សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប៉េអឹម​ក្រចេះ​ចាប់​ឡាន​យី​ឌុប​ដឹកឈើ​៧​គ្រឿង​ដែល​ប្រុង​ចេញទៅ​វៀតណាម​តាម​ច្រក​វ៉ាលឹ​ចាំ​មើល​រក​កំហុស​ឃើញអ​ត់​?!

ក្រចេះ​៖​ឡាន​យី​ឌុប​០៧​គ្រឿង ផ្ទុក​ឈើប្រណិត​ប្រភេទ​សុក្រ​ម​ឡាំង​មួយចំនួន ដែល​ចត​លាក់ទុក​ក្នុង​ឃ្លាំង​ជាប់​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ ឋិត​ក្នុង​ឃុំ​២​ធ្នូ​របស់​ឈ្មោះ ម៉ៅ ភេទ​ប្រុស រស់នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​មាន​ទីតាំង​ស្ថិតនៅ​ទីតាំង ភូមិ​ព្រែកក្តី ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​ត្រូវបាន​សមត្ត​ប៉េអឹម​ខេត្តក្រចេះ​បង្ក្រាប នា​ថ្ងៃ​១២​មេសា​នេះ​។ សូមបញ្ជាក់​ថា​ការបង្ក្រាប​បាន​ធ្វើឡើង​ក្រោយ​ពី​បែកធ្លាយ​ថា​មាន​ឡាន​យី​ឌុប​ដឹកឈើ​៣​គ្រឿង​របស់​លោក​សាន​ច​យ​បាន​លោត​ឆត្រ័​ចេញ​ចេញពី​ក្រុមហ៊ុនឆា​យ​ណា​ម៉េ​តទៅ​ស្រុក​យួន​តាម​ច្រក​វ៉ា​លឺ​កាលពី​យប់​ថ្ងៃ​ពុធ ១១​រោច ខែ​ចេត្រ ឆ្នាំ​រកា ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៨​ដោយសារតែ​ត្រូវ​គ្នា​ជាមួយ​សមត្តកិច្ច​ច្រក​។​

​ក្រៅពី​ឡាន​យី​ឌុប​៣​គ្រឿង​ដែល​របូត​ដោយសារ​មាន​ប្រេង​រំអឹល​នោះ​ឈ្មោះ​សានច​យ​និង​ឈ្មោះ​ទឹម​ដែល​គេ​រាយការណ៍​ថា​ជា​ម្ចាស់​ឈើ​នៅ​មាន​៧​គ្រឿង​ទៀត​ត្រៀម​ចេញ​។​តែ​ដោយ​បែកការណ៍​ក៏​ចូល​ជ្រក​ជា​បណ្តោះអាសន្ន នៅក្នុង​ឃ្លាំង​ផ្អាក​(​អតីត​ឃ្លាំងរ​បស់​ឈ្មោះ​ធី​បាញ់​)​នៅជាប់​នឹង​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ​នៅឡើយ ខណៈ​ភាគី​ខាង​វៀតណាម និង​ឃ្លាំង​ឈើ​របស់​វៀតណាម មិន​ទាន់​អនុញ្ញាត​ឲ្យមាន​ការទ​ទួល​យក​។​

​ការ​បែកធ្លាយ​ព​តិមាន​នេះ​បាន​ធ្វើឲ្យ ឈ្មួញ​សាន ច​យ និង​ឈ្មួញ ទឹម ភ័យ​ស្លន់ស្លោរ ខ្លាច​សមត្ថកិច្ច​ចុះ​បង្ក្រាប ជា​ពិសេស​រឿង​ដែល​គួរ​ឲ្យ​ភ័យ​ជាង​ឈ្មួញ​សាន ច​យ និង​ឈ្មួញ ទឹម នោះ គឺ​សមត្ថកិច្ច​អាជ្ញាធរ និង​ជំនាញ​ជាច្រើន​ស្ថាប័ន ដែល​បាន​ទទួល​ប្រយោជន៍​រួចហើយនោះ បែរ​ជា​ឡាន​ឈើ​នេះ មិន​អាច​ឆ្លង​ទៅ​ប្រទេស​វៀតណាម​បាន និង​ជា​ក្តីព្រួយបារម្ភ​យ៉ាងខ្លាំង ដឹង​ដល់​ថ្នាក់លើ ពួកគេ​អាច​ប្រឈម​ទៅ​នឹង​ការស្តីបន្ទោស ឬក៏​ជា​ទង្វើ​ក្បត់​ទំនុកចិត្ត​មេ ។​

​អា​ឡូ​វ​ក្រោយពី​ការបង្ក្រាប​គេ​រាយការណ៍​មក​ថា​៖ ទាំង​ថៅកែ​ឈើ ទាំង​អាជ្ញាធរ សមត្ថកិច្ច ជំនាញ​ពាក់ព័ន្ធ នៃ​ក្រុម​វប្បធម៌​កន្ទេល​ធំ​បន្លំ​ដេក កំពុងតែ​ជ្រួលច្របល់ ព្រោះ ករណីនេះ​គេ​និយាយថា​ម្ចាស់​ឈើ​ខាត​ធ្ងន់ ព្រោះ​លឺថា​ចំណាយ​មិន​ធម្មតា​ដើម្បី​បាន​លោត​ឆត្រ័​។​តាម​ព​តិមាន​ត្រួសៗ​គេ​និយាយថា​៖​ក្នុង​មួយ​ឡាន​យី​ឌុប​គេ​ត្រូវ​ចំណាយ​៖
​ទី​១-​ចំណាយ​ទិញ​១​ម្រ៉ែតគូប​រួម​ទាំង​ថ្លៃ​ឈ្នួល​លើ​ក​តំលៃ​៤០០​ដុល្លារ​។ ក្នុង​១​ឡាន​ស្មើ​និង​៤៥-៥០​ម៉ែត្រគូប ចឹង​អស់លុយ​១​ឡាន​ពី​១៨០០០-២០០០០​ដុល្លារ​។​
​ទី​២-​ឈើ​មាន​៧​ឡាន​គឺ​ស្មើ​និង ១២៦០០០-១៤០០០០​ដុល្លារ​។ ទី​៣​មាត់ច្រក​ទារ​ថ្លៃ​ឈើ​អត់​ប៉ាស្ព័រ​នេះ គឺ​១Kg=៣​ដុល្លារ​ទៀត​។​
​ទី​៤-​អស់​ឡាន​៧​គ្រឿង​ទៀត​។​
​ទី​៥-​លើក​មុន​ចេញ​២​ជើង​ជំពាក់​ខាង​សមត្ថកិច្ច​១១០០០​ដុល្លារ ។​
​ទី​៦-​ធានា​ថា​សង​វិញ​ទាំង​ដើម​ទាំង​ការ ពេលចេញ​ឈើ​លើក​ក្រោយ​នេះ តែ​ចុងក្រោយ កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ​ចាប់​ម៉ដ្ឋ​អស់រលីង​។​

​សូមបញ្ជាក់​ថា​៖​រថយន្ត​យី​ឌុប​ដឹក​ឈើប្រណិត​៣​គ្រឿង​ដែល​ដឹក​ចេញពី​ក្រុមហ៊ុន​ឆៃ​ណា ឆ្លង​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ កាល​ពី​យ​ប​ថ្ងៃ​ទ​១១​មេសា​គឺ​ចំណាយ​ពី​មួយ​ម៉ឺន​មួយ​ពាន់​ដុល្លារ​ទៅ​មួយ​ម៉ឺន​បី​ពាន់​ដុល្លារ​អាមេរិក ក្នុង​១​ឡាន​។​

​ប្រភព​ពី​ឈ្មួញ​ដែល​អាច​យកជាការ​បាន ក្នុង​ចំណោម​មន្ត្រី​ស្ថាបន័​ដែល​ឈរជើង​ច្រក​នោះគេ​រាយការណ៍​ថា​៖​លោក កើត តារា​ទី ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺជា​អ្នក​ទទួល​ប្រយោជន៍​ពី​បទល្មើស​ឈើ​នេះ មាន​ចំនួន​ច្រើនជាងគេ​។​មិនអាច​សុំ​ការបកស្រាយ​ពី​លោក​កើត​តារា​ទី​បាន​ទេ​ពី​រឿង​ថា​ស៊ិចំណែក​ច្រើជាងគេ​ចឹង​នោះ​?​។​ទោះ​ជា​ទទួល​សេវា​តែ​សមត្ថកិច្ច​នៅ​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ​តម្រូវឲ្យ​ម្ចាស់​ឈើ ឈ្មោះ សាន ច​យ និង​ឈ្មោះ ទឹម ប្រើ​វិធី យក​ដំឡូង​មី​ដើម្បី​គ្រប​ពីលើ​ឈើ បន្លំ ទើប​អាច​ឆ្លង​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​នេះ​។ អា​ឡូ​វ​រឿង​លួច​ជួញ​ឈើ​ត្រូវ​បែកការណ៍​និង​ត្រូវ​បង្ក្រាប​តើ​លទ្ធផល​យ៉ាងណា​ទៅវិញ​បើ​មន្ត្រី​យើង​ហោប៉ៅ​ឡើង​លើ​ចឹង​?៕

 

 

Filed in: ព័ត៌មានជាតិ