សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលរដ្ឋ​ខ្មែរ​៤៣​នាក់​បាន​បញ្ជូន​មកដល់​កម្ពុជា បន្ទាប់​ពី​អនុវត្ត​ទោស​រួចរាល់​នៅ​អាមេរិក​

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​នេះ​ពលរដ្ឋ​ខ្មែរ ដែល​រួច​ទោស​នៅ​អាមេរិក​ចំនួន​៤៣​នាក់ ក្នុងនោះ​មាន​ស្ត្រី​៣​នាក់​ផង ត្រូវបាន​បញ្ជូន​មកដល់​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​ពួកគេ​បាន​អនុវត្ត​ទោស​រួចរាល់​នៅ​ទឹកដី​អាមេរិក ។​

​សូម​រំលឹក​ថា សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសថា នឹង​ទទួលយក​ពលរដ្ឋ​ខ្មែរ ដែល​មាន​ទោស​នៅ​អាមេរិក ត្រឡប់​វិញ ។ ទន្ទឹម​នោះ​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី​បាន​លើកឡើង​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក គួរតែ​ពិចារណា​ពី​ទិដ្ឋភាព នៃ​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​បញ្ជូន​មក​វិញ​គឺ​មាន​មួយ​ចំនួន​មាន​អាយុ​ចាស់ជរា ដែល​អាមេរិក​បញ្ជូន​ត្រឡប់មកវិញ​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អាមេរិក បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ជូន និង​ទទួលយក​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ ចាប់តាំងពី​ឆ្នាំ​២០០២​។ កិច្ចព្រមព្រៀង​នេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែ​រណា ដែល​ប្រព្រឹត្ត​ល្មើស​ឲ្យ​ត្រឡប់​មក​មាតុភូមិ​វិញ ក្រោយ​ពេល​អនុវត្ត​ទោស​រួចរាល់ ៕

Filed in: ព័ត៌មានជាតិ