សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ផ្សារ​ពន្លៃ​ក្រ​ដល់​ថ្នាក់​អត់​លុយ​ធ្វើ​ផ្លាក​ប៉ាណូ​យីហោ​ផ្សារ​ទេ​សូម​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ផង​

​កំពង់ឆ្នាំង ៖ ពលរដ្ឋ​បាន​ពោល​រិះគន់​និង​លាន់មាត់​ថា​៖ អនិច្ចារ​ផ្សារ​ពន្លៃ​ស្រុក​ខ្ញុំ​ក្រ​ដល់​ថ្នាក់​ហ្នឹងហើយ​?!​។​តើ​អ្នកម៉ៅការ​ភាស៊ី​ផ្សារ ប្រមូល​លុយ​ពី​អាជីវករ​រាល់ថ្ងៃ រាល់​ខែ​យកលុយ​ទៅ​ណា​អស់ហើយ​???​គ្រាន់តែ​ផ្លាក់​ប៉ាណូ​ឡូហ្គោ​ផ្សារ​មួយ​ផ្ទាំង​ក៏​គ្មាន​លុយ​ធ្វើ​ដែរ​បែ​ជា​ទៅ​យក​ក្រដាស់​សរសេរ​អក្សរ​កំព្យូទ័រ​ទៅបិទ​តើ​វា​បាន​ប៉ុន្មាន​ម៉ោង​??? មិនដឹងថា​តើ​រឿង​ចឹង​វា​ជា​តួនាទី​ចៅហ្វាយស្រុក​ឬ​អ្នក​ម៉ៅ​ភាស៊ី​ផ្សារ​នោះទេ​។​

​ករណិយ៍​សម្រាប់ អង្គភាព​យើងខ្ញុំ បើ​អត់​ស្គាល់​កន្លែង​ធ្វើ​ផ្លាក​ប៉ាណូ​ទេ​ចាំ​ប្រាប់​នៅ​ផ្លូវ​ផ្សារ​ដើម​គរ ក្នុង​ភូមិ​ម៉ុង​បារាំង​ជិត​ស្ថានីឃ៍​វិទ្យុ​មាន​លាភ​ខេត្ត​កំពង់ឆ្នាំង​ហ្នឹង​តើ​។​
​រី​ឯ​ផ្សារ​ជើង​កំពង់​ឆ្នុកទ្រូ​ក៏​គ្មាន​ផ្លាក​ឡូហ្គោ​(​យីហោ​)​ផ្សារ​ដែរ​។​

​ស្នើ​អាជ្ញាធរ​ជួយ​ពន្លឿ​ន​និង​មាន​វិធានការ​ផង​ព្រោះ​ជិត​ដល់​បុណ្យ​ទន្លេរ​ទៀត​ហើយ​ក្រែង​មាន​ភ្ញៀវ​ក្នុងស្រុក​ឬ​ក្រៅ​ស្រុក​គេ​ទៅ​ទស្សនៈកិច្ច​កំសាន្ត​ដល់​តំបន់​អស់​ហ្នឹង​! ៕

 

Filed in: ព័ត៌មានជាតិ