សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

d180601aកម្មករ​ឡធ្យូង​ចំនួ​4​នាក់​បាន​ដួលសន្លប់​បន្តបន្ទាប់​គ្នា​ក្នុង​ក្រុមហ៊ុនហ្ត្រី​នអាយ​លែន​

ក្រចេះ ៖ កម្មករ​ឡធ្យូង​បាន​សន្លប់​បន្តបន្ទាប់​គ្នា​នៅក្នុង​ឡធ្យូង​មួយ​កន្លែង​របស់​ហ៊ុន​ហ្គ្រី​នអាយ​លែន នៅ​ភូមិ​ក្បាលដំរី ឃុំ​ក្បាលដំរី ស្រុក​សំបូរ​ខេត្តក្រចេះ​នៅ រសៀល​ថ្ងៃ​ទី​៣១​ខែ ឧសភា ឆ្នាំ​២០១៨​។​

​បើ​យោ​តាម​សម្តី​អ្នករួ​ការងារ​ដែល​ដឹក​ពួកគាត់​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ក្រចេះ​បាន​អោយដឹងថា​មុនពេល​កើតហេតុ​មាន​កម្មករ​ម្នាក់​ចុះ​ចូលទៅ​ក្នុង​ឡធ្យូង​ដែល​មាន​ជម្រៅ​៣​ម៉ែត្រ​កន្លះ​រំពិច​នោះ​បាន​ស្រែក​អោយជួយ​ផង​ភ្លាម​នោះ​ដែរ​កម្មករ​ចំនួន​បី​នាក់​ដែល នៅ​ខាងលើ​ក៏​ចុះ​ជួយ​គ្នា​ជា​មន្ត​បន្ទាប់​ធ្វើអោយ​ជាប់គាំង​ក្នុង​ឡធ្យូង​ទាំងអស់គ្នា​ដោយសារ​អត់​ខ្យល់​ឧកស៊ីហ្សែន​។​

​កម្មករ​ដែល​រង​កា​គ្រោះ​ថ្នាក់​ក្នុង​ហ​តុ​ការណ៍​នោះ​ទី​១​ឈ្មោះ ស៊ី នឿន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​អញ្ចាញ ឃុំ​ដា ស្រុក​ចិត្ត​បុរី​ខេត្តក្រចេះ ទី​២​ឈ្មោះ​មឹង វ៉ុន​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​ព្រែកជិក ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​ទី​៣​ឈ្មោះ​សាំង សុ​លី​ស​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​កំពង់ដរ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​ទី​៤​ឈ្មោះ​គ្រី ណា​វី​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​ជ្រោយ​បន្ទាយ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ​។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ក្រុមហ៊ុន គ្រី​នអាយ​ឡែន​សូម​មិន​បញ្ចេញ​ឈ្មោះ​បានអោយដឹងថា ឡធ្យូង​ដែល​នៅក្នុង​ហ៊ុន​មួយ​នេះ គឺ​ដំណើការ​ជា​រៀងរាល់ថ្ងៃ មិន​ដែល​មាន​បញ្ហា​អ្វី​នោះទេ ដោយឡែក សំរាប់​រសៀល​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ប្រហែល​ជា​មេការ​នោះ​បង្ខំ​កម្មករ​អោយ​ចូល​ទៅ​បា​ធ្យូង​ចេញពី​ឡ មុន​ពេល​កំណត់​បើក​ឡ ទើប​បណ្តាលអោយ​កម្មក​រ​សន្លប់​បែបនេះ ។ ហើយ​ម្យ៉ាងទៀត នៅក្នុង​ឡ​នោះ អាច​មិនទាន់​មាន​ខ្យល់​ឧកស៊ីហ្សែន​គ្រប់គ្រាន់ ៕
ដោយ ម៉ែន បូរិទ្ធ

 

Filed in: ព័ត៌មានជាតិ