សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បណ្ឌឹត ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ បំបួស​ដើមឈើ ១៣០​ដើម​

កណ្តាល ៖ លោក​បណ្ឌឹត​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រួម​ជាមួយ​ព្រះសង្ឃ និង​ក្រុមការងារ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​.​ក្រុមការងារ​វិទ្យុ​ABC .​មន្ត្រី​អាជ្ញាធរ ស្រុក​អង្គស្នួល​. គ្រូ​សិស្សសាលា​នា​ព្រឹក​ថ្ងៃ​ចន្ទ័​១៥​រោច ខែ​ពិសាខ ឆ្នាំច ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៨:១០ នាទី​បានធ្វើ​ពិធី​បំបួស​ដើមឈើ​ចំនួន​ ១៣០​ដើម នៅក្នុង​សាលា​បឋមសិក្សា​ហ៊ុន​សែន​ចំបក់ ស្ថិតនៅ​ភូមិ​អង្គ​សំណាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។ ក្រៅ​ពី​ពិធី​បំបួស​ដើមឈើ នា​ឱកាស​នេះ​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​ក៏ បាន​ចែក​អំណោយ​ជូន​សិស្សានុសិស្ស​៥០៥​នាក់​ដោយ ក្នុង​ម្នាក់ៗ​ទទួលបាន​សៀវភៅ​០១​ក្បាល ប៊ិក​០១​ដើម ទឹកដោះគោ​ស្រស់​ABC ០១​កំប៉ុង នំប៉ាំង​០១ ។​-​ជូន​ថវិការ ២៥០០០០០៛(​ពីរលាន​ប្រាំ​សែន​រៀល​)​និង​កង្ហា ១៣ គ្រឿង​ដល់​សាលាបឋមសិក្សា​ហ៊ុនសែន​ចំ​បក់ ដើម្បី​ទុក​ប្រើប្រាស់ ផងដែរ ៕

 

 

Filed in: ព័ត៌មានជាតិ