សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បើកឡាន​ដើរលេង​យប់​ស្រវឹង​ទរ​កម្មករ​ស៊ិន​ទ្រី​ម្នាក់​បាក់​ជើង​ខ្ទេច​ឡាន​ខាងក្រោយ​រត់​បាត់​ទុក​ឡាន​ចោល​!

ភ្នំពេញ ៖ ស្រី​ស្រស់​សោភា​ម្នាក់​បើកបរ​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័​រយ៉ាង​លឿន ហើយ​ក៏​ច្រុល​ទៅ​បុក​គូទ​រថយន្ត​ប្រមូល​សម្រាម​ស៊ីន​ទ្រី​មួយគ្រឿង ដែល​ដែល​កំពុង​ឈប់​ចត​យក​សំរាម​បង្ក​ឲ្យ​កម្មករ​ម្នាក់​បាក់​ជើង កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងត្បូង​អង់​តែ​ន​ទួលគោក ប្រមាណ​១០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​២៨៩ ស្ថិតក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក ។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​វ័យ​ប្រមាណ​៣០​ឆ្នាំ​ម្នាក់​ស្រវឹង​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែន​ឌ័​រ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ ២U-៨៣១៥ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៨៩ ទិសដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន ។​

​លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​ខាងលើ​ក៏បាន​រេ​ចង្កូត​ទៅ​ខាងស្តាំ​ទៅបុក​បុរស​ម្នាក់ ដែល​ជា​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ដែល​កំពុង​ឈរ​លើ​ក​សំរាម​ដាក់​ចូល​រថយន្ត បណ្ដាលឲ្យ​រងរបួ​សបា​ក់ជើង​ខាងឆ្វេង ហើយ​ក៏​បន្ត​ទៅ​បុក​គូទ​រថយន្ត​ស៊ីន​ទ្រី ដែល​កំពុង​ឈប់​ចត​យក​សំរាម​នៅលើ​ចិញ្ចើមផ្លូវ ចំ​ពីក្រោយ​ពេញទំហឹង បណ្ដាលឲ្យ​រថយន្ត​ស៊ី​នទ្រី រង​ការខូចខាត​ផ្នែក​ខាងក្រោយ ចំណែក​ឯ​រថយន្ត​បង្ក​រង​ការខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ។​

​បុក​ហើយ​អ្នកបើកបរ​រថយន្ត​បង្ក​មិន​ចុះ​ពី​លើ​រថយន្ត​ទេ​គឺ​អង្គុយ​សង្ងំ​នៅ​តែ​ក្នុង​រថយន្ត​របស់​ខ្លួន បន្ទាប់មក​គេ​ក៌៏​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស RX៣៣០ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ ២AU-៣៣៨៩ បាន​បើក​មក​យក​ស្ត្រី​ដែលជា​អ្នកបើកបរ​រថយន្ត​បង្ក​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​ចោល​ឡាន​ទុកឲ្យ​នគរបាល​ចាត់ការ​ទៅ ។​បានន័យថា​ម្ចាស់​ឡាន​មាន​ខ្សែស្រលាយ​មិន​ណ​យ​ប៉ុន្មាន​ទេ​!៕

 

Filed in: ព័ត៌មានជាតិ