សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ជាង​១០​ម៉ឺន​នាក់ បាន​មក​លេង​ក្នុង​ខេត្ត​ក្រចេះ នា​ឱកាស​បុណ្យចូលឆ្នាំ ប្រពៃណីជាតិ​

ក្រចេះ ៖ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​មក​កម្សាន្ត​សប្បាយ នៅតាម​បណ្តា​គោលដៅ​ទេសចរណ៍​នានា ក្នុង​ខេត្ត​ក្រចេះ នាឱកាស បុណ្យចូលឆ្នាំ ប្រពៃណីជាតិ រយៈពេល​៣​ថ្ងៃ មាន​ចំនួន​សរុប​រួមៈ ១០២,៣០៦ ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧​ចំនួន ១០៤,៨៩០ ថយចុះ​ចំនួន​២,៥៨៤ ស្មើនឹង​-២,៤៦% នេះ​បើ​យោងតាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ​។​

​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ បានឲ្យដឹងថា ក្នុងនោះ​ភ្ញៀវ ទេសចរ​ជាតិ​: ១០១,៨១៧​នាក់ ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ ចំនួន​១០៤,៤៦០​នាក់ ថយចុះ​ចំនួន​២,៦៤៣​នាក់ ស្មើនឹង​-២,៥៣%​។ ទេសចរ​អន្តរជាតិ​: ៤៨៩​នាក់ ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧​ចំនួន​៤៣០​នាក់ កើន​ចំនួន​៥៩​នាក់ ស្មើនឹង​១៣,៧២%​។​

​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរណ៍ ពេញនិយម​ក្នុង​ខេត្តក្រចេះ​នោះ មានដូចជា រមណីយដ្ឋាន​ទឹក​ជួ​កាំ​ពី ឆ្នេរ​ខ្សាច់​កោះ​ទ្រង់ និង​រមណីយដ្ឋាន​កោះ​សុក្រ​ម ជាដើម​។

​ខេត្ត​ក្រចេះ ក៏​ជា​ខេត្ត​ទិសដៅ​ទេសចរ​មួយ​ដែរ​ក្នុង​ប្រទេស​កម្ពុជា ក្នុងឱកាស​នៃ​ការ ឈប់សម្រាក កម្សាន្ត​អបអរ​ឆ្នាំ​ថ្មី ដោយសារ​ខេត្ត​នេះ មាន​តំបន់​កម្សាន្ត​ច្រើន ទាំង​ធម្មជាតិ និង​កែច្នៃ ហើយ​ចំនួន​ភ្ញៀវ ទៅ​សម្រាក​កម្សាន្ត​ក្នុង​ខេត្ត​នេះ ក៏​មាន​ការកើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ផងដែរ​។​

​ខេត្ត​ក្រចេះ ជា​ខេត្ត​មួយ​ឋិត​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា ដែល​មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍ ដោយមាន រមណីយដ្ឋាន​ស្រស់ ស្អាត​ជា​ច្រើន​កន្លែង ប្រកប​ដោយ​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ហើយ​ជា​រៀងរាល់ឆ្នាំ ខេត្ត​នេះ​បាន​ទទួល​កំណើន​ទេសចរ​ជានិច្ច​។ រមណីយដ្ឋាន​ទឹក​ជួរ​កាំ​ពី នៅ​តែ​ឈរ​លំដាប់​លេខ​១ មាន​ភាព​ទាក់ទាញ ទេសចរ​ជាងគេ ក្នុងចំណោម​រមណីយដ្ឋាន​ជាច្រើន​របស់​ខេត្ត​នេះ​។​

​ដោយឡែក​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​វិញ បាន​កើតឡើង​៣​ករណី នៅ​ផ្លូវ​លេខ​៧ និង​ផ្លូវ​៣៧១ បណ្តាលឲ្យ​មនុស្ស ១​នាក់​ស្លាប់ ៤​នាក់​រងរបួស​។ ស្ថានភាព​ផ្លូវទឹក និង​សន្តិសុខ មាន​សភាព​ធម្មតា ។ នេះ​បើ​យោង​តាម​ការ​ឲ្យដឹង​ពី​លោក វរសេនីយ៍ទោ ណាប់ ទិ​ដ្ឋា នាយរង​ការិយាល័យ​ចរាច​រណ៍ នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ក្រចេះ​៕
​ដោយ កិះ​ខន​

Filed in: ព័ត៌មានជាតិ