សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តុលាការ​ឃុំខ្លួន​នារី​ដែល​បើករថយន្ត​បុក​រ៉ឺម៉ក​កង់​បី​ឥណ្ឌា​ស្លាប់​ស្ត្រី​អ្នកចម្រៀង​ម្នាក់

​រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី លោក ពេជ្រ វិជ្ជា​ធរ  កាលពី​រសៀល​ម្សិលមិញ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ស្ត្រី​វ័យក្មេង​ម្នាក់​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​បន្ត​នីតិវិធី​ជា​ក្រោយ ពាក់ព័ន្ធ​ករណី បើករថយន្ត​ព្រុស​បុក​រ៉ឺម៉ក​កង់​​បី​ឥណ្ឌា បណ្តាលឱ្យ​ស្ត្រី​ជា​តារា​ចម្រៀង​ចង្វាក់រ៉ុ​ក​ម្នាក់​ស្លាប់​។​

​ស្ត្រី​ជាបចោទ​រូប​នោះ​ឈ្មោះ ងួន ស្រី​និច ភេទ​ស្រី អាយុ​២១​ឆ្នាំ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ តាក់ ច​ន្នី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ អ្នកចម្រៀង​ចង្វា​ក់រ៉ុក នៅ​ហាង​បារាំង ស្នាក់នៅ​ម្ដុំ​ផ្សារ​ទួល​ទំពូង ខណ្ឌចំការមន និង​មាន​ជនរងគ្រោះ​ម្នាក់​ទៀត ជា​ជនជាតិ​បរទេស កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។​

​គួររំលឹកថា កាលពី​វេលា​ម៉ោង​០១ និង​៤០​នាទី​ទាបភ្លឺ​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង រវាង​រថយន្ត​ម៉ាក Toyota Prius មួយគ្រឿង គ្មាន​ស្លាក​លេខ និង​រ៉ឺម៉ក​កង់​៣​ឥណ្ឌា នៅ​ចំណុច​ស្តុប​ទន្លេបាសាក់ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​១៦៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំកា​មន បណ្តាលឱ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​៕

 

Filed in: ព័ត៌មានជាតិ