សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់​ជ្រូក​សៀម​នាំចូល​៥០​ក្បាល​នៅ​ខេត្តកំពង់ធំ​បែកធ្លាយ​ក្រសួង​កសិកម្ម​បើ​ឲ្យ​ក្រុមហុន​ជឺ ប៊ុនថន​នាំ​ជ្រូក​សៀម​និង​យួន​៥០០​ក្បាល​មួយ​ថ្ងៃ​!

កំពង់ធំ ៖ ការដឹក​ជញ្ចូន​សត្វ​ឆ្លងខេត្ត ឬ​ចេញ​ក្រៅ​ខេត្ត ត្រូវបាន​មន្ដ្រី​ជំនាញ​ប​សុ​ពេទ្ស​និង​អនុប្រធាន​មន្ទីរ​កសិក​ម្ម​ខេត្ត​កំពង់ធំ​ត្រូវបាន​ប្រជាពលរដ្ឋ​និយាយថា​បាន​ឃុប​ឃឹត​គ្នា​ជាមួយ​ឈ្មួញ​ប្រព្រឹត្តបទ​ល្មើស​ជួញដូ​សត្វ​ដូច​ជា​ការ​ប្រើល្បិច​ក្លែងបន្លំ​ឯកសារ​ក្នុង​ការចេញ​ច្បាប់​អោយ​ឈ្មួញ​ដឹក​ជញ្ចូន​សត្វ​ជ្រូក​និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​កេងប្រវ័ញ្ច​ថវិការ​រដ្ន​យក​លុយ​លើស​សៀវភៅ​បន្ទុក កៀបសង្កត់​លើ​អាជីវករ​និង​ភូត​ភូរ​ថ្នាក់ដឹកនាំ​

​ខេត្ត​អំពី​បទល្មើស ធ្វើ​ពួកគេ​ក្លាយជា​អ្នកមាន មានផ្ទះ​វីឡា​ឡាន​ទំនើប​ជិះ រហូត​ដល់​សព្វថ្ងៃ ។​ជាក់ស្តែង​ប្រភពពី​ពី​មន្ដ្រី នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សុំ​លាក់​ឈ្មោះ​បានឲ្យដឹងថា​៖​កាលពី យប់​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​មាន​ការសម្របសំរួល​ពី​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ មន្ដ្រីនគរបាល​សេដ្នកិច្ច​ចុះចាប់​រថយន្ដ​មួយគ្រឿ​ងដឹក​ជ្រូក​មកពី​ប្រទេស​ថៃ ឆ្លងកាត់​ខេត្ត​។​

​តែ​ពេល​ចាប់បាន​ហើយ ត្រូវបាន​មន្ដ្រី​ជំនាញ​ពេទ្យសត្វ និង​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​មិន​ព្រម​ទទួល​សត្វ​ដែល​សមត្តកិច្ច​ចចាប់បាន​ទេ​តែ​ពួកគេ​បាន​ក្លែង​បន្ដំ ឯកសារ ដាក់​ថា​ជា​ជ្រូក​ខ្មែរ​ទៅវិញ ជាងនេះទៅទៀត ច្បាប់​ដែល​ជិត​ផុត កាលបរិច្ឆេទ ត្រូវបាន​គេ ស៊ីញ្ញេ​ទុក និង​បោះត្រា​ទុក ជាស្រេច ដើម្បី​ងាយស្រួល កែ​ដាក់​អោយ​មាន សុពលភាព​ឡើងវិញ ។​

​ចំពោះ​ព​តិ​មា​ខាងលើនេះ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ​បាន​បកស្រាយ​ជូន​លោក​សុខ​លូ​អភិបាលខេត្ត​ហើយ​ត្រូវបាន​លោក​ចៅហ្វាយខេត្ត​បញ្ជូន​ចូល​ក្នុង​គ្រុប​តេ​ឡេ​ក្រាម​កាសែត​ឲ្យដឹងថា​៖​ចំពោះ​រឿង​ដែល​លោក​ប៊ុន រដ្ឋា ជា​អ្នក​សារព៏តមាន​គាត់​បាន​ជួប​ជាមួយ​និង​ខ្ញុំបាទ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​។​គាត់​បាន​សាកសួរ​ព៏តមាន​ពី​ខ្ញុំ​។​ហើយ​ខ្ញុំបាទ​បាន​ប្រាប់​ទៅ​លោក​ប៊ុន​រដ្ឋា​វិញ​ថា​ខ្ញុំបាទ​ពុំទាន់​បាន​ធ្វើការ​ពិនិត្យ​មើល​នៅ​ឯកសា​រគត្តិ​យុទ្ធ​របស់​ជំនាញ​បសុពេទ្យ​នៅឡើយ​ទេ​។​ខាង​សម្ថ​កិច្ច​ជំនាញ​និង​រងចាំ​ធ្វើ​ការសហការ​ជាមួយនឹង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ជានិច្ច​និង​សូមអោយ ខាង​សារព៏តមាន​មេត្តា​រង់​ចាំ​ធ្វើការ​ពិនិត្យ​មើល​នូវ​ឯកសារ​ទាំងអស់គ្នា​ជាមុនសិន​។​

​លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ៖ ជាក់ស្តែង ដូច​ជា​រឿង​ប៉ូលីស​សេដ្ឋកិច្ច​គាត់​ធ្វើ​ការឃាត់​រថយន្ត​ដឹក​សត្វ​ជ្រូក​រស់​ចំនួន​៥០​ក្បាល​ដែល​ជា​របស់​ក្រុមហ៊ុន ជឺ ប៊ុនថន កាលពី​យប់​ថ្ងៃ​ទី​01/06/2018​វេលា​ម៉ោង​8​និង​15​នាទី​យប់​។​ក្រុមហ៊ុន​ជឺ ប៊ុនថន មាន​លិខិត​គោលការណ៍​អនុញ្ញាត​អោយ​នាំ​ជ្រូក​រស់​ចូល​ពី​ប្រទេស​ថៃឡង់​ដ៍​របស់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ចុះ​ថ្ងៃ​ទី​25/05/2018​និង​មាន​លិខិត​បទដ្ឋាន​គតិយុត្តិ​របស់​ជំនាញ​បសុពេទ្យ​តាម​ច្បាប់​អស់​ហើយ​។​ព្រមទាំង​មាន​លិខិតអនុញ្ញាត​អោយ​ដឹក​ជញ្ជូន​សត្វ​ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ នឹង​អគ្គលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ​ម​និង​នេសាទ​។ ដែល​ស្របទៅនឹង​ច្បាប់​ស្តីពី​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​។​

​តើ​អោយ​ជំនាញ​បសុពេទ្យ​ខេត្ត​ទៅ​ធ្វើ​ការទទួលយក​របស់​គេ​ម្តេច​នឹង​កើត​?​។​សូមបញ្ជាក់​ថា​បើ​យោងតាម​លិខិត​ក្រួសួងកសិកម្ម​ចុះហត្ថលេខា​ដោយ​លោកស្រី​វុទ្ធី​ជា​អគ្គនាយក​បាន​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុនជឺ ប៊ុនថន នាំចូល​ជ្រូក​យួន​និង​សៀម​ចំនួន​៥០០​ក្បាល​ក្នុង​១​ថ្ងៃ​សម្រាប់​ផ្គត់ផ្គង់​១១​ខេត្ត​ខ្មែរ​ក្នុងនោះ​មាន​សម្រាប់​ខេត្ត​កំពង់ធំ​៥០​ក្បាល​ដែរ​។​បើ​យោង​តាម​លិខិតអនុញ្ញាត​នេះ​គឺ​អាច​គ្រប់ទឹក​សមត្តកិច្ច​ជំនាញ​តាម​ខេត្ត​គោលដៅ​និង​តាម​ដងផ្លូវ​ព្រោះ​ឈ្មួញ​វា​មិន​ដែល​នាំចូល​៥០០​ក្បាល​គត់​នោះ​ទេ​។​ចឹង​ហើយ​បានជា​មាន​ការ​និយាយថា​ពេទ្យសត្វ​ខេត្ត​កំពង់ធំ​គរប់​ទឹកនោះ​! ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់