សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលករ​ខ្មែរ​ខ្មែរ​មក​ចូល​ឆ្នាំ​ត្រូវ​ចំណាយ​៣០០​បាត​ប្រាក់​ថៃ​ឲ្យ​ស​មត្ត​កិច្ច​ខ្មែរ​និង​សៀម​នៅ​ច្រក​ទ្វារ​ព្រំដែន​ដូង​ឬ​ឡែម​!

ខេត្ត​បាត់ដំបង ៖ ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅក្នុង​ប្រទេស​ថៃ​រាប់ពាន់នាក់ បាន​នាំគ្នា​ធ្វើដំណើរ​សម្រុក​ចាកចេញ​ពី​ប្រទេស​ថៃ​តាម​ច្រកទ្វារ​ព្រំដែន​អន្តជាតិ​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​ឈម​និង​ច្រក​បាន​ឡែម ស្រុក​ប៉ូង​ណាំ​រ៉ង ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០១៨​នេះ បង្ក​ឱ្យមាន​ការកកស្ទះ​ចរាចរ ដើម្បី​មក​លេង​ស្រុកកំណើត ក្នុងឱកាស​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នៅ​សល់​តែ​៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​និង​ឈាន​មកដល់​នោះ​។​យោងតាម​ការប្រកាសរ​បស់​ក្រសួង​ការងារ​ខ្មែរ​ក៏ដូចជា​សមត្តកិច្ច​កិច្ច​ប្រាប់​ថា​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ថៃ​មាន​លិខិតស្នាម​ត្រឹមត្រូវ​អាច​ចេញចូល​ថៃ​ខ្មែរ​រហូត​ដល់​ថ្ងៃ​ទី​៣០​មេសា​ដោយ​មិន​ត្រូវ​ចំណាយ​ប្រាក់​អ្វី​ឡើយ​។​

​តែ​ផ្ទុយទៅវិញ​វ​បែរ​ជា​សមត្តកិច្ច​ខ្មែ​រឯង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំដែន​ដូង​ស្រុក​កំរៀង​ក្រោម​ការចាត់ចែង​របស់​លោក​ឧត្តមសេនីយ៍ត្រី សៅ ប៊ុន​រិទ្ធ ទារលុយ​ពី​ពលករ​ខ្មែរ​យើង​ទៅ​វិញ​។​ប្រសិន​បើ​ដូច្នោះ​សកម្មភាព​ពួកនេះ​គឺជា​សកម្មភាព​ដុត​ឲ្យ​ខ្លោច​រោច​ឲ្យ​ឆៅ​ចំពោះ​គោលនយោបាយ​រាជរដ្ឋាភិបាលតេជោ​សែន​ដែល​បាននិងកំពុងយ​ក​ចិត្តទុកដា​ក់​ចំពោះក​ម្មករ​ខ្មែរ​។​

​តាម​ការ​ផ្តល់​ព​តិមាន​ពី​បងប្អូន​ពលករ​ខ្មែរ​ដែល​ចេញ​ចូល​តាម​ច្រកទ្វារ​ខាងលើ​មានការ​ត្អូញត្អែ​និង​ចោទប្រកាន់​ថា​៖​សមត្ថកិច្ច​កម្ពុជា និង​សមត្ថកិច្ច​ថៃ ប្រចាំ​នៅ​ច្រកទ្វារ​បាន​ទារ​ប្រាក់​ពី​ពួកគាត់​ក្នុង​ម្នាក់ៗ​៣​រយ​បាត​ប្រាក់​ថៃ​ស្មើ​និង​ជិត​៤​ម៉ឺន​រៀល​ប្រាក់​ខ្មែរ​។​

​បើ​តាម​ការបញ្ជាក់​ឱ្យដឹង​ពី​លករ​ខ្មែរ​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យ​ដឹងថា​៖​ពួកគាត់​បាន​ឆ្លងកាត់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ដូង​ស្រុក​កំរៀង​ឈម​និង​ច្រកទ្វារព្រំដែន​បាន​ឡែម ស្រុក​ប៉ូង​ណាំ​រ៉​ន បាន​បង់​ប្រាក់​ទៅ​ឱ្យ​សមត្ថកិច្ច​កម្ពុជា​ក្នុង​ម្នាក់​១​រយ​បាត​ប្រាក់​ថៃ​ស្មើ​និង​ជាង​១​ម៉ឺន​រៀល ។​បង់​ប្រាក់​ឱ្យ​សមត្ថកិច្ច​ថៃ​២០០​បាត​ប្រាក់​ថៃ​ស្មើ​និង​ជាង​២​ម៉ឺន​រៀល​ប្រាក់​ខ្មែរ ទោះ​បី​ពួក​គាត់​មាន​ឯកសារ​សម្រាប់​ការ​ឆ្លងដែន​ស្របច្បាប់​ក៏​គេ​តម្រូវឱ្យ​បង់​ប្រាក់​នោះ​ផង​ដែរ​។​ជាងនេះទៅទៀត អីវ៉ាន់​ខ្លះ​ដែល​ពករ​ខ្មែរ​ទិញ​យក​មក​ប្រើប្រាស់​ក៏​ត្រូវ​បង់​ប្រាក់​ម្នាក់ៗ​ពី​១​រយ​បាត​ប្រាក់​ថៃ​ទៅ​២​រយ​បាត​ផង​នោះ​ទៀត​។​

​ពាក់ព័ន្ធ​និង​ការ​យក​ប្រាក់​ពី​ពលករ​ខ្មែរ​រហូត​ដល់​៣​រយ​បាត​ស្មើ​និង​ជាង​៤​ម៉ឺន​រៀល​ទាំង​សត្ថកិច្ច​ថៃ​និង​សមត្ថកិច្ច​កម្ពុជា​នេះ បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច​ខ្មែរ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង​លួច​បង្ហើប​ប្រាប់ថា​៖​ការ​យក​ប្រាក់​នោះ​គឺ​សមត្ថកិច្ច​ភាគី​ទាំង​២​សហការ​គ្នា​ប្រមូលប្រាក់​ដើម្បី​ចែក​ភាគលាភ​គ្នា​?!​។​តែ​លោក​ឧត្តមសេនីយ៍ត្រី សៅ ប៊ុន​រិទ្ធ មេ​ប៉ុស្ថិ៍​នគរបាល​អន្តោរប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរជា​តិ​ដូង​បំភ្លឺ​ប្រាប់​កាសែត​ដោយ​ទទួលស្គាល់ ថា ពិតជា​មាន​ពលករ​ខ្មែរ​ចាក​ចេញ​មក​លេង​ស្រុកកំណើត​ច្រើន​នោះ​មែន​។​តាម​គោលការណ៍​ថ្នាក់លើ​គឺ​មិន​ឱ្យ​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​ព្រំដែន​យក​ប្រាក់​ពី​ពលករ​ខ្មែរ​នោះ​ឡើយ​ដោយ លោក​អះអាង​ថា​គ្មាន​ករណី​យកប្រាក់​នោះទេ​?!​។​

​លោក​ឧត្តមសេនីយ៍ត្រី សៅ ប៊ុន​រិទ្ធ បញ្ជាក់ ថា បើ​ប៉ូលីស​ណា​យក​ប្រាក់​ពី​ពលក​ខ្មែរ​ត្រូវ​កត់​អត្តលេខ​និង​មើល​ឈ្មោះ​ដើម្បី​ចាត់វិធានការ​ប៉ុន្តែ​លោក​ឆ្ងល់​បើ​ដឹងថា​មាន​សមត្ថកិច្ច​យកប្រាក់​ហេតុ​អី​បានជា​ពួកគាត់​មិន​ប្តឹង​?​។​សូម​បញ្ជាក់​ដែរ​ថា​៖​ករណី​ពលក​ខ្មែរ​ចោទប្រកាន់​នគរបាល​ច្រក​ដូង​ទារលុយ​ប្រឆាំង​ច្បាប់​ពុករលួយ​នេះ​មិនមែន​ជា​លើកទីមួយ​នេះ​ទេ​។​កន្លងមក​

​លោក​សៅ ប៊ុន​រិទ្ធ បាន​ប្រើប្រាស់ កម្លាំង ក្រោម​ការគ្រប់គ្រង របស់​ខ្លួន​លួច​បើក បើក​ច្រករបៀង មួយទៀត ដែល​គេ ដាក់ឈ្មោះថា ច្រក​ស្វាយចេក​(​ដើម​ចាន់​គី​រី​) ស្ថិតនៅ​ខាងលិច ច្រក​ដូង ឃុំ បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដែល​មាន​មនុស្ស ចេញចូល នៅពេល​កណ្តាល​យប់​និង​ទាប ភ្លឺ​ជាប់​ជាប្រចាំ​។​
​ក្រុមប៉ូលិស​ច្រកទ្វារ ទាំងនោះ​ប្រមូលប្រាក់​ពី ពលករ ចំណាកស្រុក​ដែល វិលត្រឡប់ មក​ពី​ធ្វើការ​នៅ ប្រទេស​ថៃ​វិញ ពលករ​ម្នាក់ ត្រូវ​បង់​ឲ្យ ចាប់ពី​៣០០​បាត ទៅ​៤០០​បាត​។​

​បើ ជា​ពលករ ណា​ដែល​មាន​សត្វ មាន់​រឺ​.​ឆ្កែ យក​មក​ជាមួយ​នោះ ត្រូវ​បង់លុយ ឲ្យ​សមត្ថ​កិ​ច្​២០០​ច បាត​ក្នុង​មួយ​ក្បាល​។ ចំពោះ​ធុង បា​ស មួយគូ​៨០០​បាត ទូ​រទ​ស្សទ៍ មួយគ្រឿង​៤០០​បាត ។ ជាងនេះទៀត​កន្លងមក​(​យប់​ថ្ងៃ​១៨/០៦២០១៧/ )​មន្ត្រី​នគរបាល​ច្រក​ដូង មួយក្រុម​គ្នា​៣​នាក់​ដឹកនាំ​ដោយ​លោក ប្រាក់ សំ​ដា​រ៉ា បាន​ចាប់វាយ​ដកហូត​យក​សម្ភា​រះ​របស់​អ្នកស្រី ម៉ក់ វិច្ឆិកា ជា​ភ្នាក់ងា​រការ​សែត​អង្គរធំ​ដោយសារតែ​ថតរូប​សកម្មភាព​ពុករលួយ​នៅ​ច្រក​នេះ​។​តែ​រឿង​ត្រូវបាន​លោក​សៅ​ប៊ុន​រីទ្ធបិ​ទ​ចេះ​យក​សមត្តកិច្ច​ប៉េអឹម​មកបិ​ទបាំង​ដោះខ្លួន​។​

​ទោះជា​យ៉ាងណា​ពិត​មាន​នេះ​តាមរយៈ​ប្រពន្ធ័​វ៉​តអាប់​លោកនាយឧ​ត្ត​ម​សេនីយ៍​ឆៃ​ស៊ីណា​រីទ្ធអ​គ្គ​ស្នងការរង​នគរបា​ល​ជាត់​បានឲ្យដឹង​ថា​លោក​បញ្ជារ​ឲ្យមាន​ការស្រាវជ្រាវ​ហើយ​។​
​សូមបញ្ជាក់​ថា សម្រាប់​ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ដែល​ប៉ានស្មាន​ថា​មាន​ប្រមាណ​១​លាន​នាក់​គេ​សង្កេតឃើញ​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា មិន​ត្រឹមតែ​ចាកចេញ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​ឈម​និង​ច្រក​បាន​ឡែម ស្រុក​ប៉ូង​ណាំ​រ៉ង ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ​។​

​ពួកគេ​ក៏​កំពុងធ្វើដំណើរ​ចាកចេញ​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ឈម​និង​ច្រក​ខ្លង​ឡឹ​ក ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ យ៉ាង​សន្ធឹកសន្ធាប់​នោះ​ផង​ដែរ​។ ចឹង​ពេល​ត្រឡប់​ទៅ​វិញ​គឺ​គ្រប់ទឹក​សមត្តកិច្ច​ច្រក​ទាំងនេះ​ហ្ម៉ង​បើសិន​ជា​មក​ចូល​ស្រុក​កន្លែង​ខ្លះ​មិន​ហ៊ាន​យកលុយ​!៕

Filed in: ព័ត៌មានជាតិ