ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញលោកឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច.សំរិទ្ធិសក័ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៨ មេសា ឆ្នាំ២០១៨ បានប្រកាសតែងតាំង នាយក នាយករង នាយករងទីចាត់ការ និងប្រធាន អនុប្រធានការិយាល័យ ក្នុង រចនាសម្ព័ន្ធរដ្ឋបាលរាជធានី ភ្នំពេញ ក្រោយពីមន្ត្រីមួយចំនួនត្រូវបានតម្លើងឋានៈជាអភិបាលរងសាលារាជធានី។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលត្រូវប្រកាសតែងតាំងមានចំនួន២៦ រូប ក្នុងនោះ៖ ១ លោកស្រីសក់ ចិន្តារី ជានាយករងរដ្ឋបាលរាជធានីភ្នំពេញ ។,លោកកែវ ពន្លក ជានាយករងរដ្ឋបាលរាជធានីភ្នំពេញ។លោកសុខ ចំរើន ជានាយកទីចាត់ការទំនាក់ទំនងសាធារណៈនិងសហប្រតិបត្ដិការអន្តរជាតិ។
លោកស្រីដោ សម្ផស្ស ជានាយិការង ទីចាត់ការរដ្ឋបាល និង២២រូបទៀត ជានាយក នាយករងទីចាត់ការ និងប្រធាន អនុប្រធានការិយាល័យ ។