សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​វៀតណាម​ប្រហារ​ជិវិត​មន្ត្រី​ដែល​ស៊ីដាច់​លុយ​គោលនយោបាយ​សម្រាប់​ប្រជាជន​ដែល​ត្រូវ​យក​ដី​អភិ​វឌ្ឈន៍​ជាង​២​លាន​ដុល្លារ​អាមេរិក​!

វៀតណាម ៖ លោក​ធី ដាញ់ អតីត​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ដោះស្រាយ​សំណង​សំរាប់​ការអភិវឌ្ឍន៍​ក្រុង​តុលាការ​មួយ​នៅ​ក្រុង​ហូជីមិញ​ត្រូវ បាន​តុល​ការកាត់ទោស​ប្រហារជីវិត ក្នុង​សវនាការ​រយៈពេល​២​ម៉ោង​កាលពី​ថ្ងៃ​សុក្រ​ទី​០១​មិថុនា​២០១៨​ពី​បទ​បាន​លួច​បន្លំ​កិបកេង​ប្រាក់​មូលនិធិ សំរាប់​ទូទាត់​សង​ដល់​ប្រជាជន​ដែល​ត្រូវ​រើ​លំនៅស្ថាន​ដោយសារ​ប៉ះពាល់​គំរោង​អភិវឌ្ឍន៍​ក្រុង​ធំ​មួយ​នៅ​ទីក្រុង​ភាគ​ខាងត្បូង​នេះ​កាលពី​១៥​ឆ្នាំមុន​។​

​ឯ​ឈ្មោះ​ង្វៀន ធី លិញ អតីត​ប្រធាន​គណនេយ្យ​របស់​គណៈកម្មកា​រ​នេះ ត្រូវបាន​កាត់ទោស​អោយ​ជាប់គុក​១៥​ឆ្នាំ​និង​ជនជាប់ចោទ​៣​នាក់​ទៀត​ក្នុងករណី​នេះ​ដែរ​ត្រូវ​បាន​សំរេច​អោយ​ជាប់គុក​២​ទៅ​៥​ឆ្នាំ​ផង​ដែរ​។ គណៈកម្មការ​នេះ​ត្រូវបាន​គេ​រកឃើញ​ថា​មាន​កំហុស​ពី​បទ​រំលោភ​ច្បាប់​ជាច្រើន នៅក្នុង​ការអនុវត្ត​គំរោង​៦​រវាង​ឆ្នាំ​២០០៣​និង​២០០៦ ។ សរុប ដាញ់​បាន​ឆ្លៀត​ប្រើ​តួនាទី​របស់​ខ្លួន​ដើម្បី​ប្រើប្រាស់​ប្រាក់​មូលនិធិ​នេះ​មិន​សមស្រប​ចំនួន​៤.១០០​លាន​ដុង​(២,៣៦​លាន​ដុល្លារ​)​។​ក្រៅ​ពី​ទោស​ប្រហារជីវិត តុលាការ​ក៏​បាន​បញ្ជា​អោយ​ដាញ់​និង​អ្នកពាក់ព័ន្ធ​ប្រគល់​ប្រាក់​ដែល​កិបកេង​ទាំងនោះ​មក​វិញ​។​ដាញ់​តែឯង ទទួលខុសត្រូវ​ក្នុង​ការប្រគល់​ប្រាក់​១,៧៩​លាន​ដុល្លារ​៕

 

Filed in: អន្តរជាតិ