ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចបានឲ្យដឹងថា សត្វទន្សោងមួយក្បាលដែលជាសត្វកម្រ ត្រូវបានប្រទះឃើញដងខ្លួន និងក្បាល ខណៈសាច់ជើងមុខ និងត្រូវបានក្រុមព្រានព្រៃវះយកទៅ ខណៈដែលករណីនេះ សមត្ថកិច្ចសង្ស័យថា ក្រុមព្រានព្រៃធ្វើសកម្មភាពនៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅព្រៃសហគមន៍ប្រាំបីមុម ស្ថិតក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានដាក់ការសង្ស័យថា ទន្សោងនេះត្រូវបានបាញ់ដោយព្រានមួយក្រុមធំ ។ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួនក្រុមព្រានព្រៃទាំងនោះយកមកផ្តន្ទាទោស៕