សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គ្រូ​ស្រី​ល្បី​ឈ្មោះ​ដោះ​អំពើ ចេញពី​ខ្លួន ឆបោក​លុយ​បាន ជាង​១៧​ម៉ឺន​បាត​ចាប់បាន​តែ​អស់​លុយ​

បាត់ដំបង ៖ ស្ត្រី​ម្នាក់​ដែល​អះអាង​ថា ជា​គ្រូ ចេះ​ទស្សន៍ទាយ និង​ចេះ​ដក​អំពើ ចេញពី​ខ្លួន​ប្រាណ​ត្រូវ​ប៉េអឹម​ស្រុក​សំពៅ​លូន​ចាប់​ឃាត់ ពី​បទ​ឆបោក​លុយ​ពី​ជន​រងគ្រោះ​ជាង​១៦​ម៉ឺន​បាត​កាលពី ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦ ល្ងាច នៅ​ចំណុច​ភូមិ​កណ្តោល ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ទៅតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ហ៊​យ ណាត​
​ភេទ​ស្រី អាយុ​៥១​ឆ្នាំ​រស់នៅ​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ពី​បទ​ឆបោក រំលោភ​លើ​ទំនុកចិត្ត​។ គ្រូ​អាយ​អំពាយ​នោះ​មានឈ្មោះ កាំ​ង លាង ហៅ តាំង​គីម​មួយ​ហេង អាយុ ៣៧​ឆ្នាំ ។​
​ដំបូង​ជនរងគ្រោះ​ចេះ​តែ​មាន​អ​ការៈឈឺចាប់​នៅក្នុង​ខ្លួន ទើប​បាន​មក​ឲ្យ​គ្រូហោ​ទស្សន៍​មើល​ឲ្យ ក្រែង​មាន​ខុស​អ្វី​មួយ ។​

​ពេលមកដល់​ស្រី​ជា គ្រូ​ហោ​រូបនេះ​បាន​និយាយថា ខ្លួន​ត្រូវ​អំពើ​គេ​ហើយ ដោយ​នៅក្នុង​ខ្លួន​មាន​ស​សៃ​លួស​ច្រើនណាស់ ហើយ​គ្រូ​បាន​សន្យា​ថា​គេ​អាច​ដក​លួស​ទាំងនេះ​ចេញពី​ខ្លួន​ប្រាណ​របស់ខ្លួន​បាន ប៉ុន្តែ​កំណល់គ្រូ​រាង​ថ្លៃ​បន្តិច ទើប​ពូកែ​ស័ក្តិ​សិទ្ធ និង​អាច​ទាញ​ចេញ​ឲ្យអស់​ពី​ក្នុង​ខ្លួន ។ ដោយសារ​មាន​ការភ័យខ្លាច ខ្លួន​ក៏​យល់ព្រម​ឲ្យ​គ្រូហោ​នោះ​ជួយ​ដោះ​អំពើ​ចេញពី​ខ្លួន ប៉ុន្តែ​ជំហាន​ដំបូង​គ្រូ​ទាមទារ​ប្រាក់​ចំនួន ១៧០០០ បាត មក​តម្កល់​លើ​អសនៈ ដើម្បី​ឲ្យ​ការធ្វើ​នេះ​បាន​ពូកែ ។​

​ប៉ុន្តែ​ក្រោយពី​គ្រូទាយ​បាន​ព្យាបាល​តាម​រយៈ​មន្តអាគម​របស់ខ្លួន គ្រូ​ដោះ​អំពើ​រូបនេះ​បាន​ប្រាប់​អ្នកជំងឺ​ថា គ្រូ​បាន​ដោះ​អំពើ​ចេញ​ខ្លះៗ​ហើយ​ថា​មាន​ទាំង​ដែកគោល និង​របស់​ផ្សេងទៀត តែ​ដោះ​មិនទាន់​អស់​ទេ ។ គ្រូទាយ​រូបនេះ បាន​បង្គាប់​ឱ្យ​អ្នកជំងឺ​តម្កល់​លុយ​ជាង​១០​ម៉ឺន​បាត​បន្ថែម​ទៀត​គម្រប់​១៧​ម៉ឺន​បាត ដើម្បី​ឲ្យ​កាន់តែ​ពូកែ​ស័ក្តិ​សិទ្ធ ហើយ​អ្នកជំងឺ​ក៏​រក​លុយ​យក​មក​ឲ្យ​គ្រូ​បន្ថែម​ទៀត​គ្រប់​ចំនួន ។​

​ប៉ុន្តែ​ក្រោយពី​មក គ្រូទាយ​បានបង្ហាញ​ពី​សកម្មភាព​បោកប្រាស់ ទើប​ជនរងគ្រោះ​មាន​ការសង្ស័យ ក៏​សួរ​នាំ​រហូត​មាន​ការឈ្លោះប្រកែក​គ្នា​បែកផ្សែង ។ ពេល​ដែល​ផ្ទុះ​រឿង​នេះ​ស្ត្រី​គ្រូទាយ​បាន​យល់ព្រម​សងលុយ​អ្នកជំងឺ​វិញ តែ​បាន​ចេញ​ជា​សែក ដែល​មាន​ទឹកប្រាក់​ចំនួន​ជាង​៣​ម៉ឺន​ដុល្លារ ឱ្យទៅ​ជនរងគ្រោះ​។​

​គ្រូទាយ​រូបនេះ​បាន​បញ្ជាក់​ប្រាប់​អ្នកជំងឺ​ថា អាចយ​កសែ​ក​នោះ​ទៅ​ដូរ​លុយ​នៅ​ធនាគារ​ចាយ​សិន​ទៅ​។ ព្រោះ​មិន​អាច​ដក​លុយ​ជាង​១៧​ម៉ឺន ដែល​តម្កល់​លើ​អា​សន​:​គ្រូ​នេះ​ឱ្យ​វិញ​ភ្លាមៗ​បានទេ ខុសតំណម​គ្រូ លុះ​ចាយលុយ​ក្នុង​សែក​នោះ​អស់​ហើយ ទើប​ដក​បាន​។

ប៉ុន្តែ​នៅពេល​ជនរងគ្រោះ​យក​សែក ដែល​មាន​ទឹក​លុយ​ជាង​៣​ម៉ឺន​ដុល្លារ​នោះ​ទៅ​ដូរ​នៅ​ធនាគារ ខាង​ធនាគារ​ប្រាប់ថា ជា​សែក​គ្មាន​ទឹកប្រាក់ ទើប​អ្នកជំងឺ​រូប​នេះ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ស្ត្រី​គ្រូទាយ​បោកប្រាស់​នេះ​តែម្ដង​ទៅ ។ ទោះជា​ចាប់ខ្លួណ​តែ​អត់​ទាន់​បាន​លុយ​មក​វិញ​ទេ ៕

 

Filed in: ព័ត៌មានជាតិ