សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈ្មួញ​កាយ​ដីភ្នំ​ចាក់សំរាម​លក់​ពាក់កណ្ដាល​ភ្នំ​អាជ្ញាធរខេត្ត​ព្រះសីហនុ​សំងំ​ឈឹង​?!

​ខេត្ត​ព្រះសីហនុ ៖ បងប្អូន​ពលរដ្ឋ​រស់​នៅ​ភូមិ​តាសេក​ឃុំ​ចំណា ស្រុក​ព្រៃនុប បានឲ្យដឹងថា ៖ ឈ្មួញ​បាន​កាប់​ជីក​កកាយ​ដីភ្នំ​ចាក់សម្រាម​លក់​ស្ទើរ​ពាក់កណ្ដាល​ភ្នំ​ហើយ តែ​អាជ្ញាធរ ក៏​ដូច​ជា​មន្ត្រី​ជំនាញ​សំងំ​ឈឹង មិនដឹងថា ទទួល​បាន​ប៉ុន្មាន​ពី​សកម្មភាព​បំផ្លាញ​ភ្នំ​សារ​ធា​រណៈ​ចឹង​? ។​

​ឈ្មួញ​ដែល​បាននិងកំពុង​បំផ្លាញ​ភ្នំ​យក​អាចម៌ដី​ទៅ​លក់​សម្រាប់ប្រយោជន៍​ផ្ទាល់​ខ្លួន​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា​ឈ្មោះ​ង៉ែត​ដែល​ជា​មេ​ឈ្មួញ​ដ៍​ធំ​មួយ ដោយ​មិន​ខ្លាច​ច្បាប់​រ៉ែ​នឹង​ថាមពល​ស្រុក​ឬ​ខេត្ត​ព្រះសីហនុ​ឡើយ ។ ឈ្មោះ ង៉ែត ហ៊ាន​យក​គ្រឿងចក្រ​ជាច្រើន​មក​កាប់​កកាយ​ដីភ្នំ​ចាក់​សំរាម​ស្ទើរ​ពាក់កណ្ដាល​ភ្នំ សូម្បីតែ​រថយន្ដ​ខ្នាត​ធំ​ដឹក​អា​ចម៌ដី ក៍​គ្មាន​គម្រប​គ្រប​ផង បញ្ជាក់ថា ៖ ថា​ឈ្មួញ​ឈ្មោះ​ង៉ែត​ខាងលើ​ម្នាក់នេះ​មិន​គោរព​ច្បាប់​ហើយ ដោយ​គាត់​អួត​ថា ៖ ដីភ្នំ​ចាក់សំរាម​មួយ​នេះ គាត់​មានបណ្ណ័​ត្រឹមត្រូវ សូម្បី​តែ​ក្រសួង​រ៉ែ​ថាមពល​ស្រុក​ព្រៃនុប នឹង​ក្រសួង​រ៉ែ នឹង​ថាមពល​ខេត្ត​ព្រះសីហនុ​ក៍​ចេញ​ច្បាប់​ឲ្យ​ពួកគាត់​ដែរ ។ តើ​នេះ​ដូច​ពាក្យ​ឈ្មួញ​នេះ គាត់​និយាយ​មែន​អត់ តើ​រ៉ែ​នឹង​ថាមពល​ខេត្ត​នឹង​ក្រសួង​ពាក់​ពន្ធ័​ក្នុង​ខេត្ត​បាន​ចុះមក​ត្រួតពិនិត្យ​កន្លែង​ជីក​កកាយ​ភ្នំ​ដែល​ឬទេ​?​។​

​ពលរដ្ឋ​ដែល​ដឹង​ច្បាប់​និង​ស្រលាញ​បរិស្ថាន​ទាំងនោះ កំពុង​មាន​ការ​ភយ័ខ្លាច​ព្រួយបារម្មណ៍​យ៉ាងខ្លាំង ពួកគាត់​ខ្លាច​បាត់​ភ្នំ​ដែល​ជា​សម្បត្តិ​ជាតិ​នឹង​រលាយ​ដោយ​មិនដឹងថា​តើ​រដ្ឋ​ទទួលបាន​ចំណូល​ពី​ការ​លាក់​ដីភ្នំ​ចាក់សម្រាម​នោះ​ប៉ុន្មាន​?​ឬ​ក៏​នាំគ្នា​ស៊ីដាច់ ? ពលរដ្ឋ​នៅ​តំបន់​ក្បែរៗ​នោះ បានធ្វើការ​សំណូមពរ​ដល់​ឯកឩត្ដម​យន់ មីន​ដែល​ជា​អភិបាលខេត្ត​ព្រះសីហនុ នឹង​ក្រសួង​រ៉ែ​នឹង​ថាមពល​មេត្តា​ចាត់​កំលាំង​ចំរុះ​ចុះមក​ត្រួតពិនិត្យ​នឹង​មាន​ចំណាត់ការ​និង​ពន្យល់​ប្រាប់​ប្រជាពលរដ្ឋ​ផង​ថា​លុយ​បាន​ពី​លក់​ដី​ភ្នំ​យក​ទៅ​ណា​ធ្វើ​អី​ខ្លះ​? ៕

 

Filed in: ព័ត៌មានជាតិ