សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អគារ​ម​ជ្ឈ​ណ្ឌ​ល​ពាណិជ្ជកម្ម​ថៃ​ប៊ុន​រ៉ុង​ដែល​មាន​កំពស់​កន្លះ​គីឡូម៉ែត្រ​ចាប់ផ្តើម​ជីកដី​ចាក់គ្រឹះ​!

ភ្នំពេញ ៖ ពិធី​បញ្ចុះ​បឋម​សីលា​បួងសួង​សុំ​សេរី​សួស្តី ពី​ម្ចាស់​ទឹក​ម្ចាស់​ដី នៃ​គម្រោង​សាងសង់ «​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ថៃ​ប៊ុន​រ៉ុង​» លំដាប់​ពិភពលោក ត្រូវបាន​បើក​ធ្វើ​នា​ព្រឹក​ថ្ងៃ​ទី​១៩​មីនា​ឆ្នាំ​២០១៨​។​បើ​តាម​លោក​សាស្ត្រាចារ្យ ទួស សា​ភឿន អ្នក​កាន់​គម្រោង បាន​ប្រាប់​ថា​គម្រោង «​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ថៃ​ប៊ុន​រ៉ុង​» សាងសង់​នៅលើ​ផ្ទៃដី​ទំហំ ៤៩.៧៣២​ម៉ែត្រក្រឡា ដែល​មាន​កំពស់​៥៦១.៧​ម៉ែត្រ​ស្មើ​និង ១៣៣​ជាន់ គឺ​គិត​ចំនួន​ផ្ទៃ​ដែល​ប្រើប្រាស់​បាន​។​តែ​បើ​គិត​បញ្ចូល​ទាំង​កំពស់​អង់​តែ​ន​២៥​ម៉ែត្រ​ទៀត​គឺ​មាន​កំពស់​រហូតដល់​៥៨៦.៧​ម៉ែត្រ​ឯណោះ​។​

​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​នេះ រួមបញ្ចូល​នូវ​សណ្ឋាគារ​កម្រិត​ផ្កាយ​៥ ខុន​ដូ​ប្រណីត អា​ផាត​មិន ការិយាល័យ​លំដាប់​អន្តរជាតិ ផ្សារ​ទំនើប​ចំរុះ ភោជនីយដ្ឋាន​និង​សេវាកម្ម​កម្សាន្ត​លំដាប់​ពិភពលោក​ជា​ច្រើន​កន្លែង និង​កន្លែង​ទេសចរណ៏គ​យគ​ន់ទេ​សភាព​រាជធានី​ភ្នំពេញ ។​

​គម្រោង​នេះ​មាន​ចំណត​រថយន្ត​ចំនួន ៣៨០០​គ្រឿង និង​ម៉ូតូ​ចំនួន ៣០០០​គ្រឿង នៅ​ក្រោម​ដី​ចំនួន​ពីរ​ជាន់ សម្រាប់​អ្នក​ចូល​មក​ប្រើប្រាស់​អគារ​នេះ​។ ការចំណាយ​នៃ​គម្រោង​សំណង់​ទាំងមូល​មាន​ចំនួន​ទឹកប្រាក់​រហូតដល់​ជាង​៣​ពាន់​លាន​ដុល្លារ​អាមេរិក ។ គេ​មិនដឹងថា ក្នុង​រង្វង់​ទឹក​លុយ​ប៉​ប៉ុនណឹង​តើ​ក្រុមហ៊ុនថៃ​ប៊ុនរ៉ុង​មាន​ការចូលរួម​ពី​ភាគហ៊ុ​ន​ខ្មែរ​និង​បរទេស​ប៉ុន្មាន​នោះទេ​។​

​សូមបញ្ជាក់​ថា​៖​បច្ចុប្បន្ន អគារ​ខ្ពស់​ជាងគេ​នៅ​អាស៊ាន​គឺមាន Petronas Tower នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​មាន​កម្ពស់ ៤៥២​ម៉ែត្រ ៨៨​ជាន់ ៕

 

Filed in: ព័ត៌មានជាតិ