សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ភ្ញៀវ​បរទេស​ម្នាក់​សាក់​ពាក្យ​តៃវ៉ាន់​លើ​ថ្ងាស​ត្រូវ​ចិន​កំពង់សោម​ព្រួត​វ៉ៃ​បាក់ធ្មេញ​?!

ខេត្ត​ព្រះសីហនុ​ ៖ ​ជនជាតិ​បរទេស​ម្នាក់​មាន​ឈ្មោះ​ប៉ូល​ហ្វា​រ៉ែល​( Paul Farrell )​ជនជាតិ​អង់គ្លេស​ត្រូវបាន​ជនជាតិ​ចិន​មួយក្រុម​នៅ​ក្រុងព្រះសីហនុ​ព្រួត​គ្នា​វាយ​រហូត​ដល់​បែក​មុខ​បែក​មាត់ កាលពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា កន្លង​ទៅ​ដោយសារ​តែ​ចាក់​សាក់​ពាក្យ​ចិនតៃវ៉ាន់​លើ​ថ្ងាស​៕​នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មានប​រទេស​។​

​ក្រុម​ជនជាតិ​ចិន ដែល​ជា​ជន​បង្ក បាន​អង្គុយ​នៅ​ជិត​ជនរងគ្រោះ​ឈ្មោះ​ប៉ូល​( Paul )​នៅក្នុង​បារ​មួយ​ហើយ​ពួក​ចិន​ទាំងនោះ​បាន​ឃើញ​នៅ​លើ​ថ្ងាស​របស់​ជនរងគ្រោះ​មាន​សាក់​ជា​អក្សរ​តៃវ៉ាន់​ទើប​ធ្វើឲ្យ​ជនជាតិ​ចិន​ទាំង​ម្នាក់​ក្នុងចំណោម​គ្នីគ្នា​ប្រមាណ​១០​នាក់​ស្រែកថា​តៃវ៉ាន​ឆៃ​ណា “Taiwan, China” (​ដែល​ពាក្យ​នេះ​ចង់​បានន័យថា តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​) ។​ឯ​ជនរងគ្រោះ​បាន​ស្រែក​តប​វិញ​ថា​តៃវ៉ាន់​តៃវ៉ាន់ “Taiwan, Taiwan” (​ចង់​សំដៅថា តៃវ៉ាន់​ជា​កោះ​ឯករាជ្យ​ខ្លួនឯង​) ក្រោយ​ពី​ស្រែក​ក្រុម​ពួក​ចិន​ទាំង​នោះ​ខឹងសម្បារ ហើយ​នាំគ្នា​ព្រួត​វាយ​ជនរងគ្រោះ​យ៉ាង​ដំណំ​រហូត​បែក​មាត់​បាក់ធ្មេញ​តែម្តង​។​

​ជនរងគ្រោះ ឈ្មោះ​ប៉ូល​ហ្វា​រ៉ែល​(Paul Farrell) ដែល​ធ្លាប់​រស់នៅ​ប្រទេស​តៃវ៉ាន់​១៤​ឆ្នាំ​បានឲ្យ​ដឹង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា​៖​គេ​បាន ចាក់​សាក់​អក្សរ​តៃវ៉ាន់​នៅលើ​ថ្ងាស​បែប​នេះ​តាំងពី​ខែតុលា ឆ្នាំ​២០១៧ មកម្ល៉េះ ដោយសារ​តែ​ពេល​នោះ​ស្រវឹង​ខ្លាំង​។ បទពិសោធន៍​មួយ​លោក​មាន ការសោកស្តាយ​យ៉ាងខ្លាំង ដោយ​និយាយថា ការ​សាក់​រូប​នៅ​លើ​មុខ​មិន​មាន​ជា​រឿង​ល្អ​ឡើយ ហើយ​លោក​នឹង​លុប​ស្នាម​សាក់​នោះ​ចេញ​?!​។​លោក​ថា​ករណីយ៍​បង្ហាញ​ថា​ប្រជាចន​តៃវ៉ាន់​នៅក្រៅ​ប្រទេស​មាន​បញ្ហា​ដែល​ទាមទា​ឲ្យមាន​ការប្រុងប្រយត្ន័​។​មិនដឹង​ថា​ករណីយ៍​ចិនដីគោក​ព្រួត​គ្នា​វ៉ៃ​ភ្ញៀវ​បរទេស​មួយ​នេះ​នគរបាល​ខ្មែរ​ខេត្ត​ព្រះសិហនុ​ដឹងឬ​អត់​នោះ​ទេ​?៕

 

Filed in: ព័ត៌មានជាតិ