សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ករណី​ពុល​ទឹក​នៅ​ខេត្ត​ក្រចេះ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​១៣​នាក់​ហើយ​

​ខេត្ត​ក្រចេះ ៖ តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​សង្ស័យ​ពុល​ទឹក​នៅ​ខេត្ត​ក្រចេះ បាន​កើន​ដល់​១៣​នាក់​ហើយ ខណៈ​ជន​រងគ្រោះ​ជាង​២០០​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ក្រចេះ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ លោក ឈ្នាង សុវត្ថា​។

​សូមជម្រាប់ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ដោយ​ប្រជាពលរដ្ឋ​រងគ្រោះ​មាន​រោគសញ្ញា ៖ ឈឺ​ពោះ​, ក្អួតចង្អោរ​, ឈីក​, អស់កម្លាំង​, ទន់ដៃទន់ជើង​, វិលមុខ និង​ថប់ដង្ហើម រហូត​បណ្តាលឲ្យ​ស្លាប់ និង​ជនរងគ្រោះ​ជាច្រើន​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត និង​មន្ទីរពេទ្យ​កាល់់ម៉ែ​ត រាជធានី​ភ្នំពេញ​។​

​លោក​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ឲ្យដឹងថា​៖
-​រហូតមកដល់​ពេលនេះ​នៅ​មន្ទីរពេទ្យ​ខេត្ត​មាន​អ្នកជំងឺ​កំពុង​សំរាក​ចំនួន ១៣៤​នាក់ ហើយ​បាន​បញ្ជូន​អ្នកជំងឺ​ធ្ងន់​ចំនួន​១០​នាក់​មក​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។​
-​អ្នកជំងឺ​ធ្ងន់​ដែល​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទី​ពេទ្យ​កាល់ម៉ែត ចំនួន​៨​នាក់ ដែល​ក្នុងនោះ​៦​នាក់​កំពុង​លាង​ឈាម​។ អ្នកជំងឺ​ដែល​បាន​បញ្ជូន​មកដល់​កាល់ម៉ែត​ទាំងអស់នោះ​សុទ្ធតែ​មាន​រោគសញ្ញា​ពុល​ស្រា ដែល​មាន​ជាតិ​មេ​តា​ណុល​ខ្ពស់​មិនមែន​ទឹក​ទេ​!​។​
-​លទ្ធផល​នៃ​ការពិនិត្យ​របស់​មន្ទីរ​ពិសោធ​ន៏​ជាតិ សុខាភិបាល លើ​សំណាក​ស្រា​មួយ​ចំនួន​ដែល​ក្រុម​ការងារ​បាន​ផ្ញើរ​មកពី​ភូមិ​ពាក់​ពន្ធ័ បានបង្ហាញ​ថា​ស្រា​ទាំងនោះ​មាន​ផ្ទុក​ជាតិ​មេ​តា​ណុល​ខ្ពស់ ដែល​ធ្វើអោយពុល​។ ដោយឡែក​ការវិភាគ​សំណាក​ទឹក​ដែល​ផ្ញើ​មកពី​ភូមិ​ពាក់​ពន្ធ័ ពុំទាន់​ទទួលបាន​លទ្ធផល​នៅ​ឡើយ​។​
-​វិធានការ​ដែល​បាន​ដាក់​ចេញ​របស់​អាជ្ញា​ធរ​មូលដ្ឋាន​រួម​មាន​៖ ១) ការបញ្ឈប់​ការបិត​និង​លក់​ស្រាស ក្នុង​មូលដ្ឋាន​។ ២) បំរាម​ប្រជាជន​ក្នុងភូមិ​កុំ​អោយ​ប្រើប្រាស់​ទឹកអូរ​ក្នុង​តំបន់​សង្ស័យ និង​ជួយ​ដឹក​ទឹកស្អាត​ផ្គត់ផ្គង់​ដល់​អ្នកភូមិ​។ ៣) អប់រំ អនាម័យ រស់នៅ និង​ហូបចុក ដល់​ប្រជាជន​ក្នុងភូមិ​។​
​ទោះជា​យ៉ាងណា​មាន​សេចក្តីរាយការណ៍​ថា​ប្រជាពលរដ្ឋ​មួយចំនួន​ដោយ​ការភ័យខ្លាច​បាន​ចាកចេញ​ពី​លំនៅដ្ឋាន ៕

 

Filed in: ព័ត៌មានជាតិ