សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់ខ្លួន​អគ្គនាយក​ក្រុមហ៊ុន «​យិន ត្រា​ង​» រឿង​ឆបោក​រថយន្ដ​រាប់​សិប​គ្រឿង​

​ខេត្ត​ស្ទឹងត្រែង ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​នៅ​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៨​នេះ បាន​ចាប់ខ្លួន​អគ្គនាយក​ក្រុមហ៊ុន «​យិន ត្រា​ង ឌីវេ​ឡប់​ម៉ិន​» ពាក់ព័ន្ធ​ករណី​បោក​រថយន្ដ​រាប់​សិប​គ្រឿង នៅ​រាជធានី​ភ្នំពេញ ។ ការចាប់ខ្លួន​អគ្គនាយក​ក្រុមហ៊ុន​រូបនេះ បន្ទាប់​ពី​បក្សពួក​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន រួច​ហើយ​កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា កន្លងទៅ​។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ឈ្មោះ ឈិន ចាន់ថុល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ អគ្គនាយក​ក្រុមហ៊ុន «​យិន ត្រា​ង ឌីវេ​ឡប់​ម៉ិន ឯ​.​ក​» អាស័យដ្ឋាន​ផ្ទះ​លេខ​៨០៦ ផ្លូវ​NTZ ក្រុមទី​០៤ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​មាន​ស្រុកកំណើត​ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។​

​លោក អៀង វ៉ាន់ឌី មេបញ្ជាការ​រាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា បន្ទាប់​ពី​ការចាប់ខ្លួន​អគ្គនាយក​ក្រុមហ៊ុន​រូបនោះ យើង​ដក​ហូត​បាន រថយន្ត​ចំនួន​០៤​គ្រឿង​៖ ទី​១៖​រថយន្ត​ម៉ាក HAWTAI ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AS-1787, ទី​២៖​រថយន្ត​ម៉ាក LEXUS 300 ពណ៌​ប្រផេះ​គ្មាន​ស្លាក​លេខ​, ទី​៣៖​រថយន្ត​ម៉ាក​កាមរី បា​ឡែន ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​កំពង់ចាម​2A-2410 និង​ទី​៤៖​រថយន្ត​ម៉ាក HIGHLANDER ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ ៕

 

Filed in: ព័ត៌មានជាតិ