សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដឹង​ថា​ជំនូន​ភ្ជាប់ពាក្យ​កូន​ស្រី​ចៅហ្វាយខេត្ត​ពោធិសាត់​មាស​ប៉ុន្មាន​គីឡូ​ទេ​?

​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ពុធ ១ រោជ ខែ​ជេស្ឋ ឆ្នាំច ពស​២៥៦២ ត្រូវ​និង​ថ្ងៃទី​៣០ ឧសភា ឆ្នាំ​២០១៨ មាន​ពី​ធី​ភ្ជាប់ពាក្យ​កូនស្រី លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់ និង​លោកជំទាវ ហ៊ុន ចាន់​ធី ជាមួយ​កូន​ប្រុស​លោក នាវ ស៊ី​ថុង អតីត​ចៅហ្វាយខេត្ត​កំពង់ស្ពឺ និង​អតីត​អគ្គរាជអាជ្ញា​សាលាឧទ្ធណ៍ មកពី​គណបក្ស​ហ្វុនស៊ិនប៉ិច​ជំនាន់​ឆ្នាំ​១៩៩៨ និង​ជំទាវ នាវ ចន្ទ​ថា​ណា​។​

​ពិធី​ភ្ជាប់ពាក្យ​មួយ បាន​ប្រារព្ធ​ពិធី​យ៉ាង​ធំ និង​អធិកអធម​ខ្លាំង​ប្រៀប​បាន​ទៅ​នឹង​ពិធីមង្គលការ​ទៅហើយ នៅលើ​ផ្ទះ​ឈើ​ប្រណីត​យ៉ាង​ធំ​ស្កឹមស្កៃ​ស្ថិតក្នុង​សង្កាត់​ព្រែក​ឯង​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ដោយ​មាន​វត្តមាន​ភ្ញៀវ​អ្នកមុខអ្នកការ​ឈ្មួញ​ពិសេស​កូន​ប្រុស​ច្បង​សម្តេច​តេជោ​ហ៊ុន​សែន​ឧត្តមសេនីយ៍​ហ៊ុន​ម៉ាណែត​និង​ជំទាវ​ចូលរួម​។​

​តែ​អ្វី​ដែល ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន មាន​ការភ្ញាក់ផ្អើល​និង​ចាប់​អាមរ​ម្មណ៍​ខ្លាំង ក្រៅពី​គេហដ្ខាន​ធំ​ដូច​វាំ ង​ដែល​មើលទៅ​ម៉ា​បាវ​ជាង​ផ្ទះ​ឧកញ៉ា ទ្រី ភាព និង​ឧកញ៉ា លឹម ប៊ុន​ណា ហៅ​ខ្នា មេ​ឈ្មួញ​ឈើ​ដ៏​ធំ​ល្បីឈ្មោះ​នៅក្នុង​ស្រុក​ខ្មែរ​នោះ​គឺ តម្លៃ​បណ្ណាការ​តែម្តង គឺ​ច្រើន​កប់​ពពក ដែល​ទទួលបាន​មាស​សុទ្ធ​៥​គីឡូ​ឯណោះ​!​។​

​មើល​ទៅ​គឺ​ពិតជា​ប្លែក​ខ្លាំង​មែនទែន ខណៈពេល​ដែល​ពិធី​ភ្ជាប់ពាក្យ​មួយចំនួន ទទួល​បណ្ណាការ​ជា​មាស​សុទ្ធ​ច្រើន​គីឡូ​បែបនេះ ថែមទាំង​មាន​ការរៀបចំ​អធិកអធម មិន​ធ្លាប់​ឃើញ​មាន​ពីមុនមក​។ សូមបញ្ជាក់​ថា​ពី​ធី​ភ្ជាប់ពាក្យ​នេះ​កូនប្រុស​នាម​នាវ​ស៊ី​ចាវ​កូន​លោក​នាវ​ស៊ី​ថុង​។​

​កូនស្រី​ឈ្មោះ ម៉ៅ នរនា​ថ កូនស្រី​ច្បង​របស់លោក ម៉ៅ ធនិន និង​ត្រូវ​ជា​ចៅ​បណ្ឌឹត ស៊ា​ង ប៊ុន​លាង ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី និង​ជំទាវ ហ៊ុន ចាន់​ធឿន ប្អូនស្រី​នាយករដ្ឋមន្ត្រី​តេជោ​ហ៊ុន​សែន​! ។ បើ​តាម​សម​ត្តភាព​បណ្ណាការ​មា​ម​៥​គីឡូ​គ្មាន​អី​អស្ចារ្យ​ឡើយ​! ៕ ជូនពរ​សំណាងល្អ​គូ​ស្វា​ម៉ី​ភរិយា​ថ្មី​៕

 

Filed in: ព័ត៌មានជាតិ