រាជធានីភ្នំពេញ ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រនេះ បានយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន តាមការយាងជាផ្លូវការរបស់រាជរដ្ឋាភិបាលជប៉ុន។ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាទ្រង់យាងទៅកាន់ប្រទេសជប៉ុន រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ដើម្បីយាងចូលរួមក្នុងពិធីសម្ពោធមហាសាលប្រជុំ Nalada Mahavihara និងពិធីបុណ្យរំលឹកខួបលើកទី៤ នៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានគេឃើញថា បានជូនព្រះរាជដំណើរព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញផងដែរ៕