សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពុល​ត្រី​ក្រ​ពត​ស្លាប់​ម្នាក់​ទៀត​ហើយ ខណៈ​២​នាក់​ទៀត​កំពុង​សង្គ្រោះ​

​ខេត្តសៀមរាប ៖ ត្រី​ក្រ​ពត​បាន​ផ្តាច់​យក​ជីវិត​ទាហាន​ទ័ព​ការពារ​អាកា​សម្នាក់ ខណ​២​នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ពួកគាត់​បាន​ពិសារ​បាយ​ជាមួយនឹង​ត្រី​ក្រពត​ចៀន​។ ហេតុការណ៍​នេះ កើតឡើង​នៅ​៣​រសៀល​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​គោក​ត្នោត សង្កាត់​គោកចក ក្រុង​សៀម​រា​។​

​ជនរងគ្រោះ​ដល់​ជីវិត​ឈ្មោះ សៅ គឹម​លី អាយុ​៤៤​ឆ្នាំ ជា​ទាហាន​វរ​១៥ ការពារ អាកាស មាន​ឋានន្តរសិក្ត អនុសេនីយ៍ឯក ដែល​ទទួលបន្ទុក​ភស្តុភា និង​មាន​ទីលំនៅ​ភូមិ​គោក​ត្នោត សង្កាត់​គោកចក ក្រុង​សៀមរាប ។ ចំណែក​២​នាក់​ទៀត​ដែល​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នោះ​ឈ្មោះ គី ង៉ា និង​ឈ្មោះ សាញ់ សុង និង​មាន​ទីលំនៅ​ភូមិ​គោក​ត្នោត ហើយ​មាន​មុខរបរ ជា​ទាហាន​ទ័ពអាកាស​ដូចគ្នា ៕

 

Filed in: ព័ត៌មានជាតិ