សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្តម អ៊ឹម ឈុនលឹម អញ្ជើញ​កាត់​ខ្សែបូណ៍​សម្ពោធ​ឆ្លង​ព្រះវិហារ ខ្លោងទ្វារ និង​សម្ពោធ​សមិទ្ធផល​នានា ក្នុង​វត្ត​បទុម​មុន្នី​វណ្ណា​រាម​

ដោយសារ​ប្រទេស​ជាតិ​យើង មាន​សុខសន្តិភាព ឯករាជ្យ​ពេញបរិបូរណ៍ ធ្វើឲ្យ​ប្រជាពលរដ្ឋ​គ្រប់ រូប មាន​សិទ្ធ​សេរីភាព​គ្រប់​បែបយ៉ាង និង​មាន​សិទ្ធិ​គោរពបូជា កាន់​ជំនឿ​សាសនា​រៀងៗ​ខ្លួន តាម​ការពេញចិត្ត​។ ទន្ទឹមនឹងនោះ ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​កែប្រែ​ប្រទេស​ពី​បាតដៃ​ទទេ រហូត​មាន​ការអភិវឌ្ឍន៍ រីក​ចំ​ម្រើ​ន​លើ​គ្រប់​វិស័យ ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​។​

​ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​ឆ្លង​ដាក់ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​នានា​ជា​ច្រើន​ក្នុង​វត្ត​បទុម​មុន្នី​វណ្ណា​រាម (​ហៅរ​កា​កណ្តាល​) មានដូចជា ព្រះវិហារ និង​ខ្លោងទ្វារ នា​ព្រឹក​ថ្ងៃទី​២៣ ខែ​មិនា ឆ្នាំ​២០១៨ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម សរ ចំ​រុង អភិបាល​ខេត្ត​ក្រចេះ និង​ថ្នាក់ដឹកនាំ​មន្ត្រី​រាជា​ការ​គ្រប់ លំដាប់ថ្នាក់ រួម​និង​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ​ចំនួន​ប្រមាណ​ជាង ២០០០​នាក់ ផងដែរ ។​

​លោក យិន វណ្ណះ អភិបាលក្រុង​ក្រចេះ បានបញ្ជាក់​ថា ក្រុង​ក្រចេះ កំពុង​ធានាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ល្អ​ប្រសើរ ប្រែ​មុខមាត់​គួរឲ្យគត់សម្គាល់​។ ជាក់ស្តែង​ថ្ងៃនេះ ពិធីបុណ្យ​ឆ្លង​ព្រះវិហារ និង​សម្ពោធ​សមិទ្ធផល​នានា​នៅ​វត្ត​បទុម​មុន្នី​វណ្ណា​រាម ស្ថិតនៅ​ភូមិរ​កា​កណ្តាល សង្កាត់រ​ការ​កណ្តាល ក្រុង​ក្រចេះ គឺ​មាន​ការចូលរួមឧ​ប្ថ​ម្ភ​គាំទ្រ​ពី​ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធាន​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ កម្ពុជា ។​

​យោង​តាម​ឯកសារ​មួយចំនួន​ដែល​បាន​កត់ត្រា​ទុក​អំពី​ប្រវត្តិ​នៃ​ការកសាង​វត្តរ​កា​កណ្ដាល​នេះ បានឲ្យដឹងថា វត្ត​នេះ ត្រូវបាន​កសាង​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៩៤៦ ដោយ​ព្រះ​តេជ​គុណ ស្រី អ៊ូ ។ ហើយ​ព្រះវិហារ​នេះ​ទៀតសោធ គឺជា​សំណង​ដែល​បន្សល់ទុក​ពី​មុន​មក បច្ចុប្បន្ន​មាន​ការជួសជុល តែ​តួ​ព្រះវិហារ ក្នុងនោះ​មានការ​ជួសជុល​ថ្មី​រួមមាន រុះរើ​ក្បឿង​លាប​ព៌ណ ផ្លាស់ប្តូរ​បង្កង់​ដៃរណែង ផ្លាន​ផ្ទោង ឈូស​កោស កែលម្អ​ក្បាច់ និង​លាបថ្នាំ​តួ​ព្រះវិហារ ការ​គាស់​រើ​សាប និង​រៀបចំ​ការ៉ូ និង​ការី​ឡា ខឿន​ជា​ន់ទី​១ និង​ទី កសាង​ក្លោងទ្វារ​ធំ និង​បង្កា​រន់​ដៃ​ព័ទ្ធជុំវិញ​ព្រះវិហារ កសាង​ក្លោងទ្វារ​ធំ​២ នៅ​ខាងជើង និង​ខាងត្បូង និង​ត​ចាក់សាប​ផ្ទៃក្រោម​ជុំវិញ​ព្រះវិហារ ហើយ​សរុប​ការចំណាយ​ទាំងអស់ ទឹកប្រាក់​ចំនួន ៦៦,១៣៧ ដុល្លា​អាមេរិក​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​តាជី​យាយជី​និង​ក្មួយៗ​សិស្សានុសិស្ស ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ បាន​គូសបញ្ជាក់ថា កន្លង​មក​ទោះ​ដោយ​ផ្ទាល់​ក្តី មិន​ផ្ទាល់​ក្តី ប្រជាពលរដ្ឋ​សុទ្ធតែ​បានដឹងថា សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ដែល​កំពុង​មាន​សព្វថ្ងៃ គឺ​ពិតជា​មនុញ្ញផល​ជា​ប្រវត្តិសាស្ត្រ ដែល​សម្រេចបាន​ដោយ​ត្រូវ​ឆ្លងកាត់​ការលំបាក ឧបសគ្គ​តូចធំ ម៉ឺន​សែន​រាប់មិនអស់ ជាពិសេស​ការរំដោះ​ប្រទេស​ជាតិ ឲ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ និង​ការ​រំលត់ភ្លើង​សង្គ្រាម​រុំ​ា​រ៉ៃរាប់​ទស្សវត្សរ៍ បន្ទាបពី​ការស្តារ និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ ចេញ​ពី​គំនរ​ផេះផង់ ឲ្យក្លាយ​មកជា “​កូន​ខ្លា​សេដ្ឋកិច្ច​” ក្នុង​តំបន់ ៕

Filed in: ព័ត៌មានជាតិ