោយសារ​តែ​អនុក្រឹត្យ​មួយ​។​

 

Filed in: ព័ត៌មានជាតិ