សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាល​រាជធានី​ភ្នំពេញ ដាំ​កូន​ឈើ​ជាង ៣០០០​ដើម​នៅ​ខណ្ឌ​សែន​សុខ ដើម្បី​លើក​សោ​ភណ្ឌ​ភាព​ទីក្រុង​បៃតង​និង បរិស្ថាន​ល្អ​

ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង រួមជាមួយ​លោក Hidehisa Horinouchi ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៧ មេសា​នេះ បាន​អញ្ជើញ​ដាំ​កូន​ឈើ​ចម្រុះ​ជាង​៣០០០​ដើម​នៅ​ទីតាំង​មួយ ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើឲ្យ​រាជធានី​ភ្នំពេញ ជា​ទីក្រុង​បៃតង​និង​មាន​បរិស្ថាន​ល្អ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសា​ស​ន៏​ថា​៖ ការដាំ​ដើមឈើ​នាពេលនេះ គឺ​មាន​បំណង​ដើម្បី​ឲ្យ​ទីក្រុង​របស់​យើង មាន​ពណ៌​បៃតង​ស្អាត មាន បរិស្ថាន​ល្អ ។ ក្រោយ​ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា​មិន​សេស សល់​អ្វី​ទេ គឺ​ផ្តើម​ពី​ចំណុចសូន្យ ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឲ្យ​ប្រទេស ដែល​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម​មួយ​នេះ បាន​ក្លាយជា​ប្រទេស​មួយ មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ។ ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ មាន​ការរីកចម្រើន​យ៉ាងខ្លាំង ដោយ​យើង​បាន​និង​កំពុង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដូចជា ផ្លូវ ស្ពាន លូ អគារ​ខ្ពស់ៗ ខុន​ដូ ដែល​នាំឲ្យ​មាន​ការទាក់ទាញ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​អ្នកវិនិយោគទុន មក​ទេសចរណ៍ និង​បណ្តាក់ទុន រកស៊ី​នៅ​ស្រុក​យើង យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

​លោក ឃួ​ង ស្រេង បាន​បន្តថា​៖ ការដាំ​ដើមឈើ នៅពេលនេះ គឺ​ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់ ធ្វើឲ្យ​រាជធានី​ភ្នំពេញ មាន​ភាពស្រស់ស្អាត ជា​ទីក្រុង​បៃតង ទទួលបាន​នូវ​ការទាក់ទាញ​។​
​លោក​បន្តថា​៖ ស្ថិត​ក្នុង​ម្លប់​សន្តិភាព ដែល​បានមកពី​ការលះបង់​គ្រប់បែបយ៉ាង របស់​សម្តេច​តេជោ បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា មាន​ការអភិវឌ្ឍ​រីកចំរើន និង​បាន​ធ្វើឲ្យ​ជីវភាព​ប្រជាជន​ធូ​ធារ​ផងដែរ​។

​ទន្ទឹមនឹងនេះ ប្រជាជន​ខ្មែរ​យើង ក៏​បាន​អភិវឌ្ឍន​ខ្លួន​ឲ្យទាន់​សម័យកាល​ផងដែរ ដោយ​មាន​លុយ​មាន​កាក់​ទិញ​ទំនិញ​ទំនើបៗ ល្អៗ ហើយក៏ មិនបាច់​ទៅ​ទិញ​ទំនិញ​ទាំងនេះ នៅ​ប្រទេស​ជិតខាង​ទៀត​ដែរ ដោយសារ​តែ​យើង​មាន​ផ្សារ​ទំនើបៗ ជាច្រើន នៅក្នុង​រាជធានី​ភ្នំពេញ​របស់​យើង​។ ក្នុងនាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ខិតខំ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាព ល​រដ្ឋ​ដើម្បី​ឲ្យ​រាជធានី​ភ្នំពេញ​ទទួលបាន​ការជឿទុកចិត្ត​ពី​ភ្ញៀវ​ជាតិ អន្តរជាតិ និង​អ្នកវិនិយោគ ៕

 

Filed in: ព័ត៌មានជាតិ