សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ឃាត់ខ្លួន​អតីត​សង្ឃ​ក្លែងក្លាយ​ឈ្មោះ «​ម៉ា​រី​» ហើយ​ក្រោយ​ពី​បទ​បញ្ជារ​តេជោ​សែន​មិនទាន់​ស្ងួត​ទឹកមាត់​ផង​

​កំពត ៖ បញ្ជារ​តេជោ​សែន​មិន​ទាន់​ស្ងួត​ទឹកមាត់​ផង​អតីត​ព្រះសង្ឃ​ឈ្មោះ ម៉ា រី ដែល ចាត់ទុកថា ជា​សង្ឃ​ក្លែងក្លាយ ត្រូវ​ប៉ូលិស​ខេត្ត​កំពត ចាប់ខ្លួនបាន ។ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត លោក ឯក ឆេង​ហួត​ទទួលស្គាល់ ថា បុរស​ឈ្មោះ ម៉ា រី ដែល​សឹក​ពី​សង្ឃ​កាល​ពី​មួយ​ខែ​មុន​ត្រូវ​ប៉ូលិស​ខេត្ត​កំពត​ចាប់បាន​ហើយ នៅ​ព្រឹក​ថ្ងៃ​ពុធ ៥​កើត ខែ​ផល្គុន ឆ្នាំ​រកា ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៨​នៅ​ភូមិ​ព្រែក​គ្រឹះ ឃុំ​ព្រែក​គ្រឹះ ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​សូមបញ្ជាក់​ថា ក្នុងជំនួប​ជាមួយ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៨ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជា​ឲ្យ​អ​ចៅហ្វាយខេត្ត​កែប លោក កែ​ន សត្ថា ត្រូវ​ស្រាវជ្រាវ​រក​បុរស​ម្នាក់​ដែល​លោក​ចាត់ទុកថា​ជា ព្រះសង្ឃ​ក្លែងក្លាយ​ឈ្មោះ ម៉ា រី ព្រោះ​ដើរ​និយាយ​ចោទប្រកាន់​មកលើ​រាជរដ្ឋាភិបាល​។​

“​សង្ឃ​ឈ្មោះ ម៉ា រី ទើបតែ​បួស ខ្ញុំ​បញ្ជា​ឲ្យ​រកអា​ម្នាក់​ហ្នឹង ផ្តាំ​ទៅ​កុំ​និយាយ កុំ​ដើរ​ចល័ត កុំ​និយាយ​ផ្តេសផ្តាស កុំ​ធ្វើ គេ​ដឹកនាំ​ប្រទេស គ្មាន​ចារកម្ម​នោះ នេះ​លោកសង្ឃ​ពិតប្រាកដ ឬ​មិន​ពិតប្រាកដ តាមរក​អា​មួយ​ហ្នឹង ។ អា​នេះ​ភូត​មហាភូត ទាក់ទង​ទៅ​ពី​ណា​ក៏​ភូត ថា ចឹង​ស្អី​លួច​ស្តាប់គេ បច្ចេកវិទ្យា​គេ​ផោម ដឹង​ហើយ ”​។​
​សម្ដេច​តេជោ បញ្ជាក់ថា “​គ្មាន​អ្នកណា​នៅលើ​លោក​នេះ​ហ៊ាន​ចាប់ ហ៊ុន សែន​… សាក​ល​មើល​ទៅ មនុស្ស​ស្រុក​ខ្មែរ​ពូកែ​ភូត ខ្ញុំ​ផ្តាំ​ទៅអា​ម្នាក់ កុំឲ្យ​ភូតច្រើន​ពេក ប្រយ័ត្នប្រយែង​។ យើង​ស្គាល់​លោក​ឯង កុំ​ហួសហេតុ​ពេក​”​។​មាន​សេ​ឹ​ចក្តី​រាយការណ៍​ថា​បុរ​ស​ឈ្មោះ​ម៉ា​រី​នេះ​ដើ​និយាយ​ថា​តេជោ​ទៅ​អូស្ត្រាលី​បរាជ័យ​?!….​។​
​ព្រះរាជអាជ្ញា ឯក ឆេង​ហួត​បង្ហាញថា អតីត​ព្រះសង្ឃ ឈ្មោះ ម៉ា រី កើត​នៅ​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​១៩៤៤ មាន​ស្រុកកំណើត​នៅ​ភូមិ​កោះ​ចំការ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត និង​មាន​ទៅ​លំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​អូរ​ដូង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដែល​មាន​ឪពុក​ឈ្មោះ សុខ សៀន (​ស្លាប់​) និង​ម្ដាយ​ឈ្មោះ សុខ ខាត់ (​ស្លាប់​) ។​

បុរស​ឈ្មោះ ម៉ា រី មាន​ប្រពន្ធ​ឈ្មោះ គង់ លាន កើត​នៅ​ថ្ងៃទី​៩ សីហា ឆ្នាំ​១៩៥០ បច្ចុប្បន្ន​បួស​ជា​ដូនជី ស្នាក់​អាស្រ័យ​នៅ​វត្ត​ព្រៃ​តា​កុយ មាន​ស្រុកកំណើត​នៅ​ភូមិ​អូរ​ដូង ឃុំ​ភ្នំ​លា​វ ស្រុក​កំពង់ត្រាច ខេត្ត​កំពត ។ លោក ម៉ា រី មានកូន​៥​នាក់ ក្នុងនោះ​មាន​ស្រី​៣​នាក់ ទី​១​ឈ្មោះ ម៉ា អាន ភេទ​ស្រី កើត​នៅ​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​១៩៧២ មុខរបរ​បម្រើ​ការងា​រ​តាម​ផ្ទះ​ប្រទេស​ថៃ ទី​២​ឈ្មោះ ម៉ា អេង ភេទ​ស្រី កើត​នៅ​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​១៩៨០ មុខរបរ​កសិករ រស់នៅ​ក្នុង​ភូមិ​ឃុំ​ជាមួយ​ឪពុក ទី​៣​ឈ្មោះ ម៉ា ទិ​ត្យ ភេទ​ប្រុស កើត​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​១៩៨២ មុខរបរ​កម្មករ​នេសាទ​នៅ​ខេត្ត​ព្រះសីហនុ ទី​៤ ឈ្មោះ ម៉ា ចាន់ ភេទ​ប្រុស កើត​នៅ​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​១៩៨៩ មុខរបរ​កម្មករ​នេសាទ​នៅ​ខេត្ត​ព្រះសីហនុ និង​ទី​៥ ឈ្មោះ ម៉ា ពៅ ភេទ​ស្រី កើត​នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​១៩៩០ មុខរបរ​កសិករ​។​
​នៅ​ឆ្នាំ​១៩៩៣ លោក ម៉ា រី ជា​សមាជិក​គណបក្ស​ហ៊ុនស៊ិនប៉ិច លុះ​ដល់​ឆ្នាំ​២០០៣ លោក ម៉ា រី បាន​ចូល​ជា​សមាជិក​សកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​លោក ឈួក រី​ន អតីត​មេ​ខ្មែរក្រហម​ភ្នំ​វ​ល្លិ៍​។​ឈ្មោះ ម៉ា រី នេះ​បួស​ជា​ព្រះសង្ឃ​នៅ​ថ្ងៃ​ទី​១៣ មេសា ២០១៥ នៅក្នុង​វត្ត​មនោ​រម្យ​ទួល​សាងាំ ស្ថិតក្នុង​ស្រុក​ដំណាច់​ចង្អើរ ខេត្ត​កែប រហូត​មួយ​ខែ​មុន​ការចាប់ខ្លួន​នេះ លោក ម៉ា​រី បាន​សឹក​ពី​ព្រះសង្ឃ​៕

 

Filed in: ព័ត៌មានជាតិ