សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ដឡុច​ស៊ីស​បើក​បុក​មនុស្ស​ស្លាប់​ពីរ​នាក់​នៅ​ស្រុក​បរ​កែវ​ហាក់​មាន​អាថ៌កំបាំង​

​រតនគិរី ៖ រថយន្ដឡុច​ស៊ីស​៣០០​មួយគ្រឿង បើក​ទៅ​បុក​មនុស្ស​ពីរ​នាក់​កំពុង​ជិះ​ម៉ូតូ បណ្ដាលឱ្យ​ស្លាប់​ពីរ​នាក់​នៅ​ស្រុក​បរ​កែវ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៨ សង្ស័យ​មាន​អាថ​កំបាំង​។​

​ជនរងគ្រោះ​មានឈ្មោះ វិន ពិ​ចិត្រ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​ភូមិ​៧​មក​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​និង​ឈ្មោះ​សុខុម​រតនា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជា​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​កា​ចូនស្រុក​វ៉ឺន​សៃ​ពួកគេ​មានរ​បរជាក​ម្មក​រអា​ឈើ​។​

​ប្រភព​បាន​ឱ្យដឹងថា កាល​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​២៦​ខែ​មីនា​ឆ្នាំ​២០១៨​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ពីរ​នាក់​ពី​កើត​ទៅ​លិច​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨​។​លុះ​មកដល់​កន្លែងកើតហេតុ​គឺ​ចំណុច​ភូមិទួយ​ឃុំ​ទីចា​ក់​ស្រុក​បរ​កែវ​ក៏​ត្រូវ​រថយន្ដឡុច​ស៊ីស​RX300​ព័រ​ណ៌សមួយ​គ្រឿង​បើក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្ដាលឱ្យ​ស្លាប់​ទាំង​ពីរ​នាក់​នៅនឹងកន្លែង​។​

​ប្រភព​បាន​ឱ្យដឹងទៀតថា នៅក្នុង​ហេតុ​ការណ៏​នោះ គេ​ឃើញ​ថយ​ន្ដ​ឡុច​ស៊ីស​បាន​ក្រឡាប់​ជា​ច្រើនជុំ​ធ្វើឱ្យ​ម្ចាស់​រថយន្ដ​រងរបួស​ធ្ងន់​សង្ស័យ​គេ​បញ្ជូន​ទៅ​វៀតណាម​ទាំង​យប់​ដើម្បី​សង្គ្រោះ ។ ចំណែក​មនុស្ស​ពីរ​នាក់​ដែល​ស្លាប់​ត្រូវបាន​គេ​ទុក​ចោល​ជាមួយ​និង​ខ្មោច​រថយន្ដ​នៅ​ទីនោះ​រហូតដល់​ម៉ោងជាង​១០​ព្រឹក​ទើប​មាន​សាច់ញាតិ​មក​ដឹកយក​ទៅ​ស្រុកកំណើត​។​

​លោក ខាំ ស៊ី មេ​ប៉ូលិស​ប៉ុស្ដិ​រដ្ឋបាល​ឃុំ​ទីង​ចាក់​កាលពី​ថ្ងៃតិ​២៧​ខែ​មីនា​ឆ្នាំ​២០១៨​បាន​ឱ្យ​អ្នកយកព័ត៌មាន​ដឹង​ថា​គ្រោះថ្នាក់​ច​រារណ៏​ខាងលើ​គឺ​លោក​អត់​បាន​ដឹង​ច្បាស់​នៅឡើយ​ទេ​ដោយសា​ពេល​កើតហេតុ​លោក​មិន​បាន​នៅ​កន្លែង​។​

​លោក​មេ​ប៉ុស្ដិ៍​បាន​បន្ដ​ឱ្យដឹង ដោយ​មិន​ប្រកដប្រជា​ថា​ក្រោយ​កើតហេតុ​លោក​ទៅដល់​ក្រោយ​គេ​គឺ​ប៉ូលិស​ជំនាញ​បាន​ដល់​មុន​ហើយ​បញ្ជូន​សព​យុវជន​ទាំង​ពី​នាក់​ទៅ​ទុកជា​បណ្ដោះអាសន្ន​នៅ​វត្ដ​ទីង​ចាក់​រងចាំ​សាច់ញាតិ​មក​ទទួល​។​ចំណែក​តៃកុង​រថយន្ដ​លោក​មិន​បាន​បញ្ជាក់ថា​យ៉ាងណា​នោះ​ឡើយ​ហើយ​លោក​រុញ​ឱ្យ​សួរ​ទៅ​អធិការ​ប៉ូលិស​ស្រុក​បរ​កែវ​ទៅ​។​

​លោក ជួប វណ្ណ​រក្ស អធិការ​ប៉ូលិស​ស្រុក​បរ​កែវ​បាន​ឱ្យ​អ្នកយកព័ត៌មាន​ដឹង​តាម​ទូរស័ព្ទ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៏​ខាង​លើកើត​ឡើង​ដោយសា​ម៉ូតូ​បើក​បញ្ច្រាស់ទិស​រួច​បទ​កាត់​មុខ​រថយន្ដ​ទើប​ម្ចាស់​រថយន្ដ​ជាន់​ប្រាង្គ​មិនទាន់​បណ្ដាលឱ្យ​បុក​រហូតដល់​ស្លាប់​តែ​ម្ដង​ទៅ​។​

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់​ឱ្យដឹង​ទៀត​ថា ដោយសារ​ហេតុ​ការណ៏​នោះ​កើតឡើង​ក្នុង​ពេល​យប់ ពុំ​មាន​សាក្សី​ណា​បាន​ឃើញ​ថា អ្នកណា​ជា​អ្នកបង្ក​ឱ្យបាន​ច្បាស់លាស់ ហើយ​ម្ចាស់​រថយន្ដ​ជា​អ្នក​ណា​នោះឡើយ ។ ប៉ុន្ដែ​ប្រជាពលរដ្ឋ​នៅក្បែ​នោះ បាន​បង្ហើប​ថា តៃកុង​រថយន្ដ​បង្ក​គឺជា​កូន​របស់​មន្ដ្រី​ប៉ូលិស​ម្នាក់​នៅ​ខេត្ដ​រតនគិរី ។​

​សំណួរ​ត្រង់នេះ លោក​អធិការ​ស្រុក​ថា ចាំ​ស្រាវជ្រាវ រក​ម្ចាស់​រថយន្ដ​បង្ក​នោះ ដើម្បី​នាំ​ខ្លួន​ឱ្យ​ចូល​មក​ដោះស្រាយ​តាមច្បាប់ ៕
​ចាប សំអាន រាយការណ៍​ពី​ខេត្ត​រតនគិរី​

 

Filed in: ព័ត៌មានជាតិ