សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោ ហ៊ុន សែន ព្រមាន​ដក​មេ​ប៉ូលិស និង​មេ​គុគ​ព្រៃ​សរ​

​រាជធានី​ភ្នំពេញ ៖ ថ្លែង​ដោយ​សម​ឡេង​ខ្លាំងៗ នៅថ្ងៃនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ដក លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មេ​គុគ​ព្រៃ​សរ ដែល​បណ្តោយ​ឲ្យ​ទណ្ឌិ​តម្នាក់ ឈ្មោះ មៀច សុវណ្ណារ៉ា ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ព្រៃ​សរ​ប្រើ​ទូរស័ព្ទ​ម៉ា​សេរី​ដូច​ប្រជាពលរដ្ឋ ធម្មតា​។​

​សម្តេច​បាន​ថ្លែង​បញ្ជាក់ថា មាន​មេ​ប៉ូលិស​ខ្លះ​បានដឹងថា មៀច សុវណ្ណារ៉ា កំពុង​ប្រើ ទូរស័ព្ទ​ដៃ​ក្នុង​គុគ ហើយ​ប្រើប្រាស់​តាម​អំពើ​ចិត្ត​! ចុះ​ហេតុ​អី​ក៏​មិន​ដក​ចេញ ហើយ​ឲ្យ​វា​ប្រើប្រាស់ រហូត​ដូច្នេះ ។ សម្តេច​ក៏​បញ្ជា​ឲ្យ​ឆែក​ទូរស័ព្ទ​ទណ្ឌិត មៀច សុវណ្ណារ៉ា ដើម្បី​បាន​ដឹងថា តើ​មៀ សុ​ណ្ណា​រ៉ា ទូរស័ព្ទ​ទាក់ទង​ជាមួយ​អ្នក​ណា​ខ្លះ ហើយ​ត្រូវ​សរុប​រាយការណ៍​មក​សម្តេច​ជា​បន្ទាន់ ដើម្បី​រាយការណ៍​ជូន​ទៅ​ថ្នាក់ដឹកនាំ ។​

​សម្តេច​បញ្ជា​ឲ្យ​ដក​ទូរស័ព្ទ​ទណ្ឌិត មៀច សុវណ្ណារ៉ា ជាបន្ទាន់ ហើយ​បើ​មិន​ដក​ទេ​… សម្តេច​នឹង​ដក​មេប៉ូលីស​មេ​គុគ​ចោល​ភ្លាម​! ព្រោះ​ច្បាប់​មិន​ឲ្យ​ទណ្ឌិត​ប្រើ​ទូរស័ព្ទ​ទេ ៕

 

Filed in: ព័ត៌មានជាតិ