សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គ្រាន់​តែ​ពីរ​ឆ្នាំ​លោក​គួច​ចំរើន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សាទរ​

កំពង់ចាម​៖​ពលរដ្ឋ​សប្បាយ​រីករាយ​និង​គាំទ្រ​ចំពោះ​ការដឹកនាំ​របស់​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល ខេត្ត​កំពង់ចាម ដែល​បាន​ធ្វើអោយ​ទឹកដី​ខេត្ត​កំពង់ចាម​ក្លាយ​ជា​ទឹកដី​មាន​ស្នាម​ញញឺម​រហូត​។​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​កំពង់ចាម ទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ ពាណិជ្ជករ កសិករ កម្មករ សិស្សានុសិស្ស គ្រូបង្រៀន គ្រូពេទ្យ ព្រមទាំង​ព្រះសង្ឃ តាជី យាយជី និង​អ្នកសារព័ត៌មាន​គ្រប់​ប្រភេទ បាន​សម្តែង​នូវ​ការ រំភើប​រីករាយ និង​មាន​មោទនភាព​ក្រៃលែង​ចំពោះ​សមិទ្ធផល​ថ្មីៗ​ជាច្រើន​ទាំង​ខាង​វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ​ដែល​បាន​កើតឡើង​យ៉ាង​ត្រចះត្រចង់​នៅក្នុង​ទឹកដី​ខេត្ត​កំពង់ចាម ក្នុង អាណត្តិ​គ្រប់គ្រង​ដឹកនាំ​ដោយ​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​តែ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ ប៉ុណ្ណោះ ។ ពលរដ្ឋ​ភាគច្រើន​បាន​អំណរ​សាទរ​និង​ជូនពរ​ឯកឧត្តម អភិបាលខេត្ត​កំពង់ចាម​គ្រប់​ទីកន្លែង​ក្នុង​មូលដ្ឋាន ដែល​ជានិច្ចកាល​ឯកឧត្តម​ចុះ​តាម​មូលដ្ឋាន​គ្រប់​ស្រុក ឃុំ ដើម្បី​ស្វែងយល់​និង​ដឹង​ពី​សុខទុក្ខ ពី​កង្វល់​និង​ដោះស្រាយ បញ្ហា​ប្រឈម​ជូន​ពួកគាត់ ដោយ​មិន​ប្រកាន់​និន្នាកា​រន​យោ បាយ​អ្វី​ឡើយ​។ ក្រៅ​ពី​ការកសាង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​លូ ថ្នល់ ផ្លូវលំ​នានា​នៅតាម​ស្រុក ឃុំ វិស័យ​ពុទ្ធចក្រ​ក៏ ដើរ​ទន្ទឹម​និង​វិស័យ​អាណាចក្រ​ផងដែរ ហើយ​សមិទ្ធផល​ថ្មី​ដែល លេចធ្លោ​ជាង​គេ​គឺ​ស្ពាន​កោះ​ប៉ែន​មាន​ប្រវែង​៧៧៩​ម៉ែត្រ ទ​ទឺង ៩,២០​ម៉ែត្រ​ឆ្លងកាត់​ដៃ​ទន្លេមេគង្គ ដោយ​ចំណាយ​ថវិកា​ត​បស់ រដ្ឋាភិបាល​កម្ពុជា​ទាំងស្រុង និង​កសាង​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​(​កងវិស្វកម្ម​) ចំណាយ​លុយ​អស់​ច​ចំនួន​១៣.៤៥​លាន ដុល្លារ​អាមេរិក ដាក់​សម្ពោធ​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១៤​មីនា ២០១៨ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ សមិទ្ធផល​ទាំងនេះ​អាច​កើតមានឡើង​បាន​ក៏​អាស្រ័យ​ដោយសារ​ប្រទេស កម្ពុជា​យើង មាន​សន្តិភាព ស្ថេរភាព មាន​សេដ្ឋកិច្ច​រីកចំរើន​ជា លំដាប់​ដោយសារ​យើង​មាន​អ្នកដឹកនាំ​ប្រទស​ប្រកបដោយ គតិបណ្ឌិត និង​ឈ្លាសវៃ គិតគូ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ គ្រប់​កាលៈទេសៈ ។​

តាម​ការសង្កេត​ក៏​ដូចជា​សារព័ត៌មាន​នានា និង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​fb បាន​លើកឡើង​ថា ឯកឧត្តម គួច ចំរើន ក្នុងនាម​ជា​គណៈបញ្ជាការ​កងឯកភាព​ខេត្ត​កំពង់ ចាម​គឺជា​រៀងរាល់ថ្ងៃ​លោក​មមារ​ញឹក​ខ្លាំងណាស់ សឹងតែ​រក ពេល​សំរាក​ពុំ​បាន​ទេ ក្រៅ​ពី​ការងារ​ប្រជុំ​ដាក់​ផែនការ​ដល់​មន្ត្រី ពាក់ព័ន្ធ​អោយ​អនុវត្ត​គឺ​លោក​តែងតែ​ចុះសាកសួ​សុខទ​ក្ខពល​រដ្ឋ តាម​មូលដ្ឋាន​ជាប្រចាំ ។ ចំពោះ​បញ្ហា​សន្តិសុខ​នៅ​ទូទាំង​ខេត្ត ក៏​ឃើញ​ថា​មាន​ភាពប្រសើរឡើង​ផងដែរ​ដោយសារ​កងកម្លាំប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​សហការ​គ្នា​បាន​ល្អ​ជាមួយ ពលរដ្ឋ​កាត់បន្ថយ​បទល្មើស​លួច ឆក់​ប្លន់ បង្កើន​ភាពកក់ក្តៅ ជូន​ពលរដ្ឋ ។​

​ឯ​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​គឺ​ត្រូវបាន​ធ្វើឡើង​ជា​ប្រចាំ​ដូច​ភ្លៀងរលឹម មិន​អនុញ្ញាតិ​អោយ​មាន​រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស​ដឹក​លើស​ទម្ងន់​ឆ្លងកាត់​ស្ពាន ផ្លូវថ្នល់​ក្នុង​ទឹកដី​ខេត្ត​កំពង់ចាម​ជាដាច់ខាត​។​ជាងនេះទៀត លោក គួច ចំរើន ក៏​ព្រមាន​ធ្ងន់ៗ​ចាត់វិធានការ​ផ្លូវច្បាប់​លើ មន្ត្រី​អនុវត្ត​ច្បាប់​ណា​ដែល​ប្រព្រឹត្ត​អំពើ​មិន​ប្រក្រតី ពុករលួយ ឬ​អសកម្ម ធ្វើអោយ​មាន​ការ​ថ្នាំងថ្នាក់​ចិត្ត​ពី​ប្រជាពលរដ្ឋ ។​

ដោយសារ​គេ​សង្កេត​ឃើញ​ពី​សកម្មភាព​ជាក់ស្តែង​ជា​រៀង រាល់​ថ្ងៃ​របស់​លោក​អភិបាលខេត្ត​កំពង់ចាម ដែល​មាន​ប្រជា ប្រិយភាព​នៅ​គ្រប់​មូលដ្ឋាន​ទទួលបាន​ការគោរព​ស្រលាញ់ ពី​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ដូច្នេះ​សង្ឃឹមថា នៅពេល បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នា​ខែ​កក្ត​ដា​ឆ្នាំ​២០១៨​ខាង មុខ​នេះ ខេត្ត​កំពង់ចាម​ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម គណបក្ស ប្រជាជន​កម្ពុជា នឹង​ទទួលបាន​សម្លេង​ឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ច្រើន​លើសលុប​ពុំខាន ៕ ដោយៈ ស៊ុន សុផល​

 

Filed in: ព័ត៌មានជាតិ