សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​បណ្ដាល​ឲ្យ​បាត់​ខ្លួន​មនុស្ស​១​នាក់​នៅ​ស្រុក​សំបូរ ហើយ​សមត្ថកិច្ច​ស្វែងរក​មិនទាន់​ឃើញ​

ក្រចេះ ៖ បុរស​ម្នាក់​បាន​បាត់​ខ្លួន ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក បង្កឡើង​ដោយ​ទូក​ដឹក​សាកសព​បុក​ជាមួយ​ទូក​ដឹក​ត្រី ហើយ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ស្វែងរក​ជួយសង្គ្រោះ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង កោះ​រងាវ ឃុំ​កំពង​ចាម ស្រុក​សំបូរ ខេត្តក្រចេះ​នៅវេលា​ម៉ោង​៤​និង​២០​នាទី ខែ​មិនា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បញ្ជាក់​ឲ្យដឹងថា ហេតុការណ៍​នេះ​កើតឡើង​ដោយ​ទូក ដឹក​សាកសព​ពស់​ចឹក បុក​ជាមួយ​ទូក​ដឹក​ត្រី​បណ្ដាល​ឲ្យ​បាត់​ខ្លួន​ខាង​ទូក​ដឹក​ត្រី​ម្នាក់​ឈ្មោះ ផា សីហា​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​មុខរបរ​ទឹញត្រី រស់នៅ ភូមិ​កែង​ប្រសាទ ឃុំ​សំបូរ ស្រុក​សំបូរ​ខេត្ត​ក្រចេះ​។​
​ចំណែក​សព្វ​ពស់​ចិក​រស់នៅ​ភូមិ​កំពង​អំពិល ឃុំ​កំពង់ចាម់ ស្រុក​សំបូរ​។​

​នគរបាល​រូបនោះ​បន្ដទៀតថា ជនរងគ្រោះ​ដោយ​ពស់​ចឹក​នោះ​បាន​ដឹក​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ជួយ​សង្គ្រោះ​មិន​បាន​ក៍បាន​ស្លាប់​បាត់បង់​ជីវិត ហើយ​ដឹក​សព​យក​ទៅ​វិញ លុះ​ដល់​ចំ​កើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​ទូក​ដឹក​ត្រី បណ្ដាល​ឲ្យ​ខាង​ទូក​ដឹក​ត្រី​ធ្លាក់​ទឹក​បាត់​ខ្លួន​តែម្ដង ។​

​រហូត​មក​រសៀល​ដល់​រសៀល​នេះ​ត្រូវ​កម្លាំង​សមត្ថកិច្ច រក​សាកសព បុរស​ដែល​បាត់​ខ្លួន​ក្នុង​ទឹក​នោះ​ឃើញ ហើយ​កម្លាំង​សមត្ថកិច្ច​បាន​អះអាង​ក្រោយ​ពី​ទូក​បុក​គ្នា​ទូក​ដឹក​ត្រី​នោះបាន​ហោះ​ហើយ​ត្រូវ​ក្បាល​និង​ស្លាប់​ចាក់​ទូក​ខ្លួនឯង ៕

Filed in: ព័ត៌មានជាតិ