សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រន្ទះបាញ់​សត្វ​គោ​របស់​ជនជាតិ​គ្រឹង​ងាប់​ប្រាំមួយ​ក្បាល​នៅ​ស្រុក​អូរ​ជុំ​

រតនគិរី ៖ ភ្លៀង​មួយ​មេ​លាយឡំ​ខ្យល់​និង​រន្ទះ បាន​បាញ់​សត្វ​គោ​ងាប់​ប្រាំមួយ​ក្បាល​របស់​ជនជាតិ​គ្រឹង នៅ​ភូមិ​ចា​អ៊ុងកេត​ជុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ ។ ហេតុ​ការណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជាង ១០ យប់​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​លោក នី ណុល ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ ជនជាតិ​គ្រឹង មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ និង​ជា​ម្ចាស់​គោ​ងាប់​នោះ​បាន​ប្រាប់ឱ្យដឹង​ថា នៅវេលា​ជាង​១០​យប់​ថ្ងៃ​ទី​៣០​ខែ​ឧសភា ភ្លៀង​បាន​ធ្លាក់​មួយ​មេ​ធំ​ដោយ​លាយឡំ​ខ្យល់ក​ន្ទ្រា​ក់ ពេលនោះ ស្រាប់តែ​មាន​រន្ទះបាញ់​ដើម​ស្វាយចន្ទី បណ្ដាល​ឱ្យ​គោ​ដែល​គាត់​ចង​ឱ្យ​ដេក​នៅ​ខាង​ក្រោម​ដើម​ស្វាយ​នោះ​ងាប់​ចំនួន​ប្រាំមួយ​ក្បាល​។​

​ម្ចាស់​គោ​រូបនោះ​បាន​បន្ដ​ឱ្យដឹងទៀតថា គោ​ប្រាំមួយ​ក្បាល​ដែល​រន្ទះបាញ់​ងាប់​នោះ មាន​ឈ្មូល​ចំនួន​បួន​ក្បាល​និង​ញី​ចំនួន​ពីរ​ក្បាល ។ គាត់​សម្រេច​លក់​គោ​ងាប់​នោះ​ឱ្យទៅ​កុងស៊ី​ចំនួន​បី​ក្បាល ក្នុង​តម្លៃ​ជិត​មួយ​លាន​រៀល ។ ម្ចាស់​គោ​ថា គ្រួសារ​គាត់​បាន​ចិញ្ចឹមសត្វ​គោ​ដល់​ទៅ​២២​ក្បាល​គឺ​ទុក​សម្រាប់​លក់​។​

​លោក ពៀន សុវណ្ណ មេ​ប៉ុស្ដិ​ប៉ូលិស​រដ្ឋបាល​ឃុំ​ចា​អ៊ុង​បាន​ប្រាប់ឱ្យដឹង​តាម​ទូរស័ព្ទ​ថា ករណី​រន្ទះបាញ់​សត្វ​គោ​នៅ​ទីតាំង​ខាងលើ​តាមពិត​ទៅ​រន្ទះបាញ់​ដើម​ស្វាយចន្ទី​ទេ​ប៉ុន្ដែ​ដោយសារ​គេ​យក​គោ​ទៅ​ចង​នៅ​ខាងក្រោម​ដើម​ចន្ទី​នោះ​ទើប​បណ្ដាលឱ្យ​ងាប់​សត្វ​គោ​ដល់​ទៅ​ប្រាំមួយ​ក្បាល​តែ​ម្ដង​ទៅ​។​

​លោក​មេ​ប៉ុស្ដិ​បានបញ្ជាក់​ថា​ប៉ា​តុ​ភូត​ធម្មជាតិ​បែបនេះ កន្លងមក​មិន​ធ្លាប់​កើតមាន​ក្នុងភូមិ​របស់​បងប្អូន​ជនជាតិ​គ្រឹ​នោះ​ឡើយ ហើយ​នេះ​ជា​លើកទីមួយ​ដែល​រន្ទះ​បាន​បាញ់​គោ​របស់​កសិករ​នៅ​ភូមិ​ចា​អ៊ុង​កេត​៕

​ដោយ ៖ ចាប សំអាន​

 

Filed in: ព័ត៌មានជាតិ