សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកកាសែត​ចង់​ភ្លេច​មុខ ឧត្តមសេនីយ៍ ឡុង ស្រេង នាយ​នគរ បាល​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង មហា​ទៃ​

ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨ តាមរយៈ​បណ្តាញ ប្រព័ន្ធ​ផ្សព្វផ្សាយ​Facebook​ផ្លូវការ​របស់​នាយកដ្ឋាន នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ លោក​ឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​មានប្រសាសន៍ថា ដោយ​បាន​ការអនុញ្ញាត្ដិ​ពី​ឯ​ឧត្ដម​ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​មន្ដ្រី​អគ្គនាយដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមា់ញ់ និង​នេសាទ ចុះបង្ក្រាប​ការ​លួច​នាំ​ចូល​ចំណី​សត្វ​ចំនួន​ប្រមាណ​២០​តោន ពី​ប្រទេស​ថៃ​តាម​ច្រក​ម៉ាឡៃ ខេត្ដ​បន្ទាយមានជ័យ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ្ដ​និង​បញ្ជីការ របស់ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បច្ចុប្បន្ន​វត្ថុតាង​និង​ជនសង្ស័យ​បាន​ធ្វើ​ការប្រគល់​អោយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​ដើម្បី​បន្ដ​នីតិវិធី ។​

​សូមបញ្ជាក់​ថា មួយ​រយៈពេល​កន្លងមក​នេះ បើ​គិត​ពី​រយៈពេល​នៃ​ការបោះ ឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​តាំងពី​ឆ្នាំ​២០១៧ មក គេ​ច្រើន ឃើញ​វត្តមាន​លោក ឡុង ស្រេង ជា​សកម្មជន​ចុះ​ជួយ​ពង្រឹង មូលដ្ឋាន​នៅក្នុង ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង ពិសេស​ឃុំ​ត្នោត ។​

​ប៉ុន្តែ​ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​មក​គេ កម្រ​ឃើញ​វត្តមាន​របស់​លោក ឡុង ស្រេង ណាស់ បើ​ឃើញ​ម្តង ម្កាល​តាម​facebook ផ្ទាល់ខ្លួន​របស់​លោក​គឺ​លោក​ភាគច្រើន រវល់​និង​ការថែទាំ​ចៅ​ដ៏​ជាទី​ស្រលាញ់​សំណព្វចិត្ត​របស់លោក ។ រហូត​មាន​ការលើកឡើង​ពី​ក្រុមអ្នកកាសែត និង​ទូរទស្សន៍​នានា ដែល​តែងតែ​ចូលរួម​ផ្សព្វផ្សាយ​អំពី​សកម្មភាព និង​ស្នាដៃ នៃ​ការដឹកនាំ​កងកម្លាំង​នគរបាល​ជំនាញ​ចុះបង្ក្រាប​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច​គ្រប់​ទីកន្លែង​មិន​ថា​ពេលយប់ ឬ​ពេល​ថ្ងៃ ភ្លៀងរលឹម​អី​នោះទេ​។​

​នេះ​មិន​និយាយ​ពី​ការចំណាយ ធនធាន​ផ្ទាល់ខ្លួន​របស់​លោក​ក្នុង​ការបំពេញ​ការងារ​នោះទេ រាប់ទាំង​ការបង្ក្រាប​បទល្មើស​នេសាទ​នៅលើ​ផ្ទៃ​ទឹក​ក្នុង​បឹង ទន្លេសាប​នា​ពេលកន្លងមក​ផងដែរ លោក ឡុង ស្រេង តែងតែ ហៅ​ក្រុម​អ្នកយក​ព័ត៌មាន​ទាំង​កាសែត និង ទូរទស្សន៍​អោយ ចូលរួម​ផ្សព្វផ្សាយ ។ តែ​មកដល់​ពេលនេះ គឹ​កុំថាឡើយ​ក្រុម ឈ្មួញ​ធំៗ​ដែល​រក​សុ​ី​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ឬ​បង់ពន្ធ​មិន គ្រប់ ឬ​ទំនិញ​ខូច​គុណភាព ។​ល​។​

​ក៏​ថៅកែៗ​ឈ្មួញ​គ្រាក់ៗ មួយចំនួន​ចង់​ភ្លេចមុខ​លោក ឡុង ស្រេង ដែរ កុំថាឡើយ​ក្រុម អ្នកកាសែត​នោះ ។ ទាក់ទិន​នឹង​ការលើកឡើង​ពី​ការ​អវត្តមាន លោក ឡុង ស្រេង ក្នុង​ការចេញមុខ​បង្ក្រាប​បទល្មើស​សេដ្ឋ កិច្ច​មួយ​រយៈ​នេះ ថា​តើ​មកពី​មូលហេតុ​អ្វី ? តើ​អត់ មាន​បទល្មើស​កើតឡើង ឬ គ្មាន​បទបញ្ជា​ពី​ថ្នាក់លើ ឬ​សម្ងំ​ហូប​ចេក​ខ្ចី ជាជៀង​ស្រដី​នោះ ? ការិយាល័យ​និពន្ធ​យើងខ្ញុំ​នៅ​ពុំទាន់ អាច​សុំ​ការបកស្រាយ​បំភ្លឺ​ពី​លោក ឧត្តមសេនីយ៍ទោ ឡុង ស្រេង បាន​នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទ ឆ្លើយតប​ថា មិនអាច​ទាក់ទង​បាន​ទេ​នៅពេលនេះ​៕ ដោយៈ សុផល​

 

Filed in: ព័ត៌មានជាតិ