សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រីនគរបាល​ម្នាក់​កាន់​អាជ្ញា​បណ្ណ័​ដេញថ្លៃ​ឈើ​ជ័យ​ភ​ណ្ឌ័​កាលពី​២​ឆ្នាំមុន​ជួល​ប្រជាពលរដ្ឋ​កាប់​ឈើប្រណិត​ថ្មី​នៅ​ស្រុក​កោះ​ញែក​

មណ្ឌលគិរី ៖ ឈ្មួញ​ឈើ​ម្នាក់​ឈ្មោះ​ភឿក មុន្នី​ត្រូវបាន​គែ​ដឹងថា​៖ មាន​តួនាទី​ជា​នគរបាល នៅ​ក្រសួង​មហាផ្ទៃ​បាន​និង កំពុង​កាន់​លិខិត​ដេញថ្លៃ​បាន​ពី​ក្រសួង​កសិកម្ម​កាលពី​២​ឆ្នាំមុន ដើរ​ប្រមូល​ទិញ​ឈើ​ដែល​ក្រុម​ឈ្មួញ​កាប់​ខុស​ច្បាប់​ក្នុង​ដី​សម្បទាន​សង្គមកិច្ច​ស្រុក​កោះ​ញែក​និង​ក្នុងព្រៃ​តំណម​របស់​បងប្អូន​ជនជាតិដើម​មកឲ្យ​ស្រប​ច្បាប់​ក្រោម​ការឃុបឃឹត​ជាមួយ​សមត្ត កិច្ច​បង្ក​ការ​ខឹងសម្បា សហគមន៍​ជនជាតិដើម ។​

​នគរបាល​ឈ្មោះ​លោក​ភឿក មុន្នី​គឺ ជា​ម្ចាស់​ក្រុមហ៊ុន​ដេញថ្លៃ​បាន​ឈើមូល​ជ្រុង​ប្រមាណ​១៨៧២​ម៉ែត្រ​ត្រីគុណ​៨៥០​ជា​វត្ថុតាង ដែល​សមត្ថកិច្ច​បង្ក្រាប បាន​កាល ពី​ជាង​២​ឆ្នាំ​មុន​នៅ​តំបន់​អូរ៉ូ ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​តាម​បន្ទាត់​ខ្សែរ​ក្រវ៉ាត់​ព្រំដែន ប្រទេស​កម្ពុជា និង​វៀតណាម ។​

​លិខិត ស្នើរ​របស់​លោក​ភឿក មុនី បានបញ្ជាក់​ថា សូម​ដឹក​ផល​អនុផល​ព្រៃឈើ​ពី​តំបន់​អូរ៉ូ ដែល​ជា​ទីតាំង​គំនរ​ទី​១ យក​មក​រក្សាទុក​នៅ គំនរ​ទី​២​ស្ថិតនៅក្នុង​ដី​សម្បទាន​សង្គមកិច្ច ភូមិសាស្ត្រ​ក្បែរ ទីតាំង​ស្នាក់ការ​បរិស្ថាន​ត្រពាំង​ត្រាច​។​ក្នុង​លិខិត​ស្នើរ​សូម​នោះ លោក​ភឿក មុនី បាន​ទទួល​លិខិត​លេខៈ ៣៤២​ស​. ជ​. ណ​. ប​. ស្ថ ចុះ​ថ្ងៃ​ទី​០៦​មេសា​២០១៨​របស់​ក្រសួង​បរិស្ថាន​។​លិខិត​បើក ផ្លូវ​លេខៈ ០៥២​រព​.​ក​កព​/LP/B​ចុះ​ថ្ងៃ​ទី​១០​មេសា​២០១៨​របស់​ប្រធាន​រដ្ឋបាល​ព្រៃឈើ​។​និង​លិខិត​លេខៈ​៣៩៣​ស​.​ជ​.​ណ​.​ប​.​ស្ថ​ចុះ​ថ្ងៃ​ទី​២៤​មេសា​២០១៨​របស់​ក្រសួង​បរិស្ថាន​។​ព្រមទាំង​មាន​ការឯកភាព​ផងដែរ​ពី​អភិបាលខេត្ត​មណ្ឌលគិរី​លោក​ស្វាយ​សំ អ៊ាង លើ​ការស្នើរ​សូម របស់​លោក​ភឿក មុនី ពី​ខាងលើ​។​

​ប្រភព​ពី​ស្រុក​កោះ​ញែក​បានឲ្យដឹងថា ក្រោមលេស​នេះ​លោក​ភឿក មុនី បាន​កែន​ប្រជាពលរដ្ឋ​ប្រដាប់ ដោយរ​ណា​យន្ត ត្រាក់ទ័រ គោយន្ត​កែឆ្នៃ ចូល​កាប់​ឈើ​មាន សុ​ក្រំ ឈ្លី​ក ផ្ចឹក ជាដើម​ក្នុង​ព្រៃ​នៃ​សហគមន៍​ភូមិ​ឈួល ឃុំ​ស្រែ​ហ៊ុយ និង​ព្រៃ​ក្នុង​ដី​សម្បទាន​សង្គមកិច្ច រំលោភ​ទៅ​និង​កិច្ចសន្យា​ដែល​បាន​ធ្វើ​ជាមួយ​ក្រសួង​កសិកម្ម​និង​ក្រសួង​បរិស្ថាន​។​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី ០៦​ខែ​ឧសភា​កន្លង​ទៅ​សហគមន៍​ភូមិ​ឈួល បាន​រាយ​ការ​ថា​លោក​ភឿក មុនី បាន​បញ្ជា​ឲ្យមាន​ការកាប់ ឈើ​នៅ​ជុំវិញ​ទីតាំង​ដែល​លោក​ស្នើរ​សូម​ធ្វើជា​ទីតាំង​ទី​២​ដើម្បី​រក្សា​ទុក​ឈើ​វត្ថុតាង ដើម្បី​ទុក​លាយឡំ​គ្នា ជាមួយ​ឈើ​វត្ថុតាង​នៅ​តំបន់​អូរ៉ូ ដែល​ពុំ​ទាន់​បាន​ដឹក​មួយ​ដុំ​មក​ទាល់តែសោះ​នោះ​។​

​សេចក្តីរាយការណ៍​ពី​សមាជិក​សហគមន៍​ភូមិ​ឈួល ប្រាប់ថា ច្រកចូល​ទីតាំង ស្តុក​ឈើ​លោក​ភឿក​មុនី ត្រូវបាន​ធ្វើ​រោង​និង​ប៉ា​រ៉ា​ស បាំង​រួចទៅហើយ​កាលពី​ថ្ងៃ​ទី​០៧​ឧសភា ក្រោម ហេតុផល​ថា​មិន​ឲ្យ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​អ្នកកាសែត​ចូល​ទៅ​ពិនិត្យ​និង​ថត រូប​នៅ​ទីនោះ​។​កាល ដែល​ធ្វើ​ប៉ា​រ៉ា​ស​បាំង​នេះ សហគម​ន៍​បាន​សំដែង​ការមិន​ពេញចិត្ត​ផងដែរ ព្រោះ​ទីតាំង​ខាងលើ ជា​ផ្លូវ ចាស់​ដែល​សហគមន៍​ធ្វើដំណើរ​ទៅ​កាន់​ទី​បញ្ចុះសព​និង​ជា​កន្លែង​គោក្របី​ស៊ី​ស្មៅ​ជាប្រចាំ ។​

​លោក ភឿក មុន្នី បាន​ឲ្យ​កាសែតដឹងថា លោក​បាន​ការអនុញ្ញាត​ពី​ខេត្ត ដើម្បី​ប្រមូល​ឈើ​ដែល​ដេញថ្លៃ​បាន​ពី​តំបន់​ព្រំដែន ប៉ុស្តិ៍​អូរ​រ៉ូ ចំនួន​១ ៨៧២​ម៉ែត្រគូប យក​ទៅ​ស្តុប​ទុក​នៅ​លើ​ទីតាំង​ដី​សម្បទាន​សង្គមកិច្ចរ​បស់​យោធា​។​លោក​មុន្នី បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​មិន​បាន​ឲ្យ​ប្រជា​ជនណាម្នាក់​ចូល​ទៅ​កាប់​ឈើ​ឲ្យ​លោកទេ ។​តែ​បើ​តាម​ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​ទៅ​កាប់​ឈើ​នៅក្នុង​ព្រៃ​សហគម​ន៏​ភូមិ​ឈូ​ល​បាន​និយាយថា ពួកគាត់​ត្រូវបាន​មេការ​ឈ្មោះ ថុល នឹង​ឈ្មោះ​ចែ គា ជា​អ្នក​ចេញមុខ​ជួយ​សម្រួល​លើ​ការកាប់​ឈើ​ក្នុង​តំបន់ ដើម្បី​លក់​ឲ្យ​ក្រុមហ៊ុន​ឈ្មោះ មុន្នី ក្នុង​មួយ​ម៉ែត្រគូប​តម្លៃ​៣៥០ ០០០​រៀល​។​

​យោងតាម​លិខិត​របស់​ក្រសួង​បរិស្ថាន លេខ​៣៩៣ ស​ជណ ប​.​ស្ថ ចុះ​ថ្ងៃ​ទី​២៤ មេសា ២០១៨ បានឲ្យដឹងថា ការដឹកជញ្ជូន​ឈើ​ដែល​លោក​ភឿក មុន្នី ដេញថ្លៃ​បាន​យកចេញ​ពី​តំបន់​អូរ៉ូ នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ត្រូវ​គោរព​តាម​គោល​ការណ៏​ដូចជា ១.​មិន​អនុញ្ញាត​ឲ្យ​ដឹក​ឈើកាត់​តាម​តំបន់​ស្នូល នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​នោះទេ ប៉ុន្តែ​ការដឹកជញ្ជូន​ឈើ​ត្រូវ​កាត់​តាមផ្លូវ​ប៉ុស្តិ៍​អង្កេត​ការណ៏​អូរ​រ៉យ មក​ដល់​ទន្លេស្រែពក ទល់មុខ​ប៉ុស្តិ៍​១៤ រួច​ដឹក​ជញ្ជូន​តាមផ្លូវ​ក្រោយ ឆ្លងកាត់​ភូមិ​កោះ​ម្យើ​ល​លើ នឹង​ម្យើ​ល​ក្រោម ឆ្ពោះ​មក​ផ្លូវជាតិ​លេខ​៧៦​។​

២.​មិន​អនុញ្ញាតឲ្យ​បង្កើត​ទីតាំ​ង​កែច្នៃ​ឈើ​នៅក្នុង ឬ​ក្បែរ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។​៣.​មិន​អនុញ្ញាតឲ្យ​ប្រើប្រាស់​រ​ណាយន្ត​គ្រប់​ប្រភេទ​។ តែ​ជាក់ស្តែង​គេ​សង្កេតឃើញថា ក្រោយ​ទទួលបាន​ការយល់ព្រម​ពី​សហគម​ន៏​ឲ្យ​ខ្ចីដី​សម្រាប់​ធ្វើ​ឃ្លាំង​ស្តុប​ឈើ បែរ​ជា​ឃើញ​មានរ​ណា​យន្ត នឹង​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​សម្រុកចូល​ទៅ​អារ​ជ្រៀក​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក​យក​ទៅ​ស្តុប​នៅ​កន្លែង​ដែល​លោក​ភឿក មុន្នី អះអាងថា ទុក​ស្តុប​ឈើ​ដែល​ដេញថ្លៃ​បាន​ផ្ទុយ​ពី​លិខិត​របស់​ក្រសួង​បរិស្ថាន​ទៅវិញ ៕

 

Filed in: ព័ត៌មានជាតិ