សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជនជាតិ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ឃាត់​រួម​និង​ឈើ​គ្រញូង​៥៦​ដុំ

ខេត្ត​បន្ទាយមានជ័យ ៖ កម្លាំង​នគ​បាល​ខេត្ត​សុរិន ចេញ​បង្ក្រាប​ការ​លបលួច កាប់​ឈើ​គ្រញូង​នៅតាម​បន្ទាត់ ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ក្នុង​ខេត្ត​សុរិន បាន​ស្រាវជ្រាវ​ដឹងថា នឹងមាន​ជនជាតិ​ខ្មែរ​លបលួច ដឹកជញ្ជូន​ឈើ​គ្រញូង ដោយ​ប្រើ​រថយន្ត​ចូល​ក្នុង​ទឹកដី​ថៃ ក៏​បាន​សហការ​ជាមួយ​ទាហាន មន្ត្រី​ព្រៃឈើ អាជ្ញាធរ​ដែនដី​នគរបាល និង​ប៉ុស្តិ៍​ត្រួតពិនិត្យ ច្រកទ្វារ​ឆ​ង​ចម រៀបចំ​ផែនការ​ចាប់ខ្លួន​។​នេះ​បើ​យោង​តាម​ការចុះផ្សាយ របស់​គេហ​ទំ​ពរ័​ក្នុង​ស្រុក​ថៃ​។​

​ហេតុការណ៍​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​១៦ និង​០០​នាទី​កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៨​កន្លងទៅ មាន​រថយន្ត​សង្ស័យ​តាម​ដែល​ទទួលបាន​សេចក្ដីរាយការណ៍​ពី​ក្រុម​ស៊ើបការណ៍​សម្ងាត់ បាន​បើក​ឡើង​មក​បរិវេណ ប៉ុស្តិ៍​ត្រួតពិនិត្យ​កណ្ដាល ចម្ងាយ​ពី​ព្រំដែន​កម្ពុជា​-​ថៃ ប្រមាណ​៤០០​ម៉ែត្រ ផ្លូវ​សុរិន​-​ឆ​ង​ចម ឃុំ​ដាន ស្រុក​កាប​ឆឺង ខេត្ត​សុរិន កម្លាំង​សមត្ថកិច្ច​ដែល​ត្រៀមចាំ បាន​ស្កាត់​ចាប់​រថយន្ត​ខាងលើ នឹង​ចាប់​ខ្លួន​ឈ្មោះ សម ចេ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ នឹង​ទាំង​វត្ថុតាង​រួមមាន​៖​រថយន្ត​តូយ៉ូតា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2p2579 ភ្នំពេញ ១​គ្រឿង ឈើ​គ្រញូង​ចំនួន​៥៦​ដុំ ។​

​ក្រោយពី​ធ្វើ​ការសាកសួរ ឈ្មោះ សម ចេ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាប់ចោទ បាន​សារភាព​ថា​៖​បានធ្វើ​៣​លើក​មក​ហើយ ដោយ​ជញ្ជូន​ឈើ​ឡើង​ចុះ តាមប៉ុស្ត៍​ត្រួតពិនិត្យនេះ​ជាប្រចាំ គេចផុត​ពី​ខ្សែ​ភ្នែក​សមត្ថកិច្ច​រហូត ជញ្ជូន​ចូលទៅ​ដី​ខ្មែរ មាន​ថៅកែ​ទទួល​ទិញ​ក្នុង​តម្លៃ​ខ្ពស់ ថ្ងៃ​នេះ​មិន​គិត​ថា​ត្រូវ​ចាប់ ដោយ​ងាយៗ​បែបនេះ​ទេ ។​បន្ទាប់​ពី​ត្រួតពិនិត្យ​ឯកសារ​ក្នុង​រថយន្ត ឃើញ​ឈ្មោះ​បុគ្គល​ខាងលើ គឺ​ជា​ម្ចាស់​រថយន្ត នឹង​ឈើ​គ្រញូង​ចំនួន​៥៦​ដុំ បង្កប់​នៅក្រោម​ពូក​រថយន្ត ហើយ​ឈើ​គ្រញូង​ទាំងអស់នេះ នៅ​ពេល​នាំ​ទៅដល់​ប្រទេស​វៀតណាម មានតម្លៃ​ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ ទើប​សមត្ថកិច្ច​នាំយក​វត្ថុតាង​ទាំងអស់ ទៅ​ប្រគល់ឲ្យ​សមត្ថកិច្ច​ជំនា​ញ​ស្រុក កាប់ ឆឺង ដើម្បី​អនុវត្ត​តាម​និតិ​វិធី​ច្បាប់​បន្ត​៕

Filed in: ព័ត៌មានជាតិ