សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អញ្ជើញ​មក​ប្រកាស​ផ្លាស់ប្តូរ​ប្រធានម​ន្ទី​រ​ព័ត៌មាន​ថ្មី​ខេត្តរតនគិរី​

ខេត្ត​រតនគិរី​៖ ពិធី​ប្រកាស​ផ្លាស់ប្ដូរ​មុខតំណែង​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី ត្រូវបាន​ប្រា​រព​ធ្វើឡើង​នៅ​សាលប្រជុំ​សាលា​ខេត្តរតនគិរី នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៨ បន្ទាប់ពី​ទទួលបាន​សេចក្ដីសម្រេច​ពី​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០១៨ កន្លង​ទៅ​នោះ​។​

​ឯ​ឧត្ដម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ជា​គណះអធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង​ប្រធាន​មន្ទីរ​ព័ត៌មាន​ថ្មី ក្រោយពី​លោក ឆាយ បូរិន ប្រធាន​មន្ទី​រព័ត៌ ត្រូវ​ទទួល​ភារកិច្ច​ថ្មី​នៅ​ក្រសួង​ព័ត៌មាន​។ ពិធី​ដ៏​ឱ​ឡា​រឹក​នេះ ក្រោម​ការអញ្ជើញ​ចូលរួម ពី​ឯកឧត្ដម ថង សាវុន អភិបាលខេត្ត​រតនគិរី ព្រមទាំង​លោក​មេបញ្ជាការ បញ្ជា​ការរង នៃ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង អភិបាលស្រុក អភិបាលរង​ស្រុក ទាំង​៩​ស្រុក​ក្រុង ក្នុង​ខេត្ត​រត​នី​រី​ផងដែរ​។ លោក ឆាយ បូរិន អតីត​ប្រធាន​មន្ទីរ​ព័ត៌មាន បាន​ឡើង​អាន​របាយការណ៍ ស្ដី​ពី​ភូមិសាស្ត្រ​ទាំងមូល​ក្នុង​ខេត្ត និង អាន​របាយការណ៍​ស្ដីពី​ការ​ជឿនលឿន​លើ​វិស័យ​ព័ត៌មាន​ក្នុង​ខេត្តរតនគិរី​កន្លងមក ជូន​អង្គពិធី​ទាំងមូល​។​

​បន្ទាប់​ពី​អាន​សេចក្ដីសម្រេច ប្រកាស​តែងតាំង​ប្រធាន​មន្ទីរព័​ត៌​ថ្មី លោក កុល ផាន់​ណា ប្រធាន​មន្ទីរ​ព័ត៌មាន ដែល​ទើប​ឡើងកាន់តំណែង​ថ្មី ក៏​បាន​ឡើង​ធ្វើ​ការប្ដេជ្ញាចិត្ត​ដូច្នេះ​ថា លោក​នឹង​ប្ដេជ្ញាចិត្ត​ក្នុង​ការអនុវត្តណ៍ កំណែទម្រង់​វិស័យ​ព័ត៌មាន ឲ្យស្រប​តាម​គោលនយោបា​យ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ផ្ដោត​ទៅលើ​កំណែទម្រង់​ស៊ីជម្រៅ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ការងារ​គ្រប់គ្រង​វិស័យ​ព័ត៌មាន ថ្នាក់ក្រោម​ក្នុង​ខេត្ត​។​

​ឯកឧត្ដម ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏បាន​លើកឡើង​ក្នុង​ឱកាស​នោះ​ផង​ដែរ​ថា កន្លង​មក​ឯកឧត្ដម​តែងតែ​គាំទ្រ និង​យកចិត្តទុកដាក់ លើ​វិស័យ​ព័ត៌មាន​ក្នុង​ខេត្ត ស្ដីពី​ការផ្សព្វផ្សាយ ទំនៀម​ទំលាប ប្រពៃ ណី​ជនជាតិដើម​ក្នុង​ខេត្ត ក៏ប៉ុន្តែ​បងប្អូន​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្ត គាត់​ចេះដឹង​មាន​កំរិត មិនសូវ​ជា​បាន​មើល ព័ត៌ មាន នៃ​ការផ្សព្វផ្សាយ​នោះទេ​។ ឯកឧត្ដម​ក៏​បាន​បញ្ជាក់ទៀតថា នេះ​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ទី​៣​ហើយ សម្រាប់​ខេត្ត​រតនគិរី បើ​គិត​ចាប់ពី​ឆ្នាំ​១៩៩២ មកដល់​លោក​ប្រធាន​មន្ទីរ​ដែល​ទើប​នឹង​ប្រកាស​តែងតាំង​ថ្មី​នេះ​។​

​ឯកឧត្ដម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក្នុងឱកាស​នោះ ក៏​បាន​ជម្រុញ​ឲ្យ​មន្ត្រីរាជការ ពិសេស​លោក​ប្រធាន​មន្ទីរ​ដែល​ទើបនឹង​កាន់តំណែង​ថ្មី ធ្វើ​យ៉ាង​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​លើ​វិស័យ​ព័ត៌មាន ពី​ព្រោះ​សម័យ​បច្ចុប្បន្ន វិស័យ​ព័ត៌មាន នៅក្នុង​ប្រទេស​យើង​កំពង់រីក​ចំរេ​ី​ន​ជឿនលឿន​ទាន់សម័យ ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​លើ​ពិភពលោក​កំពង់​យកចិត្តទុកដាក់​អាន មើល និង​ស្ដាប់​។ បន្ទាប់​ពី​ឯកឧត្ដម​រដ្ឋមន្ត្រី​មាន​ប្រ​សាស្ត្រ​សំណេះសំណាល​រួចមក ឯកឧត្ដម​ក៏​បាន​ប្រគល់​សេចក្ដីសម្រេច​តែងតាំង ជូន​លោក កុល ផាន់​ណា ប្រធាន​មន្ទីរព័​ត៌​ថ្មី ព្រមទាំង​ជូនអំណោយ​ថាស់ ឌី​ធី​វី ចំនួន​២​កំប្លេ​ជូន​ដល់​មន្ទីរ​ព័ត៌មាន​ខេ​ត្ត​រតនគិរី​ផងដែរ​៕ ដោយ​៖​ចាប​សំអាន​

 

Filed in: ព័ត៌មានជាតិ