សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បង្ហោះ Facebook «​ស៊ីឈ្នួល​សម្លាប់​មនុស្ស​» ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ខេត្ត​កំពង់ធំ ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​មាន Account Facebook ឈ្មោះ «Meng Hour» ដែល​បាន​សរសេរ​បង្ហោះ​ថា «​ស៊ីឈ្នួល​សម្លាប់​មនុស្ស​» ដើម្បី​យក​មក​សួរនាំ ខណ​ដែល​ការឃាត់ខ្លួន​នោះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៨​នេះ ។​

​យុវជន​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ឈ្មោះ ហ៊ីម សុខ​ហ័រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្មោញ ឃុំ​ផាន់​ញើម ស្រុក​ប្រាសាទ​បល្ល័ង្គ ខេត្ត​កំពង់ធំ​។​

​ចំពោះមុខ​សមត្ថកិច្ច​យុវជន​ខាងលើ បាន​សារភាព​ថា ខ្លួន​បាន Share យក​រូប​គេ កាន់​កាំភ្លើង​យក​មក​បង្ហោះ ហើយ​សរសេរថា «​ស៊ីឈ្នួល​សម្លាប់​មនុស្ស​» គ្រាន់តែ​ចង់​បង្អួត​មិត្តភក្តិ តែប៉ុណ្ណោះ តាមពិត​ពុំមាន​កាំភ្លើង​អ្វី​ឡើយ​។​

​ក្រោយពី​បាន​សួរនាំ​និង​បាន​ធ្វើ​ការអប់រំ រួចហើយ​សមត្ថកិច្ច​បា​ន​អនុញ្ញាត​ឱ្យ​យុវជន​ខាងលើ​វិលត្រឡប់​ទៅវិញ​ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ