សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច ទៀ បាញ់ អំពាវនាវ​កុំ​ឲ្យ​កងទ័ព​ជឿ​ការ​ញុះញង់​របស់​ក្រុម​ក្បត់ជាតិ​

​ខេត្ត​កោះកុង ៖ ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​វិថី​តា​ឆែម យាយ​យឹម នៅ​ខេត្ត​កោះកុង កាលពី​ព្រឹក​មិញ សម្តេច ទៀ បាញ់ ឧបនា​យ​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បានប្រកាស​អំពាវនាវ​កុំឲ្យ​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជឿ​លើ​ការ​ញុះញង់​លើ​ពួក​ក្បត់ជាតិ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ស្ថាប័ន​តុលារ​កំពូល​រំលាយចោល​បាត់​ទៅ​ហើយ​នោះ​។​

​សម្តេច ទៀ បាញ់ បាន​ថ្លែង​ទៀតថា កម្ពុជា​មាន​សន្តិភាព និង​ការអភិវឌ្ឍ ភាព​រីកចម្រើន​ដល់​ថ្ងៃនេះ ដោយសារ​គុណ​បំណាច់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈ្នះឆ្នោត​ស្របច្បាប់ កើតចេញ​ពី​សម្លេង​ប្រជាជន​កម្ពុជា​ពិតប្រាកដ ជាពិសេស ភាព​ឆ្លាត​វៃ​ក្នុង​ការដឹកនាំ​របស់​ស​ម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត្ត ទាំង​ពេល​វេលា ដើម្បី​ជាតិ​មាតុភូមិ ។​

​សម្តេច​ក៏​បាន​អំពាវនាវ​ផងដែរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ទៅ​ចូលរួម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​សម្តេច ហ៊ុន សែន បាន​បន្ត​ជា​នាយករដ្ឋមន្ត្រី កាន់​អំណាច​នៅ​អណត្តិ​ទី​៦​បន្តទៀត ដើម្បី​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា ៕

 

Filed in: ព័ត៌មានជាតិ