សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​វីជេអា​ណូចេញ​ស្សែក​ស្អុយ​ឲ្យ​អ្នកស្រី​សឿ​សុធា​រ៉ា​ប្រពន្ធ​សា​ពូ​មីដាដា​?!

​ភ្នំពេញ ៖ អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​មាន​ការភ្ញាក់ផ្អើ​លទាក់​ទង​និងព​តិមាន​ថា​តារា​សម្តែង​និង​ជា​អតីត​ពី​ធី​ការិនី​សួន​ភក្តី​ហៅ​វីជេអា​ណូ​បោកប្រាស​អ្នកស្រី​សឿ​សុធា​រ៉ា​ដ​លើ​ទៅ​៥​ម៉ឺន​ដុល្លារ​អាមេរិក​?!​។​
​ថ្មីៗ​នេះ នៅក្នុង​គណនី​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​អ្នកនា​ង សឿ សុធា​រ៉ា​អតីត​តា​រ៉ា​សម្តែង​ដែលជា​ភរិយា​លោក​សា​ពូ​មីដាដា បាន​បង្ហោះ​សារ​មួយ ដែល​ពាក់ព័ន្ធ វី​ជេ អា​ណូ លើ​រឿង​លុយកាក់​ដែល​មាន​ទឹកប្រាក់​សរុប​ទៅដល់​៥​ម៉ឺន​ដុល្លារ​។​

«​សូមមេត្តា​អ្នកនាង សួន ភក្តី ហៅ ( DJ A No )​មេត្តា​ចូលខ្លួន​មក​ដោះស្រាយ​រឿង​ចេញ​សែក​ស្អុយ​មក​ឲ្យ​នាង​ខ្ញុំ ចំនួន​៦​សែ​ក សរុប​ទឹកប្រាក់​ចំនួន​៥០០០០​ដុល្លារ ( ប្រាំ​មុឺន​ដុល្លា​អាមេរិកគត់​) គាត់​មក​យក​លុយ​ពី​ខ្ញុំ​ថ្ងៃ​ជាប់​ជា​គ្នាៗ ខ្ញុំ​ក៏​ឲ្យ​បន្តបន្ទាប់ ខ្ញុំ​គ្មាន​ជំរើស​ទេ​ព្រោះ​ខ្ញុំ​មានកូន មាន​បងប្អូន​ដែល​ត្រូវ​ជួយ​ចិញ្ចឹម​»​។​អ្នកស្រី​សឿ​សុធា​រ៉ា​ដែល​រស់នៅ​ក្នុង​ជីវភាព​ហ៊ឺហា​មាន​ឡាន​ទំនើបៗ​ជិះ​មាន​កូន​ពីរ​នាក់​ស្រី​បង​និង​កូនប្រុស​ក្រោយ​ទើប​ប្រសូត្រ​ថ្មីៗ​នេះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​អ្នកនាង សឿ សុធា​រ៉ា និង វី​ជេ អាណូ​ដែល​បច្ចុប្បន្ន​មាន​ហាង​លក់​បាយ​មួយ​នៅ​ក្រោយ​វាំង មិនសូវ​មាន​មាន​អ្នកណា​ដឹង​នោះទេ ថា​ធ្លាប់​មាន​ទំនាក់ទំនង ឬ​រាប់អាន​ជាមួយ​គ្នា​បែប​ណា​ទេ ទើបតែ​ពេលនេះ​ទេ អ្នកស្រី​សឿ​សុធា​រ៉ា ទម្លាយ រឿង​ទាក់ទង​នឹង​លុយ ជាមួយ​នឹង​នាង​យ៉ាង​ដូច្នេះ ដែល​ធ្វើឲ្យ អ្នកគាំទ្រ មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​មកទល់ពេលនេះ គេ​មិន​ទាន់​ឃើញ វី​ជេ អា​ណូ ចេញមុខ​បកស្រាយ​នៅឡើយ​ទេ ថា​តើ​រឿងនេះ មានដំណើរ​ដើមទង​បែបណា​នោះ ដូច្នេះ មានតែ​រង់ចាំ​តាមដាន​បន្ត​ទៀត ៕

 

Filed in: ព័ត៌មានជាតិ