សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧកញ៉ា​ឧត្តមសេនីយ៍ឯក​ហ៊ុន​ជា​ប្រើ​ទូរសព្ទ​អាយ​ហ្វូន​អ៊ិច​២​គ្រឿង​តម្លៃ​៤​ម៉ឹន​ដុល្លារ​

ភ្នំពេញ ៖ ថ្មីៗ​នេះ​គេ​ឃើញ លោក​ឧត្តមសេនីយ៍ឯកឧក​ញ៉ា ហ៊ុន ជា បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក បង្ហាញ​ពី​ទូរ​សព្ទ​ម៉ាក​អាយ​ហ្វូន​អ៊ិច​( iPhone X )​ពីរ​គ្រឿង​នៅ​ក្នុង​ប្រអប់ ដោយ​នៅ​លើ​ទូរ​សព្ទ iPhone ទាំងពីរ​នេះ​បាន​រំលេច​ដោយ​ឈ្មោះ​របស់​លោក​ផងដែរ ដោយ​សរសេរថា “Gen HUN CHEA” ព្រមទាំង​មាន​រូប​រូប​នាគ​មាស​មួយ​ដ៏​មាន​អំណាច​និង​ស​សេ​រថា Love my CPP​ផង ។​

អ្វី​ដែល​ជាកា​សំខាន់​ថ្វើ​ឲ្យគេ​ចាប៉​អារម្មណ៍​នៅ​ត្រង់​ថា​៖​សំបក​ស្រោបមាស​ពី​ក្រៅ ផលិត និង​ដំឡើង​ដោយ​ដៃ ដោយ​ក្រុមហ៊ុន​ឈ្មោះ Arab (Handcrafted by Arab) នៅ​ប្រទេស ឌូ​បៃ ហើយ​ចំពោះ​ទីផ្សារ​ទូរស័ព្ទ​នេះ​មួយ​គ្រឿង​អាចមាន​តំលៃ​ដល់​ទៅ​ប្រមាណ ២​ម៉ឺន​ដុល្លារ​ឯណោះ​។​

​ឧត្តមសេនីយឯក ហ៊ុន ជា បានអោយដឹងថា ៖ លោក​បាន​ទទួល iPhone X ២ គ្រឿង ដែល​លោក​រង់ចាំ​អស់​ពេល​យ៉ាង​យូរ​ហើយ វា​ជា​ប្រភេទ​ទូរស័ព្ទ Limited Edition គឺ​ផលិត​ដោយ​ដៃ និង​មាន​កំណត់​(​អត់​ផលិត​ច្រើន​ទេ​) ហើយក៏​ជា​ប្រភេទ​ទូរស័ព្ទ​ស្រោបមាស​ផងដែរ​។​

ឧត្តមសេនីយឯក​ផ្កាយ​៣ ហ៊ុន ជា បាន​រៀបរាប់​ថា​៖ “​បាន​ប្រើ​ណឹង​គេ​ហើយ iPhone X” ។​ចឹង​ទូរស័ព្ទ iPhone X ចំនួន​២​គ្រឿង​របស់​លោក​ឧកញ៉ា ហ៊ុន ជា សរុប​មាន​តំលៃ​ប្រមាណ​៤​ម៉ឺន​ដុល្លារ ហើយ​បើ​យក​ទៅ​ទិញ​រថយន្ត​ទំនើប​វិញ​អន់​ណាស់​ក៏បាន Lexus RX 400h ឆ្នាំ​2006 រឺ រថយន្ត Nissan Navara ឆ្នាំ 2018 បាន​មួយ​គ្រឿង​ឬ​ផ្ទះ​មួយ​ល្វែង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ