សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កាក់​ឡាន​ដឹក​ឈើ​ទារ​លុយ​មិន​ត្រូវ​គ្នា​បាញ់​បី​គ្រាប់​តៃកុង​ឡាន​សាំ​យ៉ុង​ប៊ីះ​តៃ​ស្ម៉ឺង​!

​ព្រះវិហារៈ ព្រូឡាន​សាំ​យ៉ុង​ម្នាក់​ត្រូវបាន​មន្ត្រី​យោធា​ពាក់​ស័ក្ដិ​១​ម្នាក់ នៅ​អង្គភាព​វរៈ​ស៊ើប​ការណ៍ F3 ប​បាញ់​ចំនួន​៣​គ្រាប់ ប៉ុន្តែ​សំណាងល្អ​ជីវិត​ថ្លៃ បាន​ត្រឹម​របួសធ្ងន់​នៅវេលា​ម៉ោង​៦​ល្ងាច ថ្ងៃអាទិត្យ ៩​កើត ខែ​ចេត្រ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ជិត​ផ្លូវបំបែក ចូល​ទៅ​វរៈ​៣៨២ ស្ថិតក្នុង​ភូមិ​បង្គោល​៨ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។ ។​
​មូលហេតុ​ឈានដល់​ការ ផ្ទុះ​អាវុធ​នេះ​គឺ ទា​ហ៊ាន​រូ​ម​នោះ​ខឹង​កាក់​រថយន្ត​ដឹកឈើ ហើយ​តថ្លៃ​មិន​ត្រូវ​គ្នា​ជាមួយ​ជនរងគ្រោះ ទើប​បង្ក​ការបាញ់បោះ​តែម្ដង​។ តែ​មានពតិ​មានថា​៖ ជនបង្ក​មិនទាន់​ត្រូវបាន​ចាប់ខ្លួន​ឡើយ​។​

​វរសេនីយ៍ទោ ស៊ឹម សុផាត នាយការិយាល័យ​សណ្ដាប់​ធ្នាប់​សន្តិសុខ​អភិរក្ស​ប្រាសាទ​ព្រះវិហារ​បាន ឲ្យ​កាសែតដឹងថា ករណី​ផ្ទុះអាវុធ​នេះ មាន​សេចក្ដីរាយការណ៍​មក​ថា រថយន្ត​សាំ​យ៉ុង ពណ៌​សម្បក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-9680 ដែល​គេ​សង្ស័យថា ដឹកឈើ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើ​ការឃាត់​ដើម្បី​ត្រួតពិនិត្យ តែ​ដោយ​រថយន្ត​នោះ មិន​ព្រម​ឈប់ រឹតតែ​បង្កើនល្បឿន​បន្ថែម ហើយ​បើក​បុក​បារាស​អាជ្ញាធរ​ទៀត​នោះ ទើប​អាជ្ញាធរ​ធ្វើការ​បាញ់​តែ​ម្ដង​ទៅ​។​

​លោក​បញ្ជាក់ថា សមត្ថកិច្ច​កំពុង​បើក​ការស្រាវជ្រាវ ដើម្បី​នាំ​ខ្លួន​ជនបង្ក យក​មក​សួរនាំ​ចាត់ការ​តាមច្បាប់​។​ជនរងគ្រោះ​មានឈ្មោះ ឈឿង ចិត្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃ​ខ្លី ឃុំ​ជ្រៃ​ចែង ស្រុក​ជុំ​គគី ខេត្ត​កំពត​។ ចំណែក​ជន​បង្ក​ឈ្មោះ ផុម គីម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ទាហាន ឋានន្តរស័ក្តិ អនុសេនីយ៍ត្រី (​ស័ក្ដិ​១) នៅ​អង្គភាព​វរៈ​ស៊ើប​ការ F3 រស់នៅ​ភូមិ​ពាក់​ស្បែក ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។​

​ជនរងគ្រោះ​ខាងលើ ឲ្យដឹងថា រថយន្ត​របស់​គេ គឺ​បាន​ដឹក​ឈើ​ក្ដារ​យក​ទៅ​ធ្វើ​ជញ្ជាំង​ផ្ទះ​នៅ​ស្រុកកំណើត នៅឯ​ខេត្ត​កំពត ដែល​មាន​ចំនួន​ប្រហែល​៦​ទៅ​៧​ផ្លាន​ប៉ុណ្ណោះ​។ នៅ​ខណៈ​ដែល​ខ្លួន​បើករថយន្ត​មកដល់​ចំណុច​ផ្លូវបំបែក​ក្សាន្ត មាន​ក្រុម​សមត្ថកិច្ច បាន​ដេញ​ស្ទាក់​រថយន្ត​របស់​ខ្លួន​ដើម្បី​ទារ​ប្រាក់ តែ​ដោយសារ​ចរចា​តម្លៃ​មិនត្រូវ​គ្នា ទើប​ពួកគេ​សម្រេចចិត្ត​បើក​រត់​តែម្ដងទៅ​។​

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត វរសេនីយ៍ត្រី ពេជ្រ សុ​ភី បាន​ចាត់ទុកថា ជា​ករណី​បាញ់សម្លាប់​ដោយ​ចេតនា​។​ជនបង្ក​ឈ្មោះ ផុម គីម បាន​ប្រើ​កាំភ្លើង​ម៉ាក AK47 បាញ់​ទៅលើ​រថយន្ត​របស់​ជន​រងគ្រោះ​ចំនួន​៣​គ្រាប់ ដោយ​ត្រូវ​កញ្ចក់​ខាងមុខ​១​គ្រាប់ និង​ខាងក្រោយ​២​គ្រាប់ បណ្ដាលឲ្យ​ជនរងគ្រោះរ​ង​របួស​ធ្ងន់ ត្រូវ​ចំ​ពី​គល់​ក​ខាងមុខ ធ្លាយ​ទៅ​ខាងក្រោយ​។​
​បច្ចុប្បន្ន ជនរងគ្រោះ​ខាងលើ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​អគ្គ ប៉ុន្តែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ទើប​សម្រេច​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យបង្អែក​១៦ នៅ​ខេត្ត​ព្រះវិហារ​វិញ​៕

 

Filed in: ព័ត៌មានជាតិ