សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នក​ប្រើ​ហិង្សា​វាយ​ប៉ុនប៉ង​សម្លាប់​លោក ស៊ុយ សារ៉េត រត់គេចខ្លួន

រាជធានី​ភ្នំពេញ ៖ មនុស្ស​មួយ​ក្រុម​ប្រើ​ហិង្សា ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្បែរ​មន្ទីរពេទ្យ​លោកសង្ឃ ដោយ​វាយ​ប៉ុនប៉ង​សម្លាប់​លោក ស៊ុយ សារ៉េត នោះ បាន​រត់គេច​ខ្លួន​ចេញពី​ផ្ទះ​អស់ហើយ ។ យ៉ាងណា​ក៏​ដោយ​សមត្ថកិច្ច​បានកំណត់​អត្តសញ្ញាណ​អស់ហើយ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់ប្រាប់​បណ្តាញ​សារព័ត៌មានរ​បស់​លោក ជួន សុវណ្ណ អគ្គស្នងការ​រង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ ។​

​លោក ជួន សុវណ្ណ បានប្រកាសថា កម្លាំង​សមត្ថកិច្ច​របស់​លោក នឹង​ខិតខំ​ប្រឹងប្រែង​តាម​ចាប់​ជនដៃដល់​ទាំងនោះ​ឲ្យខាងតែបាន ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់​។ លោក​បញ្ជាក់ថា យើង​បាន​កំណត់​មុខសញ្ញា បាន​សាវតា​ជាតិ​គ្រប់គ្រាន់​ចំនួន​៤​នាក់​ហើយ ដែល​ជា​ជនដៃដល់​ខ្លាំង​បំផុត ប៉ុន្ដែ​ពួកគេ បាន​រត់ចោលស្រុក​អស់ហើយ ។​

​សូមជម្រាបថា កាល​ពី​ម្សិលមិញ កូនស្រី​របស់​លោក ស៊ុយ សារ៉េត ឈ្មោះ សារ៉េត សុ​ផា​ធិតា​ពេជ្រ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​សម្រេច​ដាក់​ពាក្យ​ប្ដឹង​ក្រុម​ជនបង្ក ដែល​បាន​ប្រព្រឹត្ត​អំពើ​វាយដំ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត លើ​ឪពុក​របស់​ខ្លួន ទៅកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​យុត្តិធម៌ ។
​តាម​បណ្តឹង​គឺ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​មុខ​ជន​ក្រុម​បង្ក ដើម្បី​ទទួលខុសត្រូវ ចំពោះ​អំពើ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​មកលើ​លោក ស៊ុន សារ៉េត និង​ទាមទារ​នូវ​សំណង​ជំងឺ​ចិត្ត​ចំនួន​១២០០​លាន​រៀល ដែល​ប្រហែល​នឹង​៣០​ម៉ឺន​ដុល្លារ​ផងដែរ ៕​

 

Filed in: ព័ត៌មានជាតិ