សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច អភិបាលរង​រាជធានី ភ្នំពេញ​១​រូប និង​នាយក​រដ្ឋបាល​១​រូប ដើម្បី​ប្រសិទ្ធភាព​ការងារ​

ភ្នំពេញ​៖ ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​អភិបាលរង​១ រូប និង​នាយក​រដ្ឋបាល​១​រូប គឺ​លោក ហួត ហៃ ជា​អភិបាលរង​រាជធានី (​មក​ពី​នាយក​រដ្ឋបាល​) មក​ជំនួស​លោក​អៀន អូន​នី ត្រូវ​ផ្ទេរ​ភារកិច្ច ទៅ​ក្រសួង​មហាផ្ទៃ ។​លោក​សេង វណ្ណៈ ជា​នាយក​រដ្ឋបាល​រាជធានី ( មក​ពី​នាយករង​ទីចាត់ការ​រៀបចំ​ក្រុង )​។ ការផ្ទេរ​ភារកិច្ច និង​ប្រកាស​តែងតាំង​នេះ គឺ​តម្រូវ​ឲ្យ​ការងារ រដ្ឋបាល​នៅ​រាជធានី​ភ្នំពេញ អនុវត្ដ​ផ្ទៃក្នុង​ទៅដោយ រលូន ពិសេស​ការងារ បម្រើសេវា​ផលប្រយោជ​ជូនប្រ ជា​ពលរដ្ឋ​ប្រកបដោយ​តម្លាភាព សមធម៌ និង​ប្រសិទ្ធភាព ។

​ពិធី​ប្រកាស​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង មហាផ្ទៃ លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី ភ្នំពេញ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​មន្ត្រី​ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាច្រើន​រូប​ទៀត​។ នៅ​ព្រឹក​ព្រហស្សតិ៍​៥​រោច ខែ​ចេត្រ ឆ្នាំរកា​នព្វស័ក​ព​.​ស​២៥៦ ១​ត្រូវ​នឹង​ថ្ងៃទី​០៥ មេសា ២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ ។

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន បញ្ជាក់ថា​៖ ក្នុងនាម​ជា​សេនាធិការ​របស់​រដ្ឋបាល​រាជធានី ភ្នំពេញ មន្ត្រី​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​បាន​បំ ពេញ​ការ ងារ​យ៉ាង​ល្អ​នា​ពេល​កន្លងមក​នេះ​។

​លោក​បន្ដថា​៖ ការប្រកាស​តែងតាំង​នេះ ធ្វើឡើង​ជា​ធម្មតា ទៅតាម នីតិវិធី នៃ​ច្បាប់ ជាក់ស្តែង​សម្រាប់​ពេលនេះ​គឺ​បាន​ប្រកាស់​តែងតាំង​លោក ហួត ហៃ ជា​អភិបាលរង​រាជធានី​ភ្នំពេញ ជំនួស​លោក​អៀន អូន​នី ដោយ​ត្រូវ ទទួល​ការងារ​នៅ​ក្រសួង​មហាផ្ទៃ ។ ដូច្នេះ​លោក ហួត ហៃ ត្រូវ យកចិត្តទុកដាក់ ប្រកបដោយ​ជោគជ័យ​និង​សហកា​រការ សាមគ្គីភាព​អោយបាន​ល្អ ដើម្បី​ជម្រុញ​អោយ​មន្ទីរ​នេះ​កាន់តែ​ទទួលបាន​ការគាំទ្រ មាន​ជំនឿ​ជឿ​ទុកចិត្ត​មក​លើ​មន្ទីរ​នេះ​។​

​លោក ហួត ហៃ បាន​ឡើង​ធ្វើ​ការប្តេជ្ញាចិត្តថា ៖​លោក នឹង​យក​អស់​កម្លាំងកាយ​ចិត្ត​បំរើ​ការងារ​ជូន​ប្រជាព​រដ្ឋ និង​បង្កើន​ការងារ​អោយបាន​ទ្វេដង ដើម្បី​អនុវត្ដ ការងារ គោលនយោបាយ​ភូមិ សង្កាត់ មាន​សុវត្ថិភាព ពិសេស រក្សា​សាមគ្គីភាព ផ្ទៃក្នុង​ឲ្យ​បាល្អ​ជាមួយគ្នា ។ លោក​បន្ដថា​៖ ក្នុងនាម​លោក​ជា​អភិបាលរង នេះ​លោក នឹង​បំពេញ​លើ​ការងារ​នេះ អោយ​កាន់តែ​ល្អ ដោយ​ត្រូវ​ជួយ​ទាំង​កាយ​និង​ចិត្ត​ដល់​អ្នក​មាន​បញ្ហា​ជូន​ចំពោះ ប្រជាពលរដ្ឋ នៅ​សហគម​ន៏ ។

​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង មហាផ្ទៃ បាន បញ្ជាក់ថា​៖ ដើម្បី​សម្រេច​ភារកិច្ច​នេះ​ឱ្យបាន​ល្អ មន្ដ្រី ដែល​ទើប​និង​ទទួល​ភារកិច្ច​ថ្មី ត្រូវខិតខំ​លើក​គោរព តាម​ផែ​ការ​ការងារ ច្បាស់លាស់ និង​ចំ​គោលដៅ​ដើម្បី​អនុវត្តន៍​ដោយ​រក្សា​ឱ្យបាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​ដែន​ដី ខណ្ឌ សង្កាត់​។​

​លោក​បន្ដថា​៖ ថ្នាក់ដឹកនាំ ក៏ដូចជា​អាជ្ញាធរ​គ្រប់លំដាប់ ថ្នាក់ ពិត​ជា​រួម​គ្នា​សម្រេច​រាល់ កិច្ចការ​ដែល​រាជ រដ្ឋា​ភិ បាល បាន​ប្រគល់ជូន ដោយ​អនុវត្តន៍​ឱ្យបាន​ជាក់ស្ដែង នូវ​ការ កែ ទម្រង់ ស៊ីជម្រៅ លើ​គ្រប់ វិស័យ របស់​រាជ រដ្ឋាភិបាល ដែល​មាន​អភិបាលកិច្ច​ល្អ​ជា​ស្នូល ដោយ​អនុវត្តន៍ តាម ពាក្យ ស្លោ​ក បម្រើ ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង គឺ​ដើម្បី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​វិបុល ភាព ប្រទេសជាតិ ៕

 

Filed in: ព័ត៌មានជាតិ