សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកោះកុង​ស្តីទី​រង​ការរិះគន់​រឿង​ផ្ទេរ​សិទ្ធ​អត់​តាម​ឋានានុក្រម​!

កោះកុង ៖ ក្រោយ​ពី​បែកធ្លាយ​លិខិត​មេដឹកនាំ​សាសនា​ធំៗ​ចំនួន​បី​នៅ​ខេត្ត​កោះកុង ប្រកាស​បដិសេថ​មិន​ទទួលស្គាល់​លោក​ស្រី​វ៉ា រាវី​ជា​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត ដែល​គ្រោង​ធ្វើការ​តែងតាំង​នាពេល​ខាងមុខ​នេះ​រួច​មក ស្រាប់តែ​ពេល​ថ្មីៗ​នេះ លោកស្រី​ប្រធាន​មន្ទីរ​ស្តីទី បានធ្វើការ​វាយបក​ទៅលើ​អនុប្រធាន​ម​ន្ទ្ទី​រ​ម្នាក់​យ៉ាង​ងងើល​។​

​ការ​វាយបក​ខុសច្បាប់​នេះ​គឹ​អ្នកស្រី​មិន​ខ្ចី​ឲ្យ​លោក​អនុប្រធាន​ធ្វើការ​ជំនួស​ពេល​អ្នកស្រី​ប្រធានស្តីទី​អវត្តមាន​ទេ​គឺ លោកស្រី​វ៉ា រាវី​បែរជា​ផា​ផ្ទេរ​សិទ្ធ​ឲ្យ​អនុប្រធាន​ការិយាល័យ​ធ្វើជា​ប្រធានស្តីទី​ជំនួស​វិញ​។​
​ការផ្ទេរ​សិទ្ធ​ខាងលើ ត្រូវបាន​គេ​មើលឃើញថា គឺជា​ការ​ធ្វើការ​មិន​តា​ម​ឋានានុក្រម​និង​បង្ហាញ​ពី​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​កាន់តែខ្លាំង រួច​ក៏​ជាការ​សងសឹក​គំនុំ​ផ្ទាល់​ខ្លួន​ផង​ដែរ ព្រោះ​អនុប្រធាន​មន្ទីរ​រូបនោះ ត្រូវបាន​លោក​ស្រី​វ៉ា រ៉ាវី ដាក់​ការសង្ស័យថា ជា​គូរ​ប្រជែង​ចង់​ដណ្តើម​តំណែង​ធ្វើ​ប្រធាន​ហើយក៏​ជា​អ្នក​រារាំង​ដល់​ការតែងតាំង​លោក​ស្រី​ផងដែរ ។​

​សូមបញ្ជាក់​ថាៈ​ក្រោយ​ពី​ផ្ទុះ​រឿង​មេដឹកនាំ​សាសនា​ធំៗ​បី​នៅក្នុង​ខេត្ត​ប្រកាស​មិន​គាំទ្រ សាលា​ខេត្តកោះកុង​កាលពី​សប្តាហ៍​កន្លងទៅ បាន​បើក​កិច្ចប្រជុំ​មួយ​តាម​សំណើរ ឪពុក​ដែល​មាន​តួនាទី​ជា​ទីប្រឹក្សា​ក្រសួង​ធម្មការ​និង​កូនស្រី​ដែល​ជា​ប្រធាន​ស្តីទី​មន្ទីរ បាន​កោះហៅ​ព្រះសង្ឃ​និង​មេដឹកនាំ​សាសនា​នៅក្នុង​ខេត្តកោះកុង​ព្រមទាំង​លោក​សំ ធឿន អនុប្រធាន​មន្ទីរ មក​ប្រជុំ​ដោយ​ជជីក​សួរ​រឿង​ដែល​ធ្វើ​លិខិត​ទៅ​កាន់​ថ្នាក់ដឹកនាំ​ខេត្ត​ដោយ​ប្រកាស​បដិសេថ​មិន​ទទួលស្គាល់​លោកស្រី​វ៉ា រ៉ាវី ធ្វើជា​ប្រធាន​មន្ទីរ បង្ក​ឲ្យមាន​ការមិន​សប្បាយ​ចិត្តនិ​ង​ស្តីបន្ទោស​ដាក់​គ្នា​ទៅវិញទៅមក​ផងដែរ​៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់