រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី កាលពីព្រឹកថ្ងៃទី២៣ ខែមិនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា នៅឆ្នាំ២០២៣ខាងមុខ ប្រាក់ឈ្នួលអប្បបរមា កម្មករនឹងមិនតិចជាង ២៥០ដុល្លារអាមេរិកនោះទេ។
ការថ្លែងបែបនោះបានធ្វើឲ្យកម្មករ កម្មការិនី អបអរសាទរ រីករាយយ៉ាងខ្លាំងក្នុងពេលដែលប្រាក់ខែរបស់ពួកគាត់នាពេលបច្ចុប្បន្ននេះនៅមិនទាន់អាចទប់ទល់បាននូវស្ថានភាពតម្លៃទំនិញលើទីផ្សារនៅឡើយ ៕