សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តេ​ជោ​សែន​នាយករដ្ឋមន្ត្រី​ខ្មែរ​ទទួលបាន​ការស្វាគម​ន៍​ពី​ខ្មែរ​នៅ​អូស្ត្រាលី​យ៉ាង​កក់ក្តៅ​

អូស្ត្រាលី ៖ សម្តេច​តេជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ទៅដល់​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ប្រកប​ដោយ​សុ​វត្តិភាព​ហើយ នៅវេលា​ម៉ោង ៨​ព្រឹក ម៉ោង​នៅ​ទីក្រុង​ស៊ីដនី ត្រូវ​នឹង​ម៉ោង ៤​ទៀប​ភ្លឺ​ម៉ោង​នៅ​ប្រទេស​កម្ពុជា​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៨​នេះ​ដែល​នៅ​ទី​នោះ​ទទួល​បាន​ការ​ស្វគម​ន៍​គាំទ្រ​យ៉ាង​កក់ក្តៅ​ពី​បងប្អូន​ប្រជាជន​ខ្មែរ និង​មន្ត្រីជាន់ខ្ពស់​អូស្ត្រាលី​នៃ​រដ្ឋ​ញ៉ូវ​សោធ​វ៉េល (New South Wales) និង​ឥស្សរជន​ការទូត​របស់​កម្ពុជា ប្រចាំ​ប្រទេស​អូស្ត្រាលី ជាច្រើនរូប​។​

​ដំណើរ​របស់​សម្តេច​មិន​ត្រូវ​បាន​រំខាន​ពី​ក្រុម​ខ្មែរ​មាន​និន្នាការ​ប្រឆាំង​មួយ​ក្តាប់​តូច​នោះឡើយ​។ សម្តេច​តេជោ ហ៊ុន សែន ពេល​ចេញ​ពី​កិច្ចប្រជុំ​ឃើញ​បងប្អូន​ជួបជុំ​ច្រើន ក៏​បាន​ឆ្លៀត​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ជាមួយ​ពួក​គាត់​ផងដែរ​។​

​នៅ​កន្លែង​ជួបជុំ​ដែល​ធ្វើឡើង​នៅ​មុខ​កន្លែង​ស្នាក់នៅ​របស់​សម្តេច​តេជោ​ផ្ទាល់​តែ​ម្តងនោះ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ដែល​គោរព​ស្រឡាញ់​សម្តេច បាន​នាំគ្នា​លើក​បដា និង​ស្រែក​ជយឃោស​នានា ដូច​ជា​ថា មាន​សម្តេច​តេជោ ហ៊ុន សែន មាន​ការអភិវឌ្ឍ មាន​សម្តេច​តេជោ ហ៊ុន សែន មាន​សន្តិភាព ហើយ​ពួកគេ​ក៏​បាន​ស្រែក​ថា ប្រឆាំង​ដាច់ខាត​រាល់​ការ​ញុះញង់​ទាំងឡាយ​នាំ​ឲ្យ​ជា​វិនាស​អន្តរាយ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី ដែល​នឹង​ប្រារព្វ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៧-១៨​មីនា​។ តាម​កម្មវិធី​ដែល​បានគ្រោង​ទុក​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​មីនា​នេះ សម្តេច​តេជោ នឹង​អញ្ជើញ​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោក ម៉ាល់​ខូម ថើន​ប៊ុល (Malcolm Turnbull) នាយករដ្ឋមន្ត្រី​អូស្ត្រាលី ជួប​សំដែង​ការគួរសម​ជាមួយ​លោក ជេរេ​មី ច​ន​សុន ប្រធានសភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អូស្ត្រាលី និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី និង​នូវ៉ែល​ហ្សេ​ឡង់​ប្រមាណ ៧៥០​នាក់ មុន​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី ដែល​នឹង​ប្រារព្វ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៧-១៨​មីនា​។​

​ឥស្សរជន​កម្ពុជា​ដែល​នឹង​អញ្ជើញ​អមដំណើរ​សម្តេច​តេជោ ហ៊ុន សែន រួមមាន ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, ទេសរដ្ឋមន្ដ្រី ឱម យ៉ិន ទៀង អនុប្រធាន​លេខាធិការដ្ឋាន នៃ​គណៈ​ក​ម្មារ​ធិ​ការជាតិ​ប្រឆាំង​ភេរវកម្ម និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ព្រមទាំង​សមាជិក​ដទៃ​ទៀត នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

យោង​តាម​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ បានឲ្យដឹងថា ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្រា្តលី សម្តេច​តេជោ​នាយករដ្ឋមន្ត្រី រួម​ជាមួយ​ថ្នាក់ដឹកនាំ​អាស៊ាន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធីចុះហត្ថលេខា​លើ​​អនុស្សរណៈ ​នៃ​ការយោគយល់​គ្នា​រវាង​អាស៊ាន និង​អូស្រា្តលី ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ ដោយ​លោក ប៉េហាំង ដា​តូ លីម ជុ​ក ហ័យ អគ្គលេខាធិការ​អាស៊ាន និង​លោកស្រី ជូ​លី ប៊ី​ហ្ស​ប រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​។​

​ក្រៅពី​កិច្ចប្រជុំ​មេដឹកនាំ​កំពូល​អាស៊ាន និង​អូស្ត្រាលី នឹង​ទទួល​ជួប​ដោយឡែក​ពី​គ្នា​ជាមួយ​និស្សិត​អូស្ត្រាលី ដែល​កំពុង​សិក្សា​នៅ​ប្រទេស​សមាជិក​អាស៊ាន ក្រោម​ផែនការ​កូឡុមបូ​ថ្មី និង​និស្សិត​ប្រទេស​សមាជិក​អាស៊ាន ដែល​កំពុង​សិក្សា​នៅ​អូស្ត្រាលី តាមរយៈ​អាហារូបករណ៍​របស់​អូស្ត្រាលី​។​

ក្រសួងការបរទេស​កម្ពុជា​ឲ្យដឹងថា​៖ ក្រៅពី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្រា្តលី សម្តេច​តេជោ ហ៊ុន សែន នឹង​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ លោក ម៉ាល់​កុម ធឺ​ន​ប៊ុល នាយករដ្ឋមន្ត្រី​អូស្រា្តលី អញ្ជើញ​ចូលរួម​ពិសារ​អាហារ​ពេលព្រឹក ការងារ​ជាមួយ​លោក ង្វៀន សួន​ហ្វ៊ុក នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​៕

 

Filed in: ព័ត៌មានជាតិ