សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដាក់​ប្រពន្ធ​ជី​ភី​អេស​តាម​ទាន់​ប្រពន្ធ​មាន​ប្រុស​ជនជាតិ​ចិន​ប្តឹង​ទា​៥០០០​ដុល្លារ​តែ​ប្រពន្ធ​មិន​ព្រម​

បន្ទាយមានជ័យ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​ត្រូវបាន​បុរស​តាម​ទាន់​ពេល​លួច​មាន​សា​ហាយ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ ២០១៨​រួច​ក៏​ប្តឹង​ទៅ​សមត្ថកិច្ច​ឃាត់​នៅ​ក្នុង​បន្ទប់​ជួល​មួយកន្លែង ក្នុងភូមិ​បា​លិលេ​យ្យ​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ និង​បាន​ទារ​ថ្លៃ​បណ្តា​ការ​ចំនួន​៥០០០​ដុល្លារ តែ​ប្រពន្ធ​មិន​ព្រម​ដោយ សុំ​បង់​ត្រឹមតែ​១១០០​ដុ​លា្ល​រ ។​

​បុរស​ជា​ប្តី មានឈ្មោះ ស សុ​វណ្ណា​រ៉ូ អាយុ​២១​ឆ្នាំ មុខរបរ​ធ្វើការ​ក្នុង​កាស៊ីណូ មាន​ទីលំនៅ​សង្កាត់​ផ្សារកណ្តាល​។ ឯ​ប្រពន្ធ​ដែល​លួច​ផិតក្បត់​មានឈ្មោះ ជីន ស្រី​កែវ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​កើតហេតុ​ខាងលើ​។​ បុរស​ជា​ប្តី​បានឲ្យដឹងថា​៖​ពួកគេ​បាន​រៀប​អា​ពិហ៍​ពិពាហ៍​ដោយ​ស្រប​ច្បាប់​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៦​។ ប៉ុន្តែ​រយៈពេល​នេះ​ថ្មីៗ​នេះ ប្រពន្ធ​របស់​ខ្លួន ចេះ​តែ​លួច​ចេញ​ទៅ​ដើរលេង​ក្រៅ ធ្វើឲ្យ​ខ្លួន​មាន​ការសង្ស័យ​ថា​ប្រព​ន្ធខ្លួន​ក្បត់​ជា​យូរណាស់​មកហើយ តែ​រក​ភស្តុតាង​មិនទាន់បាន ។​

ក្រោយមក​ខ្លួន​បាន​តាមដាន ក៏​ដឹង​ថា ប្រពន្ធ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ បុរស​ជា​ជនជាតិ​ចិន​។ ខ្លួន​ក៏​លួច​ភ្ជាប់​ប្រព័ន្ធ​កំណត់​ផែនទី​( GPS )​តាមដាន​ជាន់កែង បាន​មែន​ពេល​នាង​នៅ​ជាមួយ​សា​ហាយ​ក្នុង​បន្ទប់ ទើប​ទៅ​ដាក់ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​និង​ប្តឹង ទាមទារ​សំណង​បណ្ណាការ​ចំនួន​៥០០០​ដុល្លារ តែ​នាង​ជា​ប្រពន្ធ​បដិសេធ និង​ព្រម​ឲ្យតែ​១១០០​ដុ​លា្ល​រ​តែប៉ុណ្ណោះ ដើម្បី​បញ្ចប់រឿង​។​មិនទាន់​ដឹង​ថា​តើ​ជនជាតិ​ចិន​លួច​ស៊ី​ប្រពន្ធ​គេ​នោះ​មានឈ្មោះ​អ្វី​នៅ​ឡើយ​នោះទេ​។​

សូម​បញ្ជាក់​ដែរ​ថា ​អ​ឡូ​វ​នេះ​នៅ​ក្រុង​ប៉ោយប៉ែត​សម្បូរ​ជនជាតិ​ចិន​ចុលមក​រស់នៅ​រកស៊ី​ធ្វើការ​ដូច​នៅ​ខេត្ត​ព្រះសីហនុ​ចឹងដែរ​។​គេ​មិនដឹងថា​ហេតុ​អី​បាន​ជា​ពួក​ចិន​អស់នោះ​សម្បូរ​លុយ​ម៉ែ​សៗ​នោះទេ​! ​ ៕​

 

Filed in: ព័ត៌មានជាតិ