សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប៉ូលីស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ប្រចាំការ​នៅ​ផ្លូវបំបែក​សណ្ដាន់ ខេត្ត​ក្រចេះ ជំរិត​ទា​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដឹក​ឈើ​បន្តិចបន្តួច​?

ក្រចេះ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ឈ្មោះ ម៉ាប់ ជា​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ប្រចាំការ​នៅ​ចំនុច​ផ្លូវបំបែក​សណ្ដាន់ ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្ត​ក្រចេះ កុំ​ពុង​រង​ការចោទប្រកាន់​ជំរិត​ទា​ប្រាក់​ពី​ប្រជាពលរដ្ឋ​រកស៊ី​ដឹកឈើ​តាម​គោយន្ត​កន្ត្រៃ រ​ម៉ក និង​ម៉ូតូ​បន្តិចបន្តួច​មិន​អោយ​រំលង​បានឡើយ​។​

​បើ​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ ដែល​ធ្លាប់​រកស៊ី​ដឹកឈើ​តាម​ម៉ូតូ​មាន​ការ​ត្អូញត្អែរ​ក្នុង​មុខរបរ​ដឹកឈើ​បន្តិចបន្តួច​ដែល​សេសសល់​កម្ទេចកំទី និង​សេសសល់​ពី​ភ្លើង​ឆេះ​ព្រៃ​ដឹកយក​ទៅ​លក់ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ក្រោយ​ពី​ទំនេ​ពី​ស្រែ​ចំកា​រថា ពួកគាត់​អោយ​តែ​មកដល់​ត្រង់ចំនុច ផ្លូវបំបែក​សណ្ដាន់ តែងតែ​ឃើញ​មាន​ឡាន​ទំនើបៗ​របស់​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ជា​ច្រើន​ស្ថាប័ន តាម​ប្រដេញ​កាក់​ពីមុខ​ដើម្បី​ទា​អោយ​បង់ប្រាក់​តាមតែ​ពួកគាត់​ចង់បាន ជា​ថ្នូរ​មិន​ចាប់​បង្ក្រាប បើ​មិន​ដូឆ្នេះ​ទេ​ពួក​គាត់​គំរាម​ចាប់​វ៉ៃខ្នោះ រឺ​គំរា​មចាប់​បញ្ជូន​ទៅ​អោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាដើម ដោយ​ពួកគាត់​ខ្លាច​បាត់បង់់​សម្ភារ​: និង​ការ​គំរាម​ផង​នោះ​ពួកគាត់​បង្ខំចិត្ត​ត្រូវតែ​បង់​អោយ​សមត្ថកិច្ច និង​មន្រី​ជំនាញ​ពាក់ព័​ន្ធ​គ្រប់​ស្ថាប័ន​ទាំងនេះ ពិសេស គឺ​ឈ្មោះ​ម៉ាប់​ដែល​ជា​មន្ត្រី​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ តាម​តម្រូវការ​ដែល​គេ​ចង់បាន​។
​ជាក់ស្ដែង​នៅ​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៣.១៥​គេ​ឃើញ​មាន​លោក ម៉ាប់ ដែល​ជា​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ បាន​មក​ធ្វើ​សកម្មភាព​ដេញ​កាក់​ម៉ូតូ​ទាំង​កណ្ដាល​ថ្ងៃ​។​

​ជំវិញ​បញ្ហា​នេះដែរ បងប្អូន​ប្រជាពលរដ្ឋ​សូម​សំ​នោម​ពរ​ដល់ ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​ក្រចេះ​ទើប​ឡើងកាន់តំណែង​ថ្មី និង​ក្រសួង​ពាក់ព័ន្ធ ពិសេស​ក្រសួង​មហាផ្ទៃ មេត្តា​ពិនិត្យ​មន្ត្រី និង​បុគ្គល​នេះ​ផង ៕

 

Filed in: ព័ត៌មានជាតិ