សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់ឆ្នោត​យក​លេខ​រៀង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​លេខ​១​គណបក្ស​ប្រជាជន​លេខ​រឿង​ទី​២០

ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ធ្វើ​ពិធី​ចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត​ដោយ​សម្តេច​ព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ នៅ​សាលប្រជុំ​អគារ S នៃ​ក្រសួង​មហាផ្ទៃ ដោយ​មាន​ការចូលរួម​ពី​តំណាង​គណបក្ស​នយោបាយ​ទាំង​២០ និង​អង្គការ​ជាតិ និង​អន្តរជាតិ ដែល​ទទួលស្គាល់​ជា​ផ្លូវការ​ការចុះបញ្ជី​គណបក្សនយោបាយ​ដោយ​គជប​

​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​ជា​លទ្ធផល​បង្ហាញ​ថា​៖
– គណបក្ស​ខ្មែរ​រួបរួម​ជាតិ លេខ​រៀង​ទី​១​មាន​លោក​ញឹក​ប៊ុនឆៃ​ជា​ប្រធាន​។​– គណបក្ស​មាតុភូមិ​យើង លេខ​រៀង​ទី​២​។​– គណបក្ស​ពន្លឺ​ថ្មី លេខ​រៀង​ទី​៣

– គណបក្ស​សញ្ជាតិ​កម្ពុជា លេខ​រៀង​ទី​៤​។​– គណបក្ស​ខ្មែរ​ក្រោក លេខ​រៀង​ទី​៥​។​– គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លេខ​រៀង​ទី​៦​មាន​លោក​ម៉ម​សុណង់ដូ​ជា​ប្រធាន​។​
– គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លេខ​រៀង​ទី​៧​មាន​លោក​យ៉េង​វីរៈជា​ប្រធាន​។​

– គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ លេខ​រៀង​ទី​៨​។​– គណបក្ស​រស្មី​ខេមរា លេខ​រៀង​ទី​៩​។​– គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លេខ​រៀង​ទី​១០​មាន​លោក​ខឹម​វាសនា​ជា​ប្រធាន​។​
– គណបក្ស​ខ្មែរ​សាធារណរដ្ឋ លេខ​រៀង​ទី​១១​មាន​លោក​លន់​រឺ​ទ្ធ​(​កូន​សេនាប្រមុខ​លន់នល់​)​ជា​ប្រធាន​។​– គណបក្ស​ខ្មែរ​ឈប់​ក្រ លេខ​រៀង​ទី​១២​មាន​លោក​ក្រវ៉ា​ញ​ដា​រ៉​ន​ជា​ប្រធាន​
– គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លេខ​រៀង​ទី​១៣​មាន​សម្តេច​ក្រុមព្រះ​នរោត្តម​រណ​រឹទ្ធ​ជា​ប្រធាន​។​។​– គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច លេខ​រៀង​ទី​១៤​មាន​លោក​ហួន​រាជ​ចំរើន​ជា​ប្រធាន​(​អតីត​អ្នកកាសែត​)
– គណបក្ស​យុវជន​កម្ពុជា លេខ​រៀង​ទី​១៥​មាន​លោក​ពេជ្រ​ស្រស់​ជា​ប្រធាន​។​។​– គណបក្ស​ធម្មាធិបតេយ្យ លេខ​រៀង​ទី​១៦

– គណបក្ស​ឆន្ទៈ​ខ្មែរ លេខ​រៀង​ទី​១៧​មាន​លោក​គង់​មុន្នី​ជា​ប្រធាន​(​កូនប្រុស​លោក​គង់​គាំ​)​។​– គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា លេខ​រៀង​ទី​១៨
– គណបក្ស​ខ្មែរ​តែមួយ លេខ​រៀង​ទី​១៩​។​– គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​២០៕

 

Filed in: ព័ត៌មានជាតិ