សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ល្បី​ឈ្មោះ​ឧកញ៉ា​លី​ហួ​រឿង​រំលោភ​ដី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​!

ឧត្តរមានជ័យ ៖ ឧកញ៉ា​លី​ហួរ ដែល​ល្បី​ឈ្មោះ​ថា ជា​មេ​ហាងឆេង​លុយ​នៅ​ស្រុក​ខ្មែរ​និង​បច្ចុប្បន្ន​ម្ចាស់​អចលនៈទ្រព្យ​ជាច្រើន​កន្លែង​ថ្មីៗ​នេះ​មានឈ្មោះ​ល្បី​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​រឿង​វិវាទ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​!​។
​ប្រជាពលរដ្ឋ​ដែល​អះអាងថា​ជា​អ្នករងគ្រោះ​បានឲ្យដឹងថា​៖ ឧកញ៉ា លី ហួរ​បាន​និង កំពុង​ធ្វើឲ្យ​ប៉ះ ពាល់​ដល់​ការរស់នៅ​របស់​ពួក គាត់​យ៉ាង​ពេញបន្ទុក ឯម ន្ត្រីអាជ្ញា​ធរមូល ដ្ឋា​ន​មិន​ជួយ​ដោះស្រាយ​ពួកគាត់​ឡើយ​។​

​ប្រជាពលរដ្ឋ​ចោទ ថា ឧកញ៉ា លី ហួរ បានធ្វើ សកម្មភាព​ភ្ជួរ​រាស់​លើ​ដីស្រែ​ច ម្ការ​របស់​ពួកគាត់​ស្ទើរ​អស់ ទៅ​ហើយ​ដោយ​បាន​ប្រើប្រាស់​កម្លាំង​អាវុធ ហត្ថ​ស្រុក​ត្រពាំង​ប្រា​សា ទ ឲ្យ​រារាំង​ទប់ស្កាត់​កុំ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ដី​ចូល​ទៅ​បង្កបង្កើន​ផល​លើ​ដី​របស់​ខ្លួន​ទៀត​ផង​។​

​ឧកញ៉ា លី ហួរ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន ប្រើ​អំណាច​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​ទំហំ​១២០​ហិកតា ស្ថិតក្នុង​ភូមិ​ដីក្រហម ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ ។ ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ឧកញ៉ា លី ហួរ ក៏​បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ឲ្យ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ ចាត់​វិធានការ​ជួយ​ដោះស្រាយ​ពួកគាត់​ជា​បន្ទាន់​ព្រោះ​ពួកគាត់​ត្រូវ​បាត់បង់​ដីស្រែ​ចម្ការ​យ៉ាង​អយុត្តិធម៌​។

​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ឧកញ៉ា លី ហួរ ឆក់​ប្លន់​ដីធ្លី​ទំហំ​១២០​ហិកតា​បានឲ្យដឹងថា កន្លង​មក​ពួកគាត់​ធ្លាប់​បាន​សុំ​អន្តរាគមន៍​ឲ្យ​អាជ្ញាធ​រ​ស្រុក​អន្លង់វែង និង​អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ ជួយ​ដោះស្រាយ​ផងដែរ​តែ​ស្ងាត់​។ ខាង​មន្ត្រី​អាជ្ញាធរ បានត្រឹមតែ​ធ្វើ​ការសន្យា​ចំពោះមុខ​ពួកគាត់​ថា​នឹង​ជួយ​ដោះស្រាយ ប៉ុន្តែ​ជាក់ស្ដែង​មន្ត្រី​អាជ្ញាធរ​មិនទាន់​ជួយ​ដោះស្រាយ​អ្វី​ទាំងអស់ ហើយ​ទុក​ឲ្យ​មេ​ឈ្មួញ លី ហួរ ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​ពី​ពួកគាត់​ដែល​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​យ៉ាង​កំរោល​។​

​ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ដល់​ក្រសួង​ពាក់ព័ន្ធ ក៏ដូចជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយ​ដោះស្រាយដ​ល់​ពួក​គាត់​ជា​បន្ទាន់​ដើម្បី​ពួកគាត់​មាន​ដីស្រែ​ចម្ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​តទៅទៀត​។​សង្ឃឹមថា​នឹង​មាន​ការ​បកស្រាយ​ពី​អាជ្ញាធរ​ក៏ដូចជា​ឧកញ៉ា​លី​ហួ​ករណី​ប្រជាពលរដ្ឋ​ភូមិ​ដី​ក្រហម ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ​ចោទប្រកាន់​ខាងលើ​នេះ​៕

 

Filed in: ព័ត៌មានជាតិ