សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មាន​ប៉េអឹម​នៅ​កំពង់ធំ​ម្នាក់​ជំនាញ​ខាង​កាង​បទល្មើស​កាប់​ឈើ​ចេញពី​ព្រៃ​ឡ​ង់​

​កំពង់ធំ ៖ មានកា​សន្និដ្ឋានថា​៖​ព្រៃ​ឡង់​គ្នុង​ទឹកដី​ខេត្តកំពង់ធំ​នឺង រលាយ​អស់​នៅក្នុង​តំណាក់កាល​ក្រោយ​ដែល​ក្រសួង​បរិស្ថាន​ចូល​កាន់កាប់​។ ជាក់ស្តែង​គឺ​សមត្តកិច្ច​តែម្តង​បើកដៃ​និង​កាង​បទល្មើស​ព្រៃឈើ​ក្នុងព្រៃ​ឡង់ ។

​ប្រជាពលរដ្ឋ​រាយការណ៍​ថា​៖​មាន​មន្ត្រី​ប៉េអឹម​ម្នាក់​ឈ្មោះ​សាញ់​នៅ​ភូមិ​ខោស​ឃុំ​ទុំរីង​ស្រុក​សណ្តាន់​គឺជា​អ្នក​ចាំ​យក​លុយ​ពីរ​បទល្មើស​នាំ​ផ្លូវ​រទេះគេច​ពី​សមត្ថកិច្ច​ជុំនាញ ។ ប្រជាពលរដ្ឋ​ចូល​កាប់​ឈើ​និយាយ​ថា​មន្ត្រី​ប៉េអឹម​ដែល​ពួក​គេ​បង់​លុយ​ឲ្យ​នោះ មិនទាន់​ឃើញ​ខាង​បញ្ជារ​ការដ្ឋាន​អាវុធហត្ថ ខេត្ត​កំពង់ធំ ហៅ ទៅ​ដាក់​ពិនយ័​ទោស​តាម​ច្បាប់​រដ្ឋបាល​នៅឡើ​យ​ទេ ។ គេ​ចាំ​ថា ឯកឧុត្ត​មសៅ សុខ ខា ដែល​ជា​ប្រធាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​ស្រុក​ខ្មែរ​និង​ជា​មេ​បញ្ជារ​ការ​កង​រាជ​អ​វុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដាក់​បទបញ្ជារ​អោយ​កូនចៅ​របស់​លោក​នៅ​ខាងក្រោម​ដកខ្លួន​ចេញ​អោយ​ឆ្ងាយ​កុំ​ពាក់ព័ន​និង​បទល្មើស​ព្រៃឈើ ទាំង​ការរកស៊ី និង​កាង​បទល្មើស​ផ្សេងៗ​។​

​តែ​ផ្ទុយទៅវិញ នៅ​ថ្ងៃ​ទៅ​១០​មេសា​ឆ្នាំ​២០១៨​កន្លង​នេះ​គេ​នៅតែ​ឃើញ​ឈ្មោះ សាញ់​នេះ បន្ត​កាងរទេះ​ដឹកឈើ​ដែល​កាប់ខុសច្បាប់​ចេញមក​ពី​ព្រៃ​ឡង់​បន្ត​ទៀត​ដដែល​។​ទង្វើ​ទាំងអស់នេះ​ធ្វើ​គេ​សង្ស័យថា កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ក្រោម​បញ្ជារ​ទាំងមូល​ឯកឧុត្ត​ម សៅ​សុខ ខា ជា​ប្រធាន​គណកម្មកា​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ទូទាំង​ប្រទេស​ពិតជា​ទទួល​បាន​លាភសក្ការៈ​ដែល​ឈ្មោះ​សាញ​នេះ​បង្កឡើង​ជា​មិន​ខាន​!​។​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់